ភ្នំ​ពេញៈ​ ​ថ្មីៗ​នេះ​ ដោយសារ​តែ​តា​រា​សម្តែង​ស្រី​​ និង​ពិ​ធី​កា​រិ​នី​​មាន​សម្រស់​ស្រស់​ស្អាត​កញ្ញា​ ហ៊ិន​ ច័ន្ទ​នី​រ័ត្ន​ ដែល​មិនសូវ​​មាន​វត្តមាន​សម្តែង​កុន​ទាំង​ខ្នាត​​តូច​ធំនោះ ក៏​មានមាន​ការ​លើក​ឡើង​ពី​​​ម​ហា​ជន​ថា​ គូ​ស្នេហ៍​​​មិន​ឲ្យ​​សម្តែង​ ព្រោះ​​ខ្លាច​មាន​ការ​ប៉ះ​ពាល់​រាង​កាយ​​ស្រី​ស្រស់​ ប៉ុន្តែ​​ថ្មីៗ​នេះ ​នាង​​បាន​បង្ហាញ​វីដេអូ​ឃ្លីប​ខ្លី​​ប្រាប់​ថា សម្តែង​រឿង​ថ្មី​ឲ្យ​​ទូ​រ​​ទស្សន៍​បា​យ័នរឿង​​ «​ទាស​ករ​បេះ​ដូង​»​ បង្កការ​ភ្ញាក់​ផ្អើល​។​

តា​រា​សម្តែង​ស្រី​ និង​ពិ​ធី​កា​រិ​នី​ប្រ​ចាំ​ទូ​រទស្ស​ន៍​បា​យ័ន កញ្ញា​ ហ៊ិន​ ច័ន្ទ​នី​រ័ត្ន ដែលមិន​ត្រឹម​​​​តែ​មាន​សម្រស់​ស្រស់​​ស្អាត​មិន​ចាញ់​តា​រា​ជំ​នាន់​ក្រោយ​ ក៏​ត្រូវ​គេ​មិន​សូវ​មាន​វត្ត​​មាន​​​សម្តែង​ភាព​យន្ត​ ដោយ​លេច​មុខ​តា​រា​​ស្រី​រូប​នេះ​សម្តែង ​MV តែ​ប៉ុណ្ណោះ ស្រប​ពេល​​ដែល​តា​រាផ្សេងៗ​​រួម​ជំ​នាន់​នាង កំ​ពុងតែ​​ប្រ​ដេញ​គ្នា​សម្តែង​កុន​ឲ្យ​រដឹក​ ​​​មិន​ថា​​រឿង​ដុំ​ ឬ​រឿង​ភាគ។

ពិធី​ការិនី​រូប​ស្រស់​ រាង​ខ្ពស់​ស្រឡះ ហ៊ិន ច័ន្ទនីរ័ត្ន។​ហេង ជីវ័ន

ស្រី​ស្រស់​ ហ៊ន ច័ន្ទ​នី​រ័ត្ន​ បាន​ផ្តល់​បទ​សម្ភាស៍​មក​កាន់​ភ្នំ​ពេញ​ប៉ុស្តិ៍ពី​មូល​ហេតុ​នោះ​ថា​៖​ «​យូរៗ​គឺ​បង​ទទួល​ការ​សម្តែង​ម្តង​ ដោយ​សារ​តែ​បង​រវល់​នៅ​ក្នុង​ការ​ងារ​ធ្វើ​ជា​ពិ​ធី​កា​រិ​នី​ផង​ ការ​សម្តែង​ក្នុង ​MVផង​ និង​រ​បរ​រក​ស៊ី​ផ្ទាល់​ខ្លួន​​​បង​ផង​ ចឹង​ហើយ​បង​អត់​អាច​ដក​ឃ្លា ​មក​សម្តែង​រឿង​បាន​ទេ​»​។

តា​រា​ស្រី​សាច់​ស​ខ្ចី​​ និង​មាន​ផ្ទៃ​មុខ​ស្រស់​ថ្លា ​គួរ​ឲ្យ​ចង់​គួយ​គន់​ កញ្ញា ហ៊ីន​ ច័ន្ទ​នី​រ័ត្ន ក៏​ប្រាប់​ពី​មូល​ហេតុ​ដែល​សម្រេច​ចិត្ត​ថត​កុន​ថ្មីរឿង​«​ទា​សី​បេះ​ដូង​»សម្តែង​ជា​តួ​ឯក​ស្រី​​នោះ​ដែរ​​ថា​៖ ​«​រឿង​នេះ​ បង​បាន​ចាប់​ផ្តើម​ថត​តាំង​ពី​ពាក់​​កណ្តាល​ឆ្នាំ​២០១៨​មក​ម្ល៉េះ​ ប៉ុន្តែ​ទើប​ចាក់​បញ្ចាំង​ ដោយ​សា​រតែ​រឿង​នេះ ​ជា​រឿង​បែប​ស្នេហា​ ហើយ​ណា​មួយ​​បង​ខាន​ថត​រឿង​យូរ​ ចឹង​ហើយ​បង​ចង់​ថត​ទុក​ជា​ស្នា​ដៃ​​បង​មួ​យ​ទៅ ជា​​ពិ​សេសនោះ​ ដើម្បី​​កុំ​ឲ្យ​អ្នក​គាំ​ទ្រ​គាត់​ភ្លេច​​មុខ​បង​ ព្រោះ​បង​ខាន​ថត​រឿង​យូរ​ពេក​ហើយ!​»​។​

បន្ទាប់​ពីសម្តែង​កុន​រឿង​ «​ទា​សី​បេះ​ដូង​»​ ដែល​កំ​ពុង​ចាក់​បញ្ចាំង​នៅ​កញ្ចក់​ទូ​រ​ទស្សន៍​បា​យ័ន​ តា​រា​ស្រី​រូប​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ មិន​ទាន់​​ទទួល​កុន​បន្ត​​ទេ​ ហើយ​ក៏​គ្មាន​​​គម្រោង​ថា ​នឹង​ថត​កុន​ដុំ​ដូច​​គ្នា​។​ ប៉ុន្តែ​​ការ​សម្តែង​ MV វិញ​ គឺ​នៅ​ទទួល​ធម្ម​តា​ ចាំទំ​នេរ​ជាង​នេះ​ ទើប​កចាប់​ផ្តើម​ទទួល​សម្តែង​ទៀត»​។​

តារាសម្តែង​ស្រី​មិន​សូវ​មាន​វត្តមាន​ថត​កុន​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។​ហុង មិនា

​ស្របេពល ស្រីស្រស់​ ហ៊ិន ច័ន្ទនីរ័ត្ន កាន់​តែ​មាន​រូប​សម្រស់​កាន់​តែ​ស្រស់​ស្អាត​ និង​មាន​ពាក្យ​ច​ចាម​អា​រ៉ាម​ថា ​មាន​កន្លង់​តា​ម​សុំ​ស្នេហ៍​រាប់​​មិន​អស់​ ថែម​ទាំង​លេច​ឮ​​ថា​​នាង​ មាន​គូ​ស្នេហ៍​រួច​ហើយ។ ​ ខណៈ​តា​រា​ស្រីមាន​​រាង​ខ្ពស់​ស្រ​ឡះ​​ រូបនេះបញ្ជាក់​ថា​៖​ «​សព្វ​ថ្ងៃ ​បង​មិន​ទាន់​មាន​គូអី​ទេ​ ហើយ​ក៏​អត់​ទាន់​បាន​គិត​គូរ​​រឿង​នេះ​ដែរ​ ណា​មួយ​​ក៏​អត់​ហ៊ាន​និ​យាយ​ថា​ មាន​គម្រោង​​នឹង​យក​ពេល​ណា​ដែរ​ ដោយ​សារ​រឿង​នេះ​វា​មិន​ទៀង​ទេ!​»៕​