The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្រាក្រឡុក 1988 ឡូយ​ហើយ​ឆ្ងាញ់ ពី ផ្សារ​រាត្រី​ជេត​កុងតឺន័រ




ស្រាក្រឡុក 1988 ឡូយ​ហើយ​ឆ្ងាញ់ ពី ផ្សារ​រាត្រី​ជេត​កុងតឺន័រ

Content image - Phnom Penh Post
ស្រាក្រឡុក​រសជាតិ​ផ្លែឪឡឹក ពេញ​មួយ​កែវ​ធំ​​ តម្លៃ ៦ ដុល្លារ​​។ ប៉ាន់ រចនា

ស្រាក្រឡុក 1988 ឡូយ​ហើយ​ឆ្ងាញ់ ពី ផ្សារ​រាត្រី​ជេត​កុងតឺន័រ

ភ្នំពេញ: ស្ថិត​នៅ​ផ្សារ​រាត្រី​ជេត កុងតឺន័រ (Jet's container night market) ដែល​ជាទី​អង្គុយ​លេង ក្រេប​ភេសជ្ជៈ ញ៉ាំ​អាហារ ជជែក​គ្នាលេង និង​ស្ដាប់​ភ្លេង​នោះ ហាង @The 1988 Bar and Cafe ពោរ​ពេញ​ទៅ​ដោយ​ភ្ញៀវ​ជា​យុវវ័យ និង​អ្នក​ធ្វើការ​ដែល​នាំគ្នា​មក​លម្ហែ​ក្រេប​ស្រា​ក្រឡុក​ឆ្ងាញ់ៗ​ដាក់​ក្នុង​កែវ​មាន​ការ​តុបតែង​គួរ​ឲ្យ​ចាប់អារម្មណ៍។

នៅ​ពីក្រោយ​គំនិត​បើក​ហាង​ដ៏​ច្នៃប្រឌិត​នេះ គឺជា​លោក ធី សុវណ្ណបញ្ញារិទ្ធ និង​មិត្តភក្តិ ២ នាក់​ទៀត​ជា​ស្ថាបនិក ហាង @The 1988 Bar and Cafe ដែល​ជំនាញ​បម្រើ​ភេសជ្ជៈ ដូចជា សូដាអ៊ីតាលី កាហ្វេ តែ​បៃតង ពិសេស​ប្រភេទ​ស្រា​ក្រឡុក​តែម្ដង។

ម្ចាស់​ហាង​វ័យក្មេង​រូបនេះ​រៀបរាប់​ទាំង​ទឹកមុខ​ញញឹម​ថា៖ «ការបង្កើត​ហាង​តូច​មួយនេះ​ឡើង គឺ​យើង​មាន​គោល​បំណង​ចង់​ឲ្យ​អតិថិជន នៅ​ពេល​បាន​មក​ដល់​ផ្សារ​រាត្រី​ជេត​កុងតឺន័រ នេះ បើ​ចង់​ញាំ​ស្រាក្រឡុក​គឺ​នឹក​ឃើញ​ដល់ 1988 តែម្ដង!»។

ហាង​របស់​លោក​ក៏បាន​បង្កើត​រសជាតិ​ស្រា​ក្រឡុក​ថ្មី​ប្លែកៗ ដោយ​មានការ​តុបតែង​លើ​ភេសជ្ជៈ​ទៅ​តាម​រដូវកាល ឬ​កម្មវិធី​នានា ដូចជា ឱកាស​បុណ្យ ហាឡូវីន ខាងមុខ​នេះ ក៏មាន​ស្រា​ក្រឡុក​ចំនួន ៣ រសជាតិ បន្ថែម​ទៀត ជា​ស្រា​ក្រឡុក​ហុយ។

លោក​បន្តថា៖ «ហាង​យើង​ខ្ញុំ​ផ្ដោត​សំខាន់​ជាង​គេ​ទៅ​លើ​ស្រាក្រឡុក ដែល​មាន​តាម​រសជាតិ​ផ្លែឈើ​ជាច្រើន​មុខ និង​រសជាតិ​ផ្សេងៗ​ទៀត របស់ Cocktail»។

ចាប់​បើក​ពី​ម៉ោង ៥ ល្ងាច ដល់ ១២ អាធ្រាត្រ ហាង @The 1988 Bar and Cafe មាន​ទូរស័ព្ទ​លេខ ០៩៣៩៩៨៩៨៣៕

Content image - Phnom Penh Post
ទី​កន្លែង​អង្គុយ​​ស័ក្តិសម​សម្រាប់​ជួបជុំ​មិត្តភក្តិ​ជជែក​គ្នា​កម្សាន្ត។ រូបថត ប៉ាន់ រចនា

អត្ថបទគួរចាប់អារម្មណ៍