ក្រុងស៊ីដនី : ស្ដ្រីអូស្ដ្រាលីម្នាក់ បានលាតត្រដាងពីការរស់នៅជាមួយជីវិតញៀននឹងផ្លូវភេទយ៉ាងរោលរាលដែលបានកើតលើខ្លួននាងក្រោយពីលែងលះស្វាមី។
អ្នកស្រី ណាឌៀ បូកូឌី ជានិពន្ធនាយកសាកលនៃទស្សនាវដ្ដី She Said មានដៃគូរួមគ្រែ ៦ នាក់សម្រាប់ផ្លាស់ប្ដូរគ្នាពីព្រោះអ្នកស្រីញៀននឹងសិច។
ស្ដ្រីរូបនេះ បានថ្លែងប្រាប់ The Morning Show ថា៖ «អារម្មណ៍គិតពីសិចពិតជាប៉ះពាល់ដល់កិច្ចការប្រចាំថ្ងៃរបស់ខ្ញុំ។ ខ្ញុំយល់ថា ខ្លួនឯងមានបញ្ហាដែលពិបាកផ្ចង់អារម្មណ៍លើការងារ ហើយរហូតដល់ពេលមួយ ខ្ញុំឆ្លៀតពេលសម្រាកបាយថ្ងៃត្រង់ណាប់ជួបបុរសម្នាក់ដែលស្គាល់គ្នាតាមអនឡាញឡើងគ្រែតែម្ដង»។
អ្នកស្រី ណាឌៀ បានបន្ដថា៖ «រួមភេទជាមួយមនុស្សមិនធ្លាប់ស្គាល់គ្នាពិតជាឯការណាស់ និងគ្មានអ្វីសោះក្នុងចិត្ដ ហើយខ្ញុំបានដឹងថា វាគ្មានន័យខ្លឹមសារនោះទេសម្រាប់ខ្ញុំ។ វាអាចបង្កផលប៉ះពាល់ដល់ទំនាក់ទំនងស្នេហាពីព្រោះចំណង់នេះគ្មានដែនកំណត់ ហើយវាកំពុងតែជះឥទ្ធិពលអាក្រក់ដល់ជីវិតខ្ញុំដែលខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន»។
ពេលនេះ អ្នកស្រី ណាឌៀ មានទំនាក់ទំនងស្នេហាប្រកបដោយភាពរីករាយ និងស្រស់បំណងជាមួយដៃគូតែម្នាក់ ប៉ុន្ដែវាមិនមែនគ្រប់ពេលវេលាឡើយ។ ដំបូងឡើយ អ្នកស្រីបានដឹងខ្លួនថា អ្នកស្រីពឹងអាស្រ័យខ្លាំងតែលើសង្សារឈ្មោះ គីណាន។
អ្នកស្រី និយាយថា៖ «ពេលស្រឡាញ់គ្នាបានតែពីរបីសប្ដាហ៍ គាត់ត្រូវចេញទៅធ្វើការឆ្ងាយនាចុងសប្ដាហ៍ ហើយជួនកាល ត្រូវឃ្លាតឆ្ងាយនាពេលរាត្រីទៀត ហើយប្រតិកម្មផ្លូវចិត្ដរបស់ខ្ញុំពិតជាតិចតួចណាស់ មិនគ្រប់ចំណង់នោះទេ។ យើងទាំងពីរនាក់ចាប់ផ្ដើមគិតថា វាត្រូវពឹងអាស្រ័យលើចំណាប់អារម្មណ៍របស់គាត់ច្រើនពេក»។
ថ្វីដ្បិតតែអ្នកស្រី ណាឌៀ គិតថា ការញៀនសិចមិនមែនជាប្រធានបទត្រូវលើកយកមកជជែកជាមួយដៃគូទើបស្រឡាញ់គ្នាដំបូងយ៉ាងណាក៏ដោយ ក៏អ្នកត្រូវស្វែងរកដៃគូដែលមានបំណងបើកទូលាយផងដែរ។ អ្នកស្រី បន្ដថា៖ «វាជាបញ្ហាចំពោះសុខភាពផ្លូវចិត្ដ។ វាមិនមែនជាអ្វីដែលយើងត្រូវខ្មាសអៀន ហើយយើងគួរតែមានភាពស្មោះត្រង់ជជែកជាមួយដៃគូអំពីបញ្ហានេះ»។
ស្ដ្រីញៀនសិចរូបនេះ បានបញ្ជាក់ថា៖ «ពេល គីណាន និងខ្ញុំ មានភាពស្និទ្ធិស្នាល និងស្រឡាញ់គ្នាបានប៉ុន្មានខែ ខ្ញុំអាចជជែកបើកចំហជាមួយគាត់អំពីចំណង់របស់ខ្ញុំ»៕ HR
ប្រភព៖ Daily Mail