The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សោម៉ាវត្តី​ កាន់​តែ​បង្ហាញ​​ការ​ពិត​ពី​សម័្ពន្ធ​ស្នេហ៍​ខ្លួន និង​លី វ៉ាហេដ

សោម៉ាវត្តី​ កាន់​តែ​បង្ហាញ​​ការ​ពិត​ពី​សម័្ពន្ធ​ស្នេហ៍​ខ្លួន និង​លី វ៉ាហេដ

Content image - Phnom Penh Post
សុខ សោម៉ាវត្តី បង្ហើប​រឿង​ពិត​ស្តី​ពី​សម្ព័ន្ធ​ស្នេហ៍​ខ្លួន និង​​លោកលី វ៉ាហេដ​​​។ រូបថត អុីនស្តាក្រាម​

សោម៉ាវត្តី​ កាន់​តែ​បង្ហាញ​​ការ​ពិត​ពី​សម័្ពន្ធ​ស្នេហ៍​ខ្លួន និង​លី វ៉ាហេដ

ភ្នំពេញ៖ ការ​ពិត​នៃ​សម្ព័ន្ធភាព​ស្នេហ៍​រវាង​អ្នកនាង​​ សុខ សោម៉ាវត្តី​ និង​តារា​សម្តែង​ជា​កីឡាករ​បាល់​ទាត់​រូប​សង្ហា​​ លី វ៉ាហេដ កាន់​តែ​បង្ហាញ​ច្បាស់​ ខណៈ​ថ្មីៗ​នេះ​គេ​ឃើញ​តារា​សម្តែង​ស្រី និង​​​ពិធីការិនី​មេម៉ាយ​កូន ​១​ បាន​ទម្លាយ​សារ​ដ៏​ផ្អែម​​​​ល្ហែម​​តាម​បណ្តាញ​សង្គម​ ដោយ​ហ៊ាន​ប្រើ​ពាក្យ​ពេចន៍​ស៊ី​អារម្មណ៍​ដូចជា​ប្តី​ប្រពន្ធ​ទៅ​ហើយ ក្រោយ​ពី​ភ្ញាក់​​ផ្អើល​រឿង​ពួក​គេ​នាំ​គ្នា​ទៅ​ថត​ Pre-wedding នៅ​​សៀមរាប​មក​នោះ​។​

អង្គុយ​ទល់​មុខ​​គ្នា ទទួល​ទាន​អាហារ ​២ នាក់​ យ៉ាង​​ផ្អែម​ល្ហែម​នៅ​ក្នុង​ទឹក​មុខ​​ញញឹម​ស្រស់ស្រាយ​សប្បាយ​ចិត្ត​​ តារា​ស្រី​​មេម៉ាយ​កូន ​១ ​អ្នកនាង សុខ សោម៉ាវត្តី​ ក៏​បង្ហើរសារ​ថា៖ «​វាជា​ពេល​​​​វេលា​ដ៏​មាន​ន័យ​សម្រាប់​ជា​ការ​ផ្ដល់​ឲ្យ​ ​គឺ​មិន​មែន​​ត្រឹម​តែ​ជា​ពាក្យ​សម្តី​ តែ​ជា​ទង្វើ ​ការ​ស្រឡាញ់ ​ការ​ថ្នាក់ថ្នម​ ភាព​កក់​ក្ដៅ ដែល​ឲ្យ​​មនុស្ស​ស្រី​ម្នាក់​នេះ​នឹក​ស្មាន​មិន​ដល់​ថា​មាន​មនុស្ស​ប្រុស​ល្អ​ដូច​បង​មក​រួម​ដំណើរ និង​កាន់​ដៃ​អូន​មិន​លែង​បែប​នេះ​ សង្ឃឹម​ថា ​ការ​ធ្វើ​ល្អ​ចំពោះ​អូន​បែប​នេះ ​ជា​ការ​ពិត​ មិន​មាន​លាក់លៀម ឬ​លាក់​ពុត តែ​បើ​ការ​ធ្វើ​ល្អ​ចំពោះ​អូន​ បែប​នេះ​ ជា​ការ​កុហក​ អ៊ីចឹង​សុំ​ឲ្យ​បង​កុហក​អូ​នតែ 20 000 ថ្ងៃ ទៀត បាន​ហើយ ​Happy anni​...​3 y babe !»។​

ប៉ុន្មាន​សប្តាហ៍​មុន​នេះ មហាជន​ភ្ញាក់​​ផ្អើល​ទៅ​នឹង​បណ្តុំ​នៃ​​​រូបថត​​ដែល​ស៊ី​អារម្មណ៍​ផ្អែម​ល្ហែម​​ខ្លាំង​ពី​​តារា​សម្តែង​​ស្រី និង​ពិធីការិនី​ទូរទស្សន៍​មេម៉ាយ​កូន ​១ សម្រស់​​​ផូរផង់​ក្រមុំ​មិន​ដូរ​ អ្នកនាង សុខ សោម៉ាវត្តី និង​កីឡាករ​បាល់​ទាត់​រូប​សង្ហា​ លី វ៉ាហេដ នៅ​​​​តំបន់​​​​ប្រាសាទ​បុរាណ​លើ​ទឹក​ដី​ខេត្ត​​សៀមរាប ​ពី​ដំណឹង​ថា ​​ពួក​គេ​កំពុង​តែ​​​បន្លាយ​​នូវ​ចំណង​​មិត្តភាព​​ស្និទ្ធស្នាល​ឲ្យ​ក្លាយ​ទៅ​ជា​គូស្នេហ៍​​ ខណៈ​​​ក៏​​ជិត​កំណត់​ពេលវេលា​រៀបការ​ ទើប​​បាន​នាំ​គ្នា​​​មក​ថត​​ Pre-Wedding នៅ​លើ​ទឹក​ដី​ដ៏​ពិសិដ្ឋ​​​​នេះ​។​

ភ្ជាប់​ទៅ​នឹង​បណ្តុំ​រូបថត​ជា​ច្រើន​សន្លឹក​ដែល​បាន​​បង្កើត​បរិយាកាស​​ដ៏​​សប្បាយ​​រីករាយ និង​ផ្អែម​ល្ហែម​បំផុត​នៅ​​​តំបន់​ប្រាសាទ​ខេត្ត​សៀមរាប​ នា​ដើម​ខែ​​​មុន​នេះ​សោះ អ្នកនាង សុខ សោម៉ាវត្តី ក៏​បង្ហើរ​​ជា​សារ​បញ្ជាក់​​ពី​ចិត្ត​ខ្លួន​​ថា៖ «​រូបភាព​​​​នៅ​សៀមរាប​ មិន​ដឹង​ជា​ post​ ១ ​ណា​ទុក ​១ ណា​ទេ ព្រោះ​​​ស្រឡាញ់​ទាំង​អស់​ទឹក​​ដី​អង្គរ​ ដែល​​ខ្ញុំ​ស្រឡាញ់​​ជួប​គ្នា​លើក​​​​ក្រោយ​ណា! The​ Best​ memories ever» និង​​​សារ​ថា «ព្រះនាង​ម្ចាស់​​ឡឺកឺ នឹង​បង​ប្រហិត​​ ​ក្តី​សុខ​ និង​សុភមង្គល​ដែល​​កើត​ចេញ​ពី​ខ្លួន​​យើង​​ទាំង ២ ​គឺ​មិន​មែន​​​​ពី​អ្នក​ដទៃ​នោះ​ឡើយ​!​»​។​

តើ​កំពុង​តែ​ការ​រឹត​បន្តឹង​​​ទំនាក់ទំនង​ស្នេហា​បន្ថែម ​ឬ​ក៏​យ៉ាង​​ណា​ជាមួយ​នឹង​​កំលោះ​​កីឡាករ ​បាល់​ទាត់​កម្ពុជា​រូប​សង្ហា​ លី វ៉ាហេដ នោះ​​ក៏​នៅ​បន្ត​ជា​មន្ទិល​សង្ស័យ​ដដែល​ ខណៈ​​ភ្នំពេញ​ប៉ុស្តិ៍​នៅ​តែ​ពុំ​អាច​សុំ​​​​ការ​​បញ្ជាក់​ពី​អ្នកនាង​បាន​នោះ​ឡើយ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​នាង ​គឺ​​មិន​អាច​ធ្វើ​ការ​ទំនាក់ទំនង ដើម្បី​បញ្ជាក់​​រឿង​នេះ​បាន​​​​៕​

អត្ថបទគួរចាប់អារម្មណ៍