The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស៊ុន ស៊ីដាវីន ចេញ​បទ​អូរីជីណល​ដំបូង មុន​វិល​មក​នៅ​ស្រុក​ខ្មែរ​វិញ

ស៊ុន ស៊ីដាវីន ចេញ​បទ​អូរីជីណល​ដំបូង មុន​វិល​មក​នៅ​ស្រុក​ខ្មែរ​វិញ

Content image - Phnom Penh Post
អ្នកនាង ស៊ុន ស៊ីដាវីន តារាចម្រៀង​ខ្មែរ​អាមេរិក​ បានបញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សង្គមកិច្ចវិទ្យា​ពី Wichita State University​។ រូបថត ហ្វេសប៊ុក

ស៊ុន ស៊ីដាវីន ចេញ​បទ​អូរីជីណល​ដំបូង មុន​វិល​មក​នៅ​ស្រុក​ខ្មែរ​វិញ

ភ្នំពេញៈ ថ្មីៗ​នេះ​តារាចម្រៀង​ខ្មែរ​រស់នៅ​លើ​ទឹកដី​អាមេរិក​មាន​តំណែង​ជា​មន្ត្រី​សង្គមកិច្ច​នៅក្នុង​រដ្ឋ​ខេនសាស​អ្នកនាង ស៊ុន ស៊ីដាវីន ដែល​ប្រិយមិត្ត​ខ្មែរ​ធ្លាប់​ស្គាល់​នាង​តាមរយៈ​ការបកស្រាយ​ចម្រៀង​ជាមួយ​បុរស​អាមេរិក ច្រៀង​ចម្រៀង​ខ្មែរ​លោក ឆាដ ឃើរប៊ី ក្នុង​បទចម្រៀង​លំនាំ​ដើម «​ឆ្នាំមុន​» នោះ ស្រាប់តែ​ផុស​ចេញ​នូវ​បទចម្រៀង​ថ្មី​ប្រភេទ​អូរីជីណល​គឺ​បទ «​មួយ​នាទី​ក៏​ជា​និស្ស័យ​»​។

ចេញ​ពី​គណនី​ហ្វេសប៊ុក​ផ្ទាល់​អ្នកនាង ស៊ុន ស៊ីដាវីន បង្ហើរ​សារ​ថា​៖ «​បទ​ថ្មី​និពន្ធ​ដោយ​អូន​ស៊ីដាវីន​ផ្ទាល់​ចេញ​ផ្សាយ​ថ្ងៃទី​ ១១ ខែ​កុម្ភៈ​នេះ​ហើយ​។ ចុច​យូធូប​លីង​ខាងក្រោម ដើម្បី​ស្តាប់​លេងៗ​សិន បើ​ចូលចិត្ត​!​អរគុណ បើ​មិន​ចូល​ចិត្ត​អត់​សំខាន់ សំខាន់​អូន​ចូលចិត្ត​»​។

អ្នកនាង​ក៏​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម Voice Messenger ដែរ​ថា​៖ «​បទចម្រៀង​មាន​ចំណងជើង​ថា មួយ​នាទី​ក៏​ជា​និស្ស័យ​នឹង​ចេញ​ផ្សាយ​ចាប់ពី​ថ្ងៃទី​ ១១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ​នេះ​គឺជា​កាដូ​សម្រាប់​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ និង​ចង់​ឲ្យ​ប្រិយមិត្ត​នឹករឭក​ដល់​តារាចម្រៀង​ស្រី​ម្នាក់​ធ្លាប់​ត្រូវ​បាន​បងប្អូន​គាំទ្រ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​»​។

លើស​ពី​នេះ​តារាចម្រៀង​ស្រី​ខ្មែរ​អាមេរិក​រូបនេះ​ក៏​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​៖ «​ស៊ីដាវីន ក៏​ជិត​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​លើ​ទឹកដី​កំណើត​​កម្ពុជា​វិញ​ហើយ គឺ​ប្រមាណ​ជា ២-៣ ខែ ទៀត​ប៉ុណ្ណោះ​»​។

អ្នកនាង ស៊ុន ស៊ីដាវីន តារាចម្រៀង​ខ្មែរ​នៅឯ​នាយសមុទ្រ​មាន​កូនប្រុស​ឈ្មោះ សាយរឺស ម៉ាសៀស ស៊ុន (Cyrus Macias Sun) វ័យ​ជិត ១០ ​ឆ្នាំ​ដែល​ជា​ចំណង​ស្នេហ៍​ជាង ១០ ​ឆ្នាំ​ជាមួយ​នឹង​ស្វាមី​ជនជាតិ​អាមេរិក​លោក ដានីញ៉ែល ម៉ាសៀស (Daniel Macias) ជា​មេធាវី​ក្រុមហ៊ុន​ឯកជន​។

តារាចម្រៀង​មាន​កំណើត​កើត​ជា​នៅ​ស្រុក​កំពង់បាយ ខេត្ត​កំពត​នោះ​បន្ត​ថា​៖ «​ដូច​ដែល​នាង​ខ្ញុំ​ធ្លាប់​បាន​ជម្រាប​តាមរយៈ​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​នាង​ខ្ញុំ​បាន​រៀន​ជំនាញ​ខាង​ផ្នែក​សង្គមកិច្ច​នៅ​ក្នុង​រដ្ឋ​ខេនសាស សហរដ្ឋអាមេរិក ហើយ​ខ្ញុំ​ក៏​បាន​បម្រើ​ការងារ​ផ្នែក​នេះ​នៅ​ទី​នេះ​ដែរ​។ ហើយ​ពេល​នេះ​គឺ​ដល់​ពេល​ដែល​នាង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម​ការសន្យា​ហើយ​ថា នឹង​ត្រូវ​យក​មុខ​ជំនាញ​ខ្លួន​នេះ​ទៅ​បម្រើការ​ជួយ​ជា​ប្រយោជន៍​ដល់​ជាតិ​កំណើត​ខ្លួន​វិញ​ហើយ​ដែរ​»​។

ដោយឡែក​ខាង​វិស័យ​ចម្រៀង​វិញ​មើល​ទៅ​ក៏​តារា​ស្រី​សម្បុរ​ស្រអែម ស្រស់​សោភា​ជា​ដៃគូ​ឆ្លើយឆ្លង​ដ៏​ស៊ីចង្វាក់​ជាមួយ​នឹង​តារាចម្រៀង​ប្រុស​អាមេរិក លោក ឆាដ ឃើរប៊ី ក្នុង​បទចម្រៀង​លំនាំ​ដើម «​ឆ្នាំ​មុន​» នោះ​ក៏​មិន​បោះបង់​ចោល​ទេ​ព្រោះ​ជា​ចំណូលចិត្ត និង​ធ្លាប់​ទទួល​បាន​ការគាំទ្រ​ពី​មហាជន​ខ្មែរ​ទាំង​នៅ​ស្រុក​ខ្មែរ និង​ទាំង​នៅ​អាមេរិក​មាន​ច្រើន​គួរសម​ដែរ​។

តារាចម្រៀង​មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សង្គមកិច្ច​វិទ្យា អ្នកនាង ស៊ីដាវីន ក៏​ព្រលយ​ទាំង​ផ្ទុះ​សំណើច​ដែរ​ថា​៖ «​ចំពោះ​អាជីព​ច្រៀង​នោះ​ក៏​មិន​ចង់​បោះចោល​ទេ ហើយ​ក៏​ចង់​ប្រឡូក​ពេញ​ទី​នៅ​ពេល​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ទៀត​ផង​! ហាស​!​តែ​នៅ​ស្រុក​ខ្មែរ​យើង​ឥឡូវ​នេះ​មាន​តារាចម្រៀង​ល្បីៗ​ច្រើន​ណាស់​ប្រហែល​ជា​ខ្ញុំ​ពិបាក​ទាញ​យក​ប្រជាប្រិយ​ពី​បងប្អូន​ខ្មែរ​យើង​ណាស់​មើល​ទៅ​!»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។