The Phnom Penh Post Search

Search form

ស្ពាន​ទឹកកក​ធម្មជាតិ​នៅ ​អាហ្សង់ទីន​ បាក់​រលំ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ស្រងាក​ចិត្ដ​

Content image - Phnom Penh Post

ស្ពាន​ទឹកកក​ធម្មជាតិ​នៅ ​អាហ្សង់ទីន​ បាក់​រលំ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ស្រងាក​ចិត្ដ​

ក្រុងប៊ុយណូស៊ែរ : ស្ពាន​ទឹកកក​មួយ​ដែល​ជា​ផ្នែក​មួយ​នៃ​ផ្ទាំង​ទឹក​កក​ធំ​នៅ​តំបន់​ចុង​ផុត​នៃ​ប្រទេស​អាហ្សង់ទីន បាន​បាក់​រលំ​ក្នុង​រាត្រី​កាល​ដ៏​ស្ងាត់​ជ្រងំ ដោយ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ ​រាប់​ពាន់​ដែល​មាន​បំណង​ចង់​ឃើញ​ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​ ស្រងាក​ចិត្ដ​ជា​ខ្លាំង​។

ស្ពាន​ធម្មជាតិ នៅ​ក្នុង​ឧទ្យាន​ជាតិ​ ឡូសហ្គ្រាស្យារ៉េស នៃ​តំបន់ ផាតាហ្គូនី បាន​បាក់​រលំ​នៅ​រំលង​អា​ធាត្រ​ថ្ងៃ​អាទិត្យ អំឡុង​ព្យុះ​ភ្លៀង​ពេល​ឧទ្យាន​បិទ​។ នេះ​បើ​យោងតាម​ក្រុម​អាជ្ញាធរ​ឧទ្យាន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​។

ស្ពាន​កោង​បង្កើត​ឡើង​ពី​ផ្ទាំង​ទឹកកក​ឈ្មោះ ប៉េរីតូ ម៉ូរ៉េណូ ខណៈ​ទឹក​ភ្លៀង​ហូរ​ច្រោះ​ពី​ប្រឡាយ​លេប​ត្របាក់​ស្ពាន​ទឹក​នេះ​។ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ១៦ ឆ្នាំ ស្ពាន​ធម្មជាតិ​នេះ​បាន​បាក់​ក្នុង ​ឆ្នាំ​២០០៤ ហើយ​តាំង​ពី​ពេល​នោះ វា​រមែង​បាក់​រលំរៀង​រាល់ ៤ ឆ្នាំ​។

Content image - Phnom Penh Post

លូស្យាណូ ប៊ើណាកឈី នាយក​សារមន្ទីរ​ទឹកកក​មួយ​ឈ្មោះ Glaciarium បាន​ប្រាប់​ទូរទស្សន៍ TN ថា​៖ «​វា​តែងតែ​ជា​បាតុភូត​ដ៏​អស្ចារ្យ​។ គឺ​ថា លើក​នេះ​ វាមាន​ទឹក​ហូរ​ច្រោះ​ខ្លាំង​ជាង​មុន​រហូត​ដល់ពី ៣ ទៅ ៤ ដង​ឯនោះ​»។

ផ្ទាំង​ទឹក​ ផាតាហ្គូនី ស្ថិត​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ UNESCO៕ AFP/HR

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍