The Phnom Penh Post Search

Search form

ស្រា​បៀរ​យោនី​ ផលិតឡើង​ពី​ក្លិន​ខ្លួន​ម៉ូដែល​សិចស៊ី​ ត្រូវ​បាន​ដាក់​លក់​ដំបូង ​នៅ​ប៉ូឡូញ

Content image - Phnom Penh Post
​ស្រាបៀរ​ផលិតពី​អាស៊ីត​ឡាទិក​ពី​ប្រដាប់ភេទ​តារា​ម៉ូដែល ផូលីន​។

ស្រា​បៀរ​យោនី​ ផលិតឡើង​ពី​ក្លិន​ខ្លួន​ម៉ូដែល​សិចស៊ី​ ត្រូវ​បាន​ដាក់​លក់​ដំបូង ​នៅ​ប៉ូឡូញ

ក្រុងវ៉ាសូវី: ស្រា​បៀរ​ផលិតឡើង​ពី «អាស៊ីត​ឡា​ទិ​ក​ក្នុង​បរិវេណ​ប្រដាប់​ភេទ​របស់​តារា​ម៉ូដែល​សិច​ស៊ី» បាន​ចរាចរ​លក់​ពេញ​ទីផ្សារ​នៅ​ប្រទេស​ប៉ូឡូញ។

ស្រា​បៀរ​យោនី​នេះ ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​មួយ​ឈ្មោះ «The Order of Yoni» មកពី​ក្រុង​វ៉ាសូវី ដែល​ពាក្យ Yoni មានន័យ​ស្រដៀង​ភាសា​ខ្មែរ​ផង​ដែរ។

ពេលនេះ អតិថិជន​អាច​ទិញ​ស្រា​បៀរ និង​ភ្លក្ស​រសជាតិ​ចេញពី​ក្លិន​ខ្លួន​តារា​ម៉ូ​ដែល​សិច​ស៊ី​នេះ​នៅ​តាម​តៀម​ស្រា​នានា ក្រោយ​ពី​វា​ត្រូវ​បាន​ដាក់​លក់​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កក្កដា ក្នុង​ទីក្រុង​កាតូវិក។

គេហទំព័រ​របស់​ក្រុមហ៊ុន បាន​យល់ឃើញថា អតិថិជន​ជ្រួលជ្រើម​នឹង​សម្រស់​តារា​ម៉ូ​ដែល​នេះ អាច​ចង់​ភ្លក្ស ចង់​ដឹង រស​ជាតិ ហើយ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា៖ «ចូរ​ស្រមៃ​ដល់​នារី​ក្នុង​ក្ដី​សុបិន​របស់​អ្នក ស្វែង​យល់​ពី​ចំណុច​ត្រង់​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រើប​អារម្មណ៍។ ភាព​រួស​រាយ​របស់​នាង ភាព​ត្រេក​ត្រអាល​របស់​នាង ឬក៏​ចំណង់​តណ្ហា​របស់​នាង»។

ក្រុមហ៊ុន​បាន​បន្ដទៀតថា៖ «ពេលនេះ អ្នក​អាច​សាកល្បង​ភ្លក្ស​រសជាតិ​ពី​រស​និយម​របស់​តារា​ម៉ូដែល ទាំង​ការ​ស្រង់​ក្លិន និង​ស្ដាប់​សំឡេង​របស់​នាង​ថែម​ទៀត»។

យ៉ាងណាមិញ អតិថិជន​ដំបូង​បំផុត​ម្នាក់ ដែល​បាន​ភ្លក្ស​ស្រា​បៀរ​យោនី​ផ្ទាល់ ឈ្មោះ Grzegorz Majewski បាន​និយាយ​ពី​បទ​ពិសោធ​រស​ជាតិ​ស្រាបៀរ​យោនី​ថា ស្រា​បៀរ ១ ដប ៦,៤០ ដុល្លារ (២៦០០០ រៀល) មិន​មាន​អ្វី​ខុស​ប្លែក​ពី​ស្រាបៀរ​ធម្មតា​នោះ​ទេ។

ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​ថា៖ «អ្នក​កំពុង​ក្រេប​រស​ក្លិន​ម៉ូ​ដែល ផូ​លីន»។

គេហទំព័រ បាន​បន្ថែមថា៖ «អាថ៌កំបាំង​ស្រា​បៀរ​នេះ​គឺ​រស-ក្លិន​របស់​នាង។ ដោយ​ការ​ប្រើ​បច្ចេកវិទ្យា​អតិ​សុខុម​ជីវសាស្ដ្រ​ទំនើប យើង​បាន​ញែក​ត្រួត​ពិនិត្យ និង​ប្រើប្រាស់​អាស៊ីត​ឡេទិក​ចេញ​ពី​ប្រដាប់​ភេទ​នារី​ដ៏​ស្រស់​ស្អាត​នេះ»៕HR

អត្ថបទគួរចាប់អារម្មណ៍