The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ថាបនិក ​Open​ ​Studio ​Cambodia​ ​បង្កើត​​​​​​កញ្ចប់​​ទេសចរណ៍​សិល្បៈ ​ដើម្បី​បង្កើន​ការងារ​សិល្បៈ​​វិចិត្រករ​ខ្មែរ​

ស្ថាបនិក ​Open​ ​Studio ​Cambodia​ ​បង្កើត​​​​​​កញ្ចប់​​ទេសចរណ៍​សិល្បៈ ​ដើម្បី​បង្កើន​ការងារ​សិល្បៈ​​វិចិត្រករ​ខ្មែរ​

Content image - Phnom Penh Post
ក្រុម​វិចិត្រ​ករ​ខ្មែរ​នៅ​ Open Studio Cambodia នៅសៀមរាប​។ រូបថត សហ​ការី

ស្ថាបនិក ​Open​ ​Studio ​Cambodia​ ​បង្កើត​​​​​​កញ្ចប់​​ទេសចរណ៍​សិល្បៈ ​ដើម្បី​បង្កើន​ការងារ​សិល្បៈ​​វិចិត្រករ​ខ្មែរ​

ក្រុង​សៀមរាប៖ ដោយសារ​មើល​ឃើញ​សក្តានុពល​នៃ​​​វិចិត្រកម្ម​ប្រមូល​​​ផ្តុំ​​សិល្បករ​​​សហសម័យ ​ដែល​កំពុង​​​​​លេច​​​ធ្លោ​នៅ​កម្ពុជា​ ខណៈ​​​​ទើប​​តែ​​ប្តូរ​​ទីតាំង​​ពី​ខេត្ត​​​កំពត​ មក​ខេត្ត​សៀមរាប​នា​ពេល​ថ្មីៗ​នេះ ​ស្រ្តី​ជា​វិចិត្រករ​កូន​កាត់​អាមេរិក-ជប៉ុន ​ជា​ស្ថាបនិក​នៃ​មណ្ឌល​​​វិចិត្រកម្ម​​​ Open​ ​Studio​ ​Cambodia​ បាន​​រៀបចំ​​​កញ្ចប់​ទេសចរណ៍​សិល្បៈ​​មួយ​ជួយ​បង្កើន​ការងារ​សិល្បៈ​ដល់​វិចិត្រករ​​ខ្មែរ។​

ស្ទូឌីយោ​​​វិចិត្រកម្ម​ដ៏​ថ្មី​សន្លាង​ឈ្មោះ​ Open​ ​Studio​ ​Cambodia ​​ដើរ​​​តួនាទី​ជា​ទីតាំង​សហគមន៍​សិល្បករ​​ សហសម័យ​ផង ​និង​​វិចិត្រសាល ​សម្រាប់​ដាក់​តាំង​​រាល់​បណ្តុំ​ស្នាដៃ​សហសម័យ​របស់​សិល្បករ​ខ្មែរ​​​​ផង​​ ​​​​​បង្កើត​ឡើង​​​ដោយ​កញ្ញា​​ ​ឡូរ៉ែន​ ​អ៊ីអិដា​ ​(​Lauren​ ​Iida​)​ ​ជនជាតិ​​អាមេរិក​-​​ជប៉ុន មក​ពី​ទីក្រុង​ ​Seattle​ ​រដ្ឋ​វ៉ាស៊ីនតោន​ ​សហរដ្ឋ​អាមេរិក​​ ​និង​ជា​​វិចិត្រករ​​​​​​សហសម័យ​​នៃ​​​សិល្បៈ​កាត់​​ក្រដាស។​ ​កញ្ញា អ៊ីអិដា បាន​និង​​កំពុង​តែ​​រស់នៅ ​ប្រទេស ​កម្ពុជា ​អស់​រយៈពេល ១១ ឆ្នាំ ​មក​​​ហើយ​ផង​ដែរ​។​

ចំពោះ​​ហេតុ​​​​ផល​ដែល​ជំរុញ​ទឹក​ចិត្ត​​ឡូរ៉ែន​ ​​បន្ថែម​អាជីព​ជា​​អ្នក​រៀបចំ​​​​នូវ​កញ្ចប់​​ទេសចរណ៍​​ផ្នែក​សិល្បៈ​​សហសម័យ​​នៅ​កម្ពុជា​ ​គឺ​​ដោយសារ​កញ្ញា​បាន​​​ស្វែងយល់​ឃើញ​ថា​ ​សិល្បករ​​-​សិល្បការិនី​​​សហសម័យ​នៅ​កម្ពុជា ដែល​បាន​ចាប់​ផ្តើម​រីក​ដុះដាល​ឡើង​វិញ​ដោយ​​មាន​​គំនិត​ច្នៃ​ប្រឌិត​ជឿន​លឿន​ច្រើន​​ជាង​ជំនាន់​មុន​។​ សព្វ​ថ្ងៃ នេះ​​ ​​កម្ពុជា​កំពុង​តែ​ផ្តោត​លើ​​ការ​យក​ចិត្ត​ទុក​​ដាក់​​វិស័យ​សិល្បៈ​វិចិត្រកម្ម​​​ ខណៈ​​ប្រជាជន​ក្នុង​ស្រុក​ ក្មេងៗ​​ក៏​កំពុង​​​ចាប់​ផ្តើម​ផ្តល់​តម្លៃ​ឲ្យ​សិល្បៈ​ ​បំពេញ​ការងារ​​លើ​ផ្នែក​សិល្បៈ​ ​និង​ជំរុញ​វិស័យ​​សិល្បៈ​​ នៅ​កម្ពុជា​ឲ្យ​មាន​សម្ទុះ​លឿន​ទៅ​មុខ​ក្នុង​បរិបទ​ថ្មី​មួយ​ ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​។

Content image - Phnom Penh Post
កញ្ញា ឡូរ៉ែន អុីអិដា​ ពេល​នាំ​ភ្ញៀវទស្សនាពិព័រណ៍​​ស្នាដៃ​គំនូរ​​​​។ រូបថត សហ​ការី

ដោយសារ​​ចង់​ចូលរួម​​សហការ-​​​បង្កើត​​​​​នូវ​គម្រោង​​សា្នដៃ​សិល្បៈ​គំនូរ​ខ្លួន និង​​​ចង់​ចែក​​​រំលែក​​​​បទពិសោធ​​ជំនាញ​​​​សិល្បៈ​​​​គំនូរ​ដល់​ក្រុម​វិចិត្រករ​ជំនាន់​នោះ ​លោក ឈើន ចាន់នី ជា​វិចិត្រករ​សហសម័យ​ដ៏​ចំណាន ​អតីត​ជា​​​និស្សិត​​​សិល្បៈ​រៀន​នៅ​សាលា​ហ្វារពន្លឺ​​សិល្បៈ​​​នោះ ក៏​បាន​​ចូលរួម​​​ជាមួយ​​​​ Open Studio Cambodia​ ដោយ​មាន​​​​​ ឡូរ៉េន អ៊ីអិដា ​ជា​ស្ថាបនិក​។​​​​

វិចិត្រករ ឈើន ចាន់នី ដែល​រមែង​​​​​រំលេច​ស្នាដៃ​​ពី​ទេសភាព​​ធម្មជាតិ​​ព្រៃ​ព្រឹក្សា ឬ​តំបន់​ភ្នំ​នៃ​ទី​ជនបទ និង​បង្ហាញ​​​ពី​បញ្ហា​​សង្គម​នានា​​​ បង្កប់​ន័យ​​​អប់រំ​​​​ក្នុង​ផ្ទាំង​គំនូរ​​ខ្លួន​ជា​រឿយៗ​នោះ​​ បាន​​​​​​បង្ហើប​ថា​៖ «បង​ស្រី ឡូរ៉ែន គាត់​បាន​​បង្កើត​កម្មវិធី​ថ្មី​មួយ​ឈ្មោះ Tour Arts ​ដែល​​អាច​នាំ​ក្រុម​ទេសចរ​បរទេស​នានា​ មក​ទស្សនា​​ស្នាដៃ​វិចិត្រកម្ម​របស់​វិចិត្រករ​ខ្មែរ​នៅ​តាម​វិចិត្រសាល​នានា ដូចជា​​ Open Studio Cambodia។ ​ខ្ញុំ​កំពុង​តែ​មាន​គម្រោង​បង្កើត​នូវ​ស្នាដៃ​សិល្បៈ​ក្រៅ​ម៉ោង​មួយ​ ដែល​​​​នឹង​​យក​ត្រូវ​ទៅ​ដាក់​បង្ហាញ​​​នៅ​ក្រៅ​​​​​ប្រទេស​​​​ឆាប់ៗ​នេះ​»។​

សព្វថ្ងៃ​ Open Studio Cambodia​​ កំពុង​រៀបចំ​គម្រោង​ពិព័រណ៍​ ជា​ច្រើន​​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ ​ដូចជា​​​​​វិចិត្រសាល​ ​Artxchange​ ​(នៅ​អាមេរិក​)​​ ​រីសត​ ​Anantara​ ​Angkor​ ​Resort​ ​(​​​សៀមរាប​)​​ ​វិចិត្រសាល​ ​Galerie​ ​Lee​ ​(​បារាំង​)​ ​បុប្ផាណា​ ​(​​​ភ្នំពេញ​)​ ​និង​​ទីកន្លែង​ផ្សេងៗ​ទៀត៕​

អត្ថបទគួរចាប់អារម្មណ៍