The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្រា​ក្នុង​ក្រឡ​សម័យ​ស្ដេច​ហាន អាយុ ២០០០ ឆ្នាំ ត្រូវ​បាន​កកាយ

ស្រា​ក្នុង​ក្រឡ​សម័យ​ស្ដេច​ហាន អាយុ ២០០០ ឆ្នាំ ត្រូវ​បាន​កកាយ

Content image - Phnom Penh Post
ក្រឡស្រា​បុរាណ​ចិន​ ដែល​មាន​អាយុកាល​ ២ ពាន់​ឆ្នាំ​។ AFP

ស្រា​ក្នុង​ក្រឡ​សម័យ​ស្ដេច​ហាន អាយុ ២០០០ ឆ្នាំ ត្រូវ​បាន​កកាយ

ក្រុង​ប៉េកាំង: ក្រុម​បុរាណវត្ថុវិទូ​មកពី​ភាគ​កណ្ដាល​ប្រទេស​ចិន កាល​ពី​ថ្ងៃ​អង្គារ ជឿ​ថា​ ពួកគេ​បាន​កកាយ​ក្រឡ​ស្រា​អាយុកាល ២ ពាន់​ឆ្នាំ ដែល​ត្រូវ​បាន​បិត និង​កប់​ក្នុង​ផ្នូរ​មួយ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ីន​ហួ បាន​រាយការណ៍​ថា គ្រឿង​ស្រវឹង​ពណ៌​លឿង​ចំណុះ ៣,៥ លីត្រ ដែល​ក្រុម​មន្ដ្រី បាន​និយាយ​ថា ក្លិន​ឈួល​ស្រា​ចិន​ខ្លាំង ពេល​ពួកគេ​ចាក់​វា​ចេញ ត្រូវ​បាន​រក​ឃើញ​ក្នុង​ក្រឡ​ស្ពាន់ ១ នៅ​ខេត្ដ​ហេណាន់។

លោក ស៊ី ជៀ​ហ្សេ​ន នាយក-វិទ្យាស្ថាន​សារីរិកធាតុ និង​បុរាណវត្ថុ​វប្បធម៌ ក្នុង​ទីក្រុង​លូយ៉ាង បាន​និយាយ​ថា ស្រា​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​តេស្ដ​បន្ដ ដើម្បី​បញ្ជាក់​ពី​គ្រឿង​ផ្សំ​លម្អិត​របស់​វា។

លោក ស៊ី បាន​បន្ដថា ចង្កៀង​រូប​ក្ងាន​ព្រៃ​ក៏ត្រូវ​បាន​រកឃើញ​ក្នុង​ផ្នូរ​រួម​នឹង​ឆ្អឹង​មនុស្ស​ដែល​ត្រូវ​បាន​កប់​ក្នុង​ផ្នូរ​នោះ​ទៀត​ផង។ ស្រា​នោះ ត្រូវ​បាន​គេ​ជឿ​ថា មាន​ប្រវត្ដិ​តាំង​ពី​ស្ដេច​ហាន​ខាង​លិច (ឆ្នាំ ២០២ មុន គ.ស ដល់​ឆ្នាំ ៨ ) ថ្វីដ្បិត​តែ ស៊ីនហួ មិន​លម្អិត​ពី​វិធី​បិត និង​រក្សា​ទុក​មិន​ឲ្យ​ហួត​អស់។

ស៊ីន​ហួ បាន​រាយការណ៍​ទៀតថា ប៉ុន្ដែ​ក៏មាន​ការរកឃើញ​គ្រឿង​ស្រវឹង​ស្រដៀង​គ្នា​នេះ​ជាច្រើន​ទៀត​តាំង​ពី​បុរាណ​កាល ផលិត​ឡើង​ពី​អង្ករ ឬ​ស្ពៅ ដែល​រមែង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ថូ​ស្ពាន់​ដ៏​ស្រស់​ស្អាត។ ទាំង​នេះ​ជា​ផ្នែក​សំខាន់​នៃ​ការ​រៀបចំ​បុណ្យ និង​ពិធី​ផ្សេងៗ។

ក្នុង​ឆ្នាំ ២០១០ ក្រុម​បុរាណវត្ថុ​វិទូ បានករ​ឃើញ​ឆ្នាំង​ស៊ុប​អាយុ ២៤០០ ឆ្នាំ ក្នុង​ផ្នូរ​បុរាណ ពេល​ពង្រីក​អាកាស​យានដ្ឋាន​ចិន៕

អត្ថបទគួរចាប់អារម្មណ៍