The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ទូឌីយោ​ TSI ជួយ​​យុវជន​ខ្មែរ​ស្វែង​រក​ទេពកោសល្យ​ខ្លួន​ឯង ​លើ​វិស័យ​សិល្បៈ​តន្ត្រី​ចម្រៀង




ស្ទូឌីយោ​ TSI ជួយ​​យុវជន​ខ្មែរ​ស្វែង​រក​ទេពកោសល្យ​ខ្លួន​ឯង ​លើ​វិស័យ​សិល្បៈ​តន្ត្រី​ចម្រៀង

Content image - Phnom Penh Post
កញ្ញា ឡូរ៉ា (ឆ្វេង) សិស្ស​ជំនាន់ទី២ កញ្ញា ហ៊ាង (ស្តាំទី២) និង​លោក​ Euan Douglas Gray (ស្ដាំ)​​។ ហ៊ាន រង្សី

ស្ទូឌីយោ​ TSI ជួយ​​យុវជន​ខ្មែរ​ស្វែង​រក​ទេពកោសល្យ​ខ្លួន​ឯង ​លើ​វិស័យ​សិល្បៈ​តន្ត្រី​ចម្រៀង

ភ្នំពេញ៖ ឆាលី ម៉ូរ៉ា មិន​ទាន់​ស្វែងរក​អ្វី​ដែល​ជា​ស្ទីល​ខ្លួន​ឯង​ឡើយ ដោយ​​​គ្រាន់​តែ​ជា​អ្នក​ផលិត​ភ្លេង​ ដែល​រៀន​​តាមរយៈ​ការ​ចេះ​តៗ​គ្នា​ប៉ុណ្ណោះ​។ ប៉ុន្ដែ​វា​ផ្ទុយ​ស្រឡះ​នៅ​ពេល​កញ្ញា​បាន​ឈាន​​ជើង​ជាន់​ស្ទូឌីយោ TSI។

យុវតី​​ឈ្មោះ​ពិត​ថា​ ណែម ចាន់ម៉ុនី បាន​ឱ្យ​ដឹង​ថា​៖ «ទោះ​ខ្ញុំ​ធ្លាប់​រៀន​ធ្វើ​ភ្លេង​តាម​បងៗ​ វា​នៅ​តែ​ថ្មី​សម្រាប់​ខ្ញុំ​នៅ​ពេល​ចូល​មក​ដល់ TSI នេះ​»។

កញ្ញា​បន្ត​ទៀត​ថា៖ «ប៉ុន្ដែ​នៅ​ទីនេះ កម្មវិធី​​ពិត​ជា​ថ្មី​សន្លាង​ និង​បន្ទប់​ស្ទូឌីយោ​ស្ដង់ដា»​។

អ្នក​ផលិតបទ​​ភ្លេង ទំនុក​ភ្លេង ​​និពន្ធ​ចម្រៀង និង​តារា​ចម្រៀង​​ ដែល​បច្ចុប្បន្ន​​​ច្រៀង​ផង និង​លេង​ហ្គីតា​ផង​​ក្នុង​វង់​ភ្លេង​តូច​នៅ​តាម​ផាប់​​​បាន​​បន្ដ​ថា​៖ «ពេល​ខ្ញុំ​អាច​ធ្វើ​ភ្លេង​បាន​ចេញ ​១ បទ អារម្មណ៍​របស់​ខ្ញុំ​ហាក់​បាន​លើក​ពាន​រង្វាន់​អ៊ីចឹង។​ អារម្មណ៍​រំភើប​ស្ទើរ​ហោះ​ផុត​ពី​ដី​ទៅ​ហើយ​»។

ស្ទូឌីយោ TSI ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដោយ​ស្ត្រី​អង់គ្លេស ​ឡូរ៉ា បេកឃ័រ ដែល​​បាន​មក​ដល់​កម្ពុជា​ ​ធ្វើ​ការ​ផ្នែក​អភិវឌ្ឍន៍​អន្ដរជាតិ ​ដើម្បី​គាំទ្រ​សហគ្រិន​សង្គម​តាំងពី​ ៥ ឆ្នាំ​មុន។

ឡូរ៉ា បេកឃ័រ ដែល​មាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​អន្ដរជាតិ​ពី​សាកលវិទ្យាល័យ​ប្រ៊ីស្ដុល ក៏​ជា​​អ្នក​ចម្រៀង​បុរាណ​ ​​​និង​ធ្លាប់​សម្ដែង​នៅ​ចក្រភព​អង់គ្លេស អឺរ៉ុប អាមេរិក រុស្ស៊ី និង​អាស៊ី។ នៅ​កម្ពុជា កញ្ញា​ចាប់​អារម្មណ៍​ចំពោះ​វប្បធម៌ ប្រវត្ដិសាស្ដ្រ និង​ការ​រស់រាន​នៃ​សិល្បៈ​ខ្មែរ​​ បាន​បង្កើត​អង្គការ​​សម្រាប់​ឱ្យ​យុវជន​កម្ពុជា​​អាច​សម្រេច​ក្ដី​សុបិន​ផ្នែក​តន្ដ្រី​។

ឡូរ៉ា បាន​និយាយ​ថា​៖ «​ជួប​ជាមួយ​យុវជន​ និង​ស្វែង​យល់​ពី​តន្ដ្រីករ​វ័យ​ក្មេង​កម្ពុជា​បាន​លើក​ទឹក​ចិត្ដ​​រូប​ខ្ញុំ​ធ្វើ​អ្វី​ម្យ៉ាង ហើយ​ពួក​គេ​ពិត​ជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​បាន​ស្ដាប់​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​ថា ពួក​គេ​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ក្នុង​វិស័យ​អប់រំ​ផ្នែក​តន្ដ្រី​ប៉ុន្មាន​ទេ​។ តែ​ពួក​គេ​ពិត​ជា​ចង់​កសាង​ខ្លួន​។ នោះ​ជា​អ្វី​ដែល​សហគ្រិន​សង្គម ​១ នេះ​កកើត​ឡើង​»។

ក្នុង​ឆ្នាំ ​២០១៧ ឡូរ៉ា បាន​បង្កើត​ The Sound Initiative (TSI) ជា​សហគ្រិន​សង្គម​មិន​ស្វែង​រក​ប្រាក់​ចំណូល​ដោយ​ផ្ដោត​លើ​ការ​គាំទ្រ​បំផុស​​សមត្ថភាព​យុវជន​តាមរយៈ​ធនធាន ​ដើម្បី​ឱ្យ​ពួក​គេ​សម្រេច​គោលដៅ​ក្នុង​ឧស្សាហកម្ម​តន្ដ្រី​។

កញ្ញា ឡូរ៉ា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​​កម្ពុជា​ខ្វះ​អ្នក​ជំនាញ​ផ្នែក​តន្ដ្រី​ និង​អ្នក​និពន្ធ​បទ​ភ្លេង ដែល​មិន​ត្រឹមតែ​​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​បង្កើត​​តន្ដ្រី​នៅ​កម្ពុជា​ និង​សមត្ថភាព​យុវជន​ក្នុង​ការ​បង្ហាញ​ទេពកោសល្យ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែម​ទាំង​កំហិត​ដល់​ឱកាស​ចំពោះ​ភាព​ច្នៃ​ប្រឌិត​ ដែល​ចូលរួម​ចំណែក​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា ​១ ​ផ្នែក​»។

Content image - Phnom Penh Post

អ្នក​រៀន​ឧបករណ៍​ភ្លេង និង​​តែង​និពន្ធ​បទភ្លេង​តាម​រៀម​ច្បង និង​តាម​អ៊ីនធឺណិត​ លោក ជា វិចិត្រ ​ទទួល​ស្គាល់​ថា TSI ផ្ដល់​កម្រិត​ស្ដង់ដា​ផ្នែក​​តន្ដ្រី​ដល់​យុវជន​បាន​ឃើញ​ពន្លឺ​ថ្មី​។

លោក​និយាយ​ថា​៖ «​អ្វី​ដែល​ខ្ញុំ​ទទួល​​បាន​ពី TSI គឺ​ការងារ​ជា​ក្រុម​ ដែល​​ជា​តម្លៃ​ដ៏​សំខាន់​សម្រាប់​ខ្ញុំ​រវាង​អ្នក​​ផលិត​ភ្លេង និង​អ្នក​ចម្រៀង​។ ១ ​ទៀត គឺ​ការ​សិក្សា​ទៅ​តាម​ស្ដង់ដា​។ TSI បាន​បង្រៀន​ខ្ញុំ​នូវ​អ្វី​ដែល​ពិភព​លោក​ខាង​ក្រៅ​កំពុង​តែ​ធ្វើ»​។

តាំង​ពី​បាន​ចូលរួម​ជាមួយ TSI លោក គួច ច័ន្ទសិលា ហៅ ស្លូម៉ូ ជា​អ្នក​និពន្ធ​បទ​ភ្លេង ទំនុក​ច្រៀង​ និង​អ្នក​ចម្រៀង​បាន​បង្កើត​ស្ទូឌីយោ​ផ្ទាល់​ខ្លួន និង​អភិវឌ្ឍ​ផលិតកម្ម​តន្ដ្រី​ជាមួយ​មិត្ដភក្ដិ​រួម​អាជីព​។

រីឯ​​សិស្ស​ជំនាន់​ទី​១ ក្នុង​ឆ្នាំ ​២០១៨ កញ្ញា ជីវ ឆេងហ៊ាង បាន​ក្លាយ​ជា​តារា​ចម្រៀង អ្នក​សម្ដែង អ្នក​រាំ​ និង​គ្រូ​បង្រៀន​ ​ព្រម​ទាំង​​បាន​ក្លាយ​ជា​បុគ្គលិក​​នៅ​ TSI ផង​ដែរ។

យុវជន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៣០ ​ឆ្នាំ ត្រូវ​បាន​ជ្រើសរើស​ដោយ​លើ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​លើ​វិញ្ញាសា​​នឹង​ត្រូវ​បង្រៀន​នៅ TSI និង​សក្ដានុពល​ដែល​ពួក​គេ​នឹង​ទទួល​បាន​ពី​កម្មវិធី​សិក្សា​នោះ​។

យោង​តាម ឡូរ៉ា បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​មាន​ទេពកោសល្យ​តន្ដ្រី​ និង​អ្នក​ដែល​ចង់​ក្លាយ​ជា​តន្ដ្រីករ​អាជីព ពិត​ជា​​ស័ក្ដិសម​នឹង​ចូលរួម​ជាមួយ TSI។

កញ្ញា​បាន​បញ្ជាក់​ថា៖ «ពួក​គាត់​ព្យាយាម​ស្វែង​រក​អត្ដសញ្ញាណ​ខ្លួន​ឯង ​​ថា​តើ​ពួក​គាត់​ចូល​ចិត្ដ​បទ​ចម្រៀង​ប្រភេទ​ម៉េច​ និង​ច្រៀង​របៀប​ម៉េច​ រួច​បង្កើត​ស្ទីល​ជា​ខ្លួន​ឯង​ ដើម្បី​ធ្វើ​ឱ្យ​ចេញ​ស្ទីល​ដែល​ហៅ​ថា Original»។

ជាមួយ​បទពិសោធ​​​តន្ដ្រី​អូរីជីណល​​នៅ​កម្ពុជា​ជាង ៧ ឆ្នាំ លោក Euan Douglas Gray ​ដែល​ជា​គណៈកម្មការ​កម្មវិធី Battle of the Bands ម្នាក់​ផង​ដែរ ​បាន​ចូលរួម​ជាមួយ​ TSI ក្នុង​នាម​ជា​នាយក​ផ្នែក​តន្ដ្រី។

Content image - Phnom Penh Post
សិស្ស​ជំនាន់ទី២ ហាត់​សម​ប្រគំតន្ត្រី​​នៅស្ទូឌីយោ TSI។ រូបថត ហ៊ាន រង្សី

លោក​បាន​កត់​សម្គាល់​ថា​៖ «​វិស័យ​តន្ដ្រី​នៅ​កម្ពុជា​បាន​និង​កំពុង​រីក​ចម្រើន​ហើយ​។ ពួក​គេ​មាន​តន្ដ្រី​ប្រជាប្រិយ​ និង​តន្ដ្រី​បន្សល់​ពី​ទសវត្សរ៍​ឆ្នាំ ​១៩៦០ ក្នុង​ការ​ទាក់​ទាញ​ចិត្ដ​យុវជន​ជំនាន់​ក្រោយ​»។

លោក​មាន​ទស្សនៈ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ពេល​នេះ​ដូច​យើង​បាន​កំពុង​រស់នៅ​ក្នុង​ពិភព​សកល​ភាវូប្បកម្ម​ តន្ដ្រី​សកល​លោក​រីក​ចម្រើន​អ៊ីចឹង​នៅ​កម្ពុជា​ក៏​មាន​ការ​រីក​ចម្រើន​ដូច​គ្នា​ដែរ​»។

បទពិសោធ​ជាមួយ​​យុវជន​ខ្មែរ ​ធ្វើ​ឱ្យ​លោក​សង្កេត​ឃើញ​​ថា​៖ «​ពួក​គេ​ចង់​តែង​និពន្ធ​ចម្រៀង​ផ្ទាល់​ខ្លួន​ព្យាយាម​បង្ហាញ​អ្វី​ជា​ខ្លួន​ឯង​ និង​ស្ទីល​ខ្លួន​ឯង។ លើស​ពី​នេះ​ពួក​គេ​ជា​ពលរដ្ឋ​កម្ពុជា​ ហើយ​ពួក​គេ​ជា​យុវជន​ដែល​បង្ហាញ​សមត្ថភាព​ខ្លួន​ឯង​តាមរយៈ​វប្បធម៌​ខ្មែរ​»។

កម្មវិធី​សិក្សា​រយៈ​ពេល ៦ ខែ តែ​បាន​អូស​បន្លាយ​ពេល​ដល់ ៩ ខែ ដោយសារ​កូវីដ ១៩។ សិល្បករ​បាន​និពន្ធ​ចម្រៀង​ជា​ច្រើន​បទ​ តែ​អ្នក​សិល្បៈ​​ម្នាក់​អាច​បញ្ចូល​បទចម្រៀង​ខ្លួន​​តែ ១ ​បទ​ក្នុង​អាល់ប៊ុម​ ដែល​មាន​​នៅ​លើ ​Soundwave 2020 compilation album។

The Sound Initiative (TSI) បើក​ទ្វារ​រាល់​ថ្ងៃ​ធ្វើ​ការ​ពី​ម៉ោង ៩​ ដល់​ម៉ោង ៥ ល្ងាច​។ សម្រាប់​ព័ត៌មាន​លម្អិត​ សុំចូល​ទៅ​កាន់​វេបសាយ https://www.thesoundinitiative.com/និង​ទំព័រ​ហ្វេសប៊ុក​ @TheSoundInitiativeCambodia៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។