ក្រុង​ញូវយ៉ក : អាពាហ៍ពិពាហ៍​និទាឃ​រដូវ​​គ្រោង​ទុក​តាំងពី​យូរ និង​ត្រៀម​អញ្ជើញ​ភ្ញៀវ​សន្ធឹក​សន្ធាប់ ត្រូវបាន​ពន្យា​ដោយសារតែ​វិបត្ដិ​កូវីដ​-១៩ ជា​សកល តែ​ស្នេហា​ពិត​នៅតែ​អាច​រក​ច្រក​ចេញ​រួច​។

នៅ Orange County ពេលនេះ សេវាកម្ម​អាពាហ៍ពិពាហ៍​ត្រូវបាន​ផ្ដល់​ឲ្យ​គូស្នេហ៍​ ដែល​ការ​កក់​ទុក​របស់​ពួកគេ​ត្រូវ​បាន​ពន្យា​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា និង​បទ​បញ្ជា​ឲ្យ​ស្នាក់​នៅ​តែ​ផ្ទះ​ឯភាគខាងត្បូង រដ្ឋ​កាលីហ្វ័រនីញ៉ា​​។

ពិធី​មង្គល​របស់​ពួកគេ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​តាម​ស្ដង់​ដែល​តម្លើង​ក្នុង​បរិវេណ​ចំណត​រថយន្ដ​នៅ​មជ្ឈមណ្ឌល​ហុងដា នៃ​ក្រុង​Anaheim ជា​ទី​ដែល​គូស្នេហ៍​បាន​ផ្ដោះ​ប្ដូរ​ស្នាម​ថើប​​ តាម​រយៈ​របាំង​ម៉ាស​ ហើយ​មន្ដ្រី​តំបន់​ឈរ​ពីក្រោយ​កញ្ចក់​ស្ដង់​។

អាពាហ៍​ពិពាហ៍ ៦០ គូ​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ថ្ងៃ​។ សាក្សី​ម្នាក់​អាច​ត្រូវ​មាន​វត្ដមាន​សម្រាប់​គូស្វាមី​ភរិយា​នីមួយៗ​អំឡុង​ពេល​ដំណើរ​ការ​កម្មវិធី​។

ស្ដង់​សំបុត្រ ពី OC Fairgrounds កន្លែង​ថត​រថយន្ដ​នៅ Honda Center និង​អាច​ស្ដាប់​ឮ​សំឡេង​សច្ចា​រវាង​គូស្នេហ៍​តាម​ឃោសនៈស័ព្ទ​ មិន​មែន​ជា​អ្វី​ដែល​នឹក​ឃើញ​ចំពោះ​អាពាហ៍​ពិពាហ៍​ក្នុង​ក្ដី​សុបិន​នោះទេ​។

យ៉ាង​ណាមិញ គ្មាន​អ្វីជា​ឧបសគ្គ​ចំពោះ លោក ជីន និងនាង ​ជេស៊ីកា ពីការ​សម្រេច​ចិត្ដ​រៀបការ​ជាមួយ​គ្នា​ឡើយ​។

គូស្នេហ៍​ទាំង​ពីរ​រៀបការបែប​​ប្រពៃណី​តាម​គម្រោង​នៅ​ក្នុង​ខែវិច្ឆិកា តែ​ដោយសារ​កូរ៉ូណា ដោយ​ការ​បិទ​ប្រទេស​បាន​ផ្លាស់​ប្ដូរ​ច្បាប់ និង​ភាព​ស្រពិក​ស្រពិល​ ដែល​ឈុតអាពាហ៍ពិពាហ៍​របស់នាង​បាន​យក​ពី​ប្រទេស​ចិន ជេស៊ីកា បាន​និយាយ​ថា ជាមួយ​ការ​សម្រេច​ចិត្ដ​ដ៏​តាន​តឹងរបស់​យើង ពេលនេះ​វាជា​វេលា​ដ៏​ស័ក្ដិសម​ហើយ​។

តំបន់​Orange County មាន​អាពាហ៍ពិពាហ៍​ជាមធ្យម ១៣២ គូ និង​គូស្នេហ៍​​​រៀប​ការ​ ៤០០០ គូ​ទៀត​នៅ​មុន​ថ្ងៃទី ៣ ខែ​មិថុនា៕ AFP/HR