The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី​គុយបា ពេទ្យ​ថា ​រស់​មិន​ផុត​វ័យ ៦០ ​ឆ្នាំ ឥឡូវ​ធ្វើ​ខួប​កំណើត ១០២ ​ឆ្នាំ

ស្ត្រី​គុយបា ពេទ្យ​ថា ​រស់​មិន​ផុត​វ័យ ៦០ ​ឆ្នាំ ឥឡូវ​ធ្វើ​ខួប​កំណើត ១០២ ​ឆ្នាំ

Content image - Phnom Penh Post
អ្នកស្រី ដាលា បារីយូស ផ្លុំ​ទៀន​ខួប​កំណើត​គម្រប់​អាយុ ១០២ ​ឆ្នាំ​។ រូបថត AFP

ស្ត្រី​គុយបា ពេទ្យ​ថា ​រស់​មិន​ផុត​វ័យ ៦០ ​ឆ្នាំ ឥឡូវ​ធ្វើ​ខួប​កំណើត ១០២ ​ឆ្នាំ

ក្រុងហាវ៉ាណា: សម្លឹង​មើល​កញ្ចក់ ដៃ​កាន់​បំពង់​ក្រេម​លាប​បបូរមាត់ អ្នកស្រី ដាលា បារីយូស ប្រាថ្នា​តែង​ខ្លួន​ឲ្យ​ស្រស់ស្អាត​ក្នុង​ថ្ងៃ​ខួប​កំណើត​វ័យ ១០២ ​ឆ្នាំ​ដែល​មាន​ការចូលរួម​ពី​បងប្អូន មិត្តភក្ដិ​ជាង ៣០ ​នាក់​។

ស្ត្រី​វ័យ​ជាង​មួយ​សតវត្សរ៍​នៅ​តែងខ្លួន​ឡើង​ខ្ញង់​រូប​នេះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​អត់​មាន​អារម្មណ៍​ថា ខ្ញុំ​ចាស់​អ៊ីចឹង​ទេ​។ ខ្ញុំ​មាន​គ្រួសារ​ដ៏ល្អ​ហើយ​ពួកគេ​ស្រឡាញ់​ខ្ញុំ​ណាស់ ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​»​។

អ្នកស្រី​នៅលើ​រទេះរុញ​ដែល​មាន​ក្មេងស្រី​វ័យ ៧ ឆ្នាំ​ត្រូវ​ជា​ចៅលួត និង​ស្ត្រី​វ័យ ៥៩ ឆ្នាំ​ជា​ចៅ​បង្កើត​តាម​កំដរ​ជាប់​ជានិច្ច​។ ក្នុង​វ័យ​ ១០២ ​ឆ្នាំ​អ្នកស្រី​អាច​បង្វិល​កង់រទេះ​ចល័ត​ដោយ​ខ្លួនឯង​ដោយ​មាន​ចៅស្រី​លួត​អង្គុយ​លើ​ភ្លៅ​ផង​ដែរ​។ នៅលើ​នំ​ខួបកំណើត​មាន​ដោត​ទៀន​តែ​ ២ ​ទេ ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្លុំ​ដល់​ម្ចាស់​ខួប​។

អ្នកស្រី ដាលា ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ២០១៧ នាក់​នៅ​ប្រទេស​គុយបា​ដែល​រស់​បាន​អាយុ​ជាង ១០០ ​ឆ្នាំ​។

នៅពេល​អ្នកស្រី ដាលា មាន​អាយុ ៦០ ឆ្នាំ អ្នកស្រី​ធ្លាប់​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ជំងឺមហារីក​ពោះវៀន​ផ្ដល់​ឱកាស​ឲ្យ​អ្នកស្រី​រស់​បាន​តែ​ ១ ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ផ្ទុយ​ពី​ការសន្និដ្ឋាន​របស់​វេជ្ជបណ្ឌិត អ្នកស្រី​នៅ​រស់រាន​មាន​ជីវិត​រហូត​មក​ដល់​សព្វថ្ងៃ ទាំង​ខ្លួន​ធ្លាប់​ជក់បារី ផឹកស្រា និង​រងរបួស​ដួល​ជាច្រើន​ដង​។

ប្រទេស​គុយបា​មាន​ប្រជាជន​សរុប ១១,២ លាន​នាក់​ជាមួយ​អត្រា​សង្ឃឹម​រស់ ៧៩,៥ ឆ្នាំ​បើ​ទោះ​ជា​ប្រាក់ខែ​រដ្ឋ​ជា​មធ្យម​តែ​ប្រមាណ ៣០ ដុល្លារ​ក្នុង​ ១ ​ខែ​។

ប្រទេស​សង្គមនិយម​មួយ​នេះ​ផ្ដល់​សេវា​សុខភាព​ឥតគិតថ្លៃ ខណៈ​ចំនួន​គ្រួពេទ្យ​ក៏ច្រើន​លើសលប់​។ គុយបា​ថែម​ទាំង​មាន​ «​ក្លិប​ ១២០» ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្លួន​រស់នៅ​ដល់​ចាស់ព្រឹទ្ធ​ចាស់ព្រេង​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ឃ្មុំមាស លើក​ពាន​បាល់​បោះ​ជិះ​រទេះ​ជន​ពិការ

    ភ្នំពេញ៖ ​ក្រុម​កីឡាករ កីឡាការិនី​ឃ្មុំ​មាស​កំពង់ធំ ​បាន​រក​ឃើញ​នូវ​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ ដើម្បី​​ក្លាយ​ជា​ម្ចាស់​ជើងឯក​ ការ​​ប្រកួត​ជើងឯក​បាល់​បោះ​ជិះ​រទេះ​ជន​ពិការ លើក​ទី ​១ ឆ្នាំ ​២០១៩ ខណៈ​កម្រិត​បច្ចេកទេស​ពិសេស​ក្រុម​នារី ដែល​បាន​ចូលរួម​​ប្រជែង ក្នុង​ព្រឹត្តិការណ៍​នេះ

  • សេដ្ឋកិច្ច​សកល​បាត់​ជិត​ $៨ ​ពាន់​ពាន់​លាន​ ដោយសារ​អាកាសធាតុ

    ក្រុងប៉ារីសៈ ការវិភាគ​ថ្មី​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ការប្រែប្រួល​អាកាសធាតុ​អាច​ធ្វើឲ្យ​ខាតបង់​ដោយ​ផ្ទាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ចំនួន ៧,៩ ពាន់​ពាន់​លាន​ដុល្លារ​ នៅត្រឹម​ពាក់កណ្ដាល​សតវត្សរ៍​នេះ ដោយសារ​កំណើន​ភាពរាំងស្ងួត ទឹកជំនន់ និង​បរាជ័យ​ដាំ​ដំណាំ រារាំង​កំណើន និង​គំរាមកំហែង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​។

  • តុលាការ​បារាំង​កាត់​ក្ដី​​ឲ្យ​ហ្វូង​ទា​នៅ​ទី​​​ជនបទ ​​​អាច​បន្ដ​ស្រែក​រំខាន​អ្នក​ជិត​ខាង

    ក្រុង​ប៉ារីស៖ តុលាការ​បារាំង​បាន​សម្រេច​ឲ្យ​ហ្វូង​ទា​នៅ​និរតី​ប្រទេស​អាច​បន្ដ​ស្រែក​កាបៗ​ ​ក្រោយ​​មាន​ការ​ប្ដឹង​ផ្ដល់​ពី​អ្នក​ជិត​ខាង​ចំពោះ​សម្រែក​សំឡេង​របស់​ពួក​វា​ ដោយ​​​យ៉ាង​ហោច​ណាស់​​ត្រូវ​​រង់ចាំ​ការ​ស៊ើប​អង្កេត​ពី​ការ​ធ្វើ​តេស្ដ​កម្រិត​សំឡេង​រំខាន​សិន​​។

  • អ៊ីស្រាអែល​វាយ​ប្រហារ​ផ្លូវ​អាកាស បង្ក​ឲ្យ​​មនុស្ស​ ​២៣ ​នាក់​ស្លាប់​នៅ​ស៊ីរី

    ក្រុង​ហ៊្សេរុយសាឡិម៖ ​ប្រទេស ​អ៊ីស្រាអែល​ បាន​ថ្លែង​ថា​ យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​របស់​ខ្លួន​ បាន​បើក​ការ​វាយ​ប្រហារ​ប្រឆាំង​ទៅ​លើ​គោលដៅ​របស់​កងកម្លាំង​អ៊ីរ៉ង់ ​និង​យោធា​ស៊ីរី​នៅ​ប្រទេស ​ស៊ីរី ​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ថា​ មនុស្ស​យ៉ាង​តិច ​២៣ ​នាក់​បាន​ស្លាប់​​។​