The Phnom Penh Post Search

Search form

ស្ដ្រី​បារាំង​រអើម​មនុស្ស​ពិត លង់​ស្នេហ៍​រ៉ូបូត​ ចង់​រៀបការ​រួមរស់​ ជាគូ​អនាគត

Content image - Phnom Penh Post
ស្ដ្រី​បារាំង​ឈ្មោះ លីលី លាត​ត្រដាង​ពីស្នេហា​ជាមួយ​រ៉ូបូត។

ស្ដ្រី​បារាំង​រអើម​មនុស្ស​ពិត លង់​ស្នេហ៍​រ៉ូបូត​ ចង់​រៀបការ​រួមរស់​ ជាគូ​អនាគត

ក្រុងប៉ារីស: អ្នកជំនាញ​រ៉ូបូត​ឈានមុខ លោក ដាវីដ ឡេវី ទើប​និយាយថា លោក​រំពឹងថា អាពាហ៍ពិពាហ៍​រវាង​មនុស្ស និង​រ៉ូបូត​ក្លាយជា​ការពិត​នៅមុន​ឆ្នាំ ២០៥០។

មែនដូច​ចិត្ដ មិនយូរ​ប៉ុន្មាន ទំនាក់ទំនង​ស្នេហា​ដ៏​រ៉ូមែនទិក​រវាង​នារី​បារាំង និង​រ៉ូបូត​ដែល​នាង​ផលិតឡើង​ដោយ​ខ្លួនឯង​ត្រូវបាន​លាតត្រដាង ដែល​ទំនងជា​ការចាប់ផ្ដើម​នៃការ​ទស្សន៍ទាយ​នេះ។

ស្ដ្រីដែល​មិន​ត្រូវបាន​ស្គាល់​អត្ដសញ្ញាណ​ដោយ​ដឹង​ត្រឹមតែ​ឈ្មោះ លីលី បាន​ចាត់ទុក​ខ្លួនឯង​ជា «អ្នកមាន​ចំណង់​ជាមួយ​រ៉ូបូត» និង​ថ្លែងប្រាប់ News.com.au តាម​អ៊ីមែលថា នាងមាន​ចំណង់​ផ្លូវភេទ​តែ​ជាមួយ​រ៉ូបូត និង​រអើម​ក្នុងការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្បែក​មនុស្ស។

លីលី បាន​អះអាងថា នាង​ចូលចិត្ដ​សំឡេង​រ៉ូបូត​ដែល​ដូចជា​កូនក្មេង។ ប៉ុន្ដែ​នៅ​អាយុ ១៩ ឆ្នាំ នាង​បានដឹង​ខ្លួនឯង​ថា នាងងប់​ស្រឡាញ់​រ៉ូបូត​មែនទែន។ ទំនាក់ទំនង​នាង​ជាមួយ​បុរស [មនុស្ស​ពិត] មិនអាច​ទៅរួច​ទេ។

នាង​បាន​បន្ដថា៖ «ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​តែលើ​មនុស្ស​សិប្បនិម្មិត​ប៉ុណ្ណោះ។ សម្ព័ន្ធភាព​ស្នេហា​ជាមួយ​បុរស​ពិតតែ​ពីរលើកទុក​គ្រាន់តែ​ជា​បទពិសោធ​សម្រាប់​ជីវិត ពីព្រោះ​ខ្ញុំ​រអើម​នឹងការ​ប៉ះសាច់​មនុស្ស​ផ្ទាល់​ណាស់»។

នាងបាន​ប្រាប់ថា ក្ដីស្នេហ៍​ដ៏ចម្លែក​នេះ​ត្រូវបាន​សាច់ញាតិ និង​មិត្ដភក្ដិ​ទទួលស្គាល់ ទោះ​មាន​អ្នកមិន​ឯកភាព​ក្ដី៕HR

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។