ភ្នំពេញ៖ ក្រៅពីឧស្សាហ៍ឃើញបង្ហោះរូប និងមានសារប្លែកៗ តារាសម្ដែងសាច់សខ្ចី ផាន់ ផាត់ណា ដែលជាតារាស្រីចូលចិត្តលែងខ្លួនល្វែងលើបែបស៊ីវិល័យ ស្រាប់តែថ្មីៗនេះ ក៏បានបង្ហើរសាររឿងកំពុងតែមានអ្នកព្រួយបារម្ភពីរូបនាងខ្លាំងរហូតភ្លេចគិតខ្លួនឯងបង្កើតនូវភាពភ្ញាក់ផ្អើល។
ទោះបីមានកូនក៏ពិតមែន តារាសម្ដែងស្រីមានទម្រង់មុខកូនកាត់ ផាត់ ផាន់ណា គេនៅតែឃើញចូលចិត្តលេងខ្លួនយ៉ាងស្រស់ស្អាត និងមានភាពសិចស៊ីឡើងៗ មិនចាញ់ក្រមុំៗឡើយ អ៊ីចឹងហើយបានជានៅតែមានអ្នកតាមស្រឡាញ់នាងរហូតភ្លេចថា តារាស្រីរូបនេះ មានម្ចាស់ចិត្ត និងកូន ១ បាត់ទៅហើយ។ អុ្នកនាង ផាន់ ផាត់ណា ក៏បានបន្លឺសារបែបមានអារម្មណ៍អាណិតតបវិញ ក្រោយពីបានដឹងថា រូបខ្លួនកំពុងមានអ្នកតាមសុំស្នេហ៍ទៀតនោះថា៖ «កុំគិតពីរឿងខ្ញុំ រហូតដល់ភ្លេចគិតពីរឿងខ្លួនឯង ខ្ញុំអាណិត ហើយក៏កាន់តែអាណិត»។
គេនៅចាំបានថា កាលពីពាក់កណ្តាលឆ្នាំ ២០២០ ស្រីស្រស់ ផាន់ ផាត់ណា គឺជាតារាសម្តែងស្រីទី២ ដែលបានបង្កើតភាពភ្ញាក់ផ្អើលខ្លាំងដល់មហាជនជាមួយនឹងការហ៊ានបង្ហាញមុខកូនប្រុសជាទីស្រឡាញ់របស់ខ្លួនមុនមុខស្វាមី ដែលមិនទាន់រៀបការ ឬមិនទាន់ហ៊ានបង្ហើបប្រាប់មុខប្តីថា ជាអ្នកណាបន្ទាប់ពីតារាសម្តែងស្រីលេចធ្លោលើវិថីសិល្បៈ ឌុច លីដា នោះ។
មហាជនជាអ្នកគាំទ្រ តារាសម្តែងស្រី និងម៉ូដែល ផាន់ ផាត់ណា ដែលមានរូបរាងខ្ពស់ ដងខ្លួនស្រលូនសាច់សខ្ចី និងមានដើមទ្រូងដ៏ទ្រលុកទ្រលន់ទាក់ទាញអារម្មណ៍ប្រុសៗចង់គយគន់មិនចេះជិនណាយឧស្សាហ៍បង្ហោះរូបថតដើរកម្សាន្តនៅតាមទីនានា ជាមួយសំណព្វចិត្តដោយនាងបានហៅថា កូនពេញៗមាត់ក្នុងទឹកមុខស្រស់ស្រាយសប្បាយចិត្តគ្មានអ្វីប្រៀប។
សកម្មភាពដើរហើរទីនានាតាមចិន្តាដោយមានបុត្រាមុខគួរឱ្យស្រឡាញ់ ទម្រង់មុខមាត់ដូចជាកូនកាត់ចិន ឬជប៉ុន កូរ៉េ រាងឃ្យូតតារាស្រីរូបនេះ ហៅថា «Youjun» គឺជាកូនប្រុស និងសារបន្លឺថា៖ «កូន គឺជាសេចក្តីសុខពិតប្រាកដរបស់ម៉ាក់ ខ្ញុំមានម្ចាស់បេះដូងហើយ ខ្ញុំលែងឯកាទៀតហើយ»។
រាល់ការបង្ហោះរូបតែងមានការចុច Like និង Comment សរសើរពីរូបសម្រស់ម្តាយ និងរូបកូន។ ខណៈមានសំណួរសួរថា៖ «កូនកាត់ជប៉ុនមែនអូន? ឃ្យូតណាស់កូនពូជ អួយ! ខ្មែរស្អាតណាស់ ស្មានតែកូនកាត់ជប៉ុន?»៕