The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សោម៉ាវត្តី​​ កាន់​តែ​ស្និទ្ធ​ស្នាល​នឹង​ ​វ៉ាហេដ​ ​មិន​​លាក់​លៀម​មហាជន




សោម៉ាវត្តី​​ កាន់​តែ​ស្និទ្ធ​ស្នាល​នឹង​ ​វ៉ាហេដ​ ​មិន​​លាក់​លៀម​មហាជន

Content image - Phnom Penh Post
ថ្មីៗនេះ​ សុខ សោម៉ាវត្តី បង្ហោះសារម៉ាឆ្ងាញ់​អម​​រូប​ផ្អែម​ល្ហែមនឹង​កំលោះ លី វ៉ាហេដ​។ រូបថត ហ្វេសប៊ុក​, តារា​សម្តែងស​្រី និង​ពិធីការិនីទូរទស្សន៍​អ្នកនាង សុខ សោម៉ាវត្តី​។ រូប ហុង មិនា

សោម៉ាវត្តី​​ កាន់​តែ​ស្និទ្ធ​ស្នាល​នឹង​ ​វ៉ាហេដ​ ​មិន​​លាក់​លៀម​មហាជន

ភ្នំពេញ៖ បើ​ទោះបី​ជា​រឿយៗ​ តារា​​​​សម្តែង​​​​ស្រី​​​​​មេម៉ាយ​​​កូន ​១ ​ ​សម្រស់​នៅ​តែ​​ចាំ​អ្នក​​នាង​​​ សុខ សោម៉ាវត្តី រមែង​ច្រាន​ចោល​​ពី​រឿង​​​សម្ព័ន្ធ​​​​បេះដូង​​រវាង​​ខ្លួន និង​កំលោះ​រូប​សង្ហា ដែល​ជា​កីឡាករ​បាល់ទាត់​ខ្មែរ​លោក លី វ៉ាហេដ មែន​​ក្តី​​​ ក៏​​ភាព​ស្និទ្ធស្នាល និង​ផ្អែម​​បែប​គូស្នេហ៍​​នៅ​តែ​បន្ត​ផូស្ត ជា​ហូរហែ​មិន​លាក់លៀម​មហាជន​ឡើយ នៅ​​​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។​

តារា​​សម្តែង​​ស្រី​ ដែល​មាន​ទេពកោសល្យ​សម្តែង​កុន​ដ៏​ប៉ិនប្រសប់ ចេះ​បត់​បែន​តាម​តម្រូវការ​​​​ផលិតករ​អ្នកនាង សុខ សោម៉ាវត្តី ក៏​បង្ហោះ​រូបថត​​​ស្និទ្ធស្នាល​ថ្មី​សន្លាង​ភ្លែត​នៅ​តាម​បណ្តាញ​​សង្គម​ហ្វេសប៊ុក​ បង្កើត​ភាព​ភ្ញាក់​ផ្អើល​មហាជន​សាជាថ្មី​ជាមួយ​នឹង​​រូបភាព​កៀក​កើយ​ដើម​​ទ្រូង​​កីឡាករ​ លី វ៉ាហេដ ក្នុង​ទឹក​មុខ​មាន​ក្តី​សុខ ​ពេល​ទទួល​​បាន​​​​​ផ្កា​​​កុលាប​​ ​១ ​បាច់។

តារា​ស្រី និង​​​ពិធីការិនី​ទូរទស្សន៍​​ អ្នក​មេម៉ាយ​​រូប​ស្រស់​ ​​សម្រស់​​ស្អាត​ ក្រមុំ​មិន​ដូរ​ នៅ​តែ​​​ជា​​​​ទូតសុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​​ភេសជ្ជៈ​​​​អូអ៊ិឈិ​បង្ហើរ​សារ​ថា៖ «​តាម​សួរ​រឿង​កាដូ​រហូត​ថា អូន​អត់​ស្រឡាញ់ មែន​​ឃើញ​ដូច​អត់​សប្បាយ​​ចិត្ត​ ខ្ជិល​​ឆ្លើយ​ណាស់​ ចង់​ប្រាប់​ថា ​ទោះ​​គ្មាន​​ ក៏​សប្បាយ​​​ចិត្ត​ដែរ ព្រោះ​ថា​ស្នាម​ញញឹម​ស្នាម​​សើច និង​ទឹក​ភ្នែក​​​ដែល​ហូរ​​ពី​ការ​រំភើប​​ចិត្ត​​ដែល​បង​ឲ្យ​​អូន​រាល់​ថ្ងៃ​នេះ​ ​​ជា​កាដូ​ដ៏​​ធំ​​ហើយ​​​សម្រាប់​មនុស្ស​​ស្រី​ម្នាក់​នេះ អរគុណ​បង​គ្រប់​​យ៉ាង។

កាដូ​​ហ្នឹង​​​​មិន​មែន​មិន​​សប្បាយ​ចិត្ត​ទេ តែ​ឆ្ងល់​ថា ​ប្រាក់​ខែ​​​​បើក​មក​ឲ្យ​​អស់​​ហើយ ហើយ​​បាន​ $​ មក​​ទិញ ទឹក​មុខ​សង្ស័យ​​​​ហ្នឹង​ណា!»។​

ចំណែក​ឯ​​​សារ​ចុង​​ក្រោយ​​មួយ​ទៀត សុខ សោម៉ាវត្តី បាន​បន្ត​ថា៖ «​ជីវិត​​​របស់​គាត់​ហើយ​ និង​ខ្ញុំ ​ងាយៗ​ស្រួល​​អាន ស្រួល​​យល់​គឺ​មិន​​ជោរ​មិន​​ទើស​ មិន​ខ្វល់​ មិន​ខឹង មិន​ប្រៀប​ធៀប​ និង​​​អ្នក​ណា​រក​​ឃើញ​​អ្នក​ផ្ដល់​​ក្ដី​សុខ​​ឲ្យ​​អ្នក​ហើយ​ឬ​នៅ? ​បើ​នៅ​ទេ​រៀន​រក​​ក្ដី​​សុខ​ដាក់​ខ្លួន​​ សារ​ខ្លី​​តែ​មិន​បាន​​ថា ​​​​ឲ្យ​​អ្នក​​ណា​​ទេ កុំ​រើស​ដាក់​​​ខ្លួន​ ណា​មួយ​​​ចាស់ៗ​ ហើយ​​ប្រយ័ត្ន​គាំង រឿង​​​និទាន​​​ពេល​រាត្រី​ good ​night ចា៎​»​។​​

កាល​ពី​មុន​នេះ​បន្តិច​ក៏​មាន​ការ​​បង្ហោះ​​​រូបថត​​​ឈុត​អាវយឺត​បែប​គូស្នេហ៍​​ឈរ​​បែរ​មុខ​រក​គ្នា​ក្នុង​កែវ​ភ្នែក​បែប​​​សប្បាយ​ចិត្ត​នោះ​ ក៏​នាំ​​​ឲ្យ​មាន​ប្រិយមិត្ត​អ្នក​គាំទ្រ និង​​មហាជន​​​លាន់​​មាត់​ភ្លាម​​ថា​៖ «​អីយ៉ា​! សុខ សោម៉ាវត្តី និង​​កំលោះ​​​រូប​​សង្ហា​កីឡាករ​បាល់​ទាត់ លី វ៉ាហេដ ចាប់​ផ្តើម​ផ្អែម​​ល្ហែម​ទៀត​ហើយ​​​​នៅ​ដើម​ឆ្នាំ​ថ្មី​នេះ​! ​​មិន​ដឹង​ជា​អ្នក​ទាំង​ ​២ នាក់​ ហ្នឹង​សម្តែង​​មែន​ទែន ឬ​ក៏​ជា​ការ​សម្តែង​ក្នុង​កុន​ថ្មី​ទេ​ហ្ន​?»​។

តែ​យ៉ាង​ណា​ចម្លើយ​នៅ​តែ​ដូច​​កាល​ពី​ឆ្នាំ​ចាស់​ដដែល​​នា​ពេល​តារា​សម្តែង​ស្រី និង​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន អ្នកនាង សុខ សោម៉ាវត្តី ​ធ្លាប់​បកស្រាយ​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ ​ថា​៖ «​មិនមែន​អ្វី​ថ្មី​ដូចជា​ការ​​គិត​របស់​បងប្អូន​នោះ​ទេ​! ​តាម​ពិត​ពួក​យើង​នៅ​តែ​ស្និទ្ធស្នាល​​​គ្នា​តែ​ក្នុង​ការងារ​សិល្បៈ​​​ដូច​កាល​មុន​អ៊ីចឹង​! ​ហើយ​​នៅ​​ឆ្នាំ​ថ្មី​នេះ យើង​​ក៏​មាន​ការ​ថត MV រឿង​ខ្លី​មួយ​ជាមួយ​នឹង​គ្នា​ទៀត​ផង​​ដែរ​»៕​

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។