The Phnom Penh Post Search

Search form

ស្វែង សុជាតា និង​ស្វាមី​ក្មេង​ដឹកដៃ​គ្នា​ចូល​កាន់​សីលប្រាំ

Content image - Phnom Penh Post
ស្វែង​ សុជាតា និង​ប្ដី​ទទួល​ទាន​អាហារ និង​រូប​ចម្លែក​លើ​ថ្ងាស​។ ហ្វេសប៊ុក

ស្វែង សុជាតា និង​ស្វាមី​ក្មេង​ដឹកដៃ​គ្នា​ចូល​កាន់​សីលប្រាំ

ភ្នំពេញៈ មហាជន​មិនទាន់​ស្ងប់ចិត្ត​ឆ្ងល់​នឹង​រឿង​តារា​សម្តែង​សម្បូរ​ទេពកោសល្យ​សម្តែង​កុន​បាន​ច្រើន​រសជាតិ​តាម​សាច់​រឿង​អ្នកដឹកនាំ​ផង​នោះ ក៏​លេច​ចេញ​ដំណឹង​ថ្មី​មួយ​ទៀត​ថា តារា​សម្តែង​ស្រី​អ្នកនាង ស្វែង សុជាតា និង​ស្វាមី​ក្មេង​ជាគ្រូ​ផ្សំថ្នាំ​ឱសថ​បុរាណ ដែល​ទើប​នឹង​ជានា​គ្នា​វិញ​ក្រោយ​ពី​បែកធ្លាយ​ត្រូវ​ប្តី​វាយ​បែក​មុខមាត់​នោះ ឥឡូវ​ក៏នាំ​គ្នា​ទៅ​កាន់សីល​ដូច​តាបស​នៅ​តំបន់​ទីទួល​វិស្សនា​មួយ សិ្ថត​នៅ​ភូមិ​ជន្ទល់ ឃុំ​ឃ្លាំងមឿង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល។

កាន់តែ​បង្កការ​ភ្ញាក់ផ្អើល​នោះ ខណៈ​ពេល​តារា​សម្តែង​ស្រី​ផុស​ភាព​ល្បី​ខ្លាំង​ឡើង​វិញ និង​កើប​ប្រាក់​ដុំ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​លំដាប់​ពិភពលោក​ដែល​បាន​ដឹកនាំ​សម្តែង​ដោយ​តារា​ហូលីវូដ​អ្នកនាង អេនជេលីណា ជោលី នៅ​ក្នុង​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» បាន​បង្ហោះ​រូបថត​ច្រើន​សន្លឹក​ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ស ជាអ្នក​កាន់សីល និង​សារ​មួយ​ឃ្លា​ប្លែក​អារម្មណ៍​ដូចជា​មាន​អព្ភូតហេតុ​អ្វី​មួយ​ថា៖ «សូមអ្នក​ទាំងអស់​គ្នា​ជួយ​វិភាគ នៅ​លើ​ថ្ងាស​ខ្ញុំ​ផង​ថា នេះ​ជា​រូប​អ្វី ដែល​បាន​ផុស​លើ​ថ្ងាស​ស្តាំ​ខ្ញុំ។ វាជា​រូបថត​លេង​នៅ​ថ្ងៃ​ចេញ​វស្សា គឺ (ថ្ងៃ ១៥ កើត) កន្លង​មក​នេះ និង​សូម​ពិនិត្យ​មើល​រូបនេះ គឺ​មាន​តែ​ក្នុង​ប៉ុស្តិ៍​មួយ​នេះ​ទេ ដែល​បាន​ជាប់​ក្នុង​កាមេរ៉ា​ទូរស័ព្ទ​ខ្ញុំ។ ខ្ញុំមើល​មិនសូវ​ប្រាកដ​ទេថា ជា​រូបអ្វី​សូមអ្នក​ទាំងអស់​ជួយ​វិភាគ​ប្រាប់​នាង​ខ្ញុំ​ផង»។

អ្នកនាង ស្វែង សុជាតា ក៏បាន​ប្រាប់​បន្ថែម​ឲ្យ​ភ្នំពេញប៉ុស្តិ៍​ដឹង​ថា៖ «រូបនោះ​គឺ​ពេល​ខ្ញុំ និង​ប្តី​បាន​ថត​នាពេល​ចូលរួម​ក្នុង​ថ្ងៃសីល​ចំពេល​ខែ​ចេញ​វស្សា​ជាមួយ​នឹង​ក្រុម​លោក​តា និង​លោកយាយ​ជា​អ្នកបួស មាន​ចំនួន ១០ រូប មាន​វ័យ​សុទ្ធតែ​ចាស់ៗ​អាយុ​ជាង ៥០ ឆ្នាំ ទៅ ៦០ ឆ្នាំ នៅ​លើ​តំបន់​ដីទួល​ដូចជា​កោះ​មួយ​ក្នុង​ភូមិ​ជន្ទល់។ នេះ​ជា​កន្លែង​តាំង​សមាធិ​ដើម្បី​ធ្វើ​ឲ្យ​ចិត្តស្ងប់​ដែល​ខ្ញុំ និង​ប្តី​ដូចជា​មាន​និស្ស័យ​បាន​ទៅ​ដល់​ទីនោះ ហើយ​ក៏តាំងចិត្ត​កាន់សីល ៥ ចាប់ពី​ពេល​ចេញ​វស្សា​នេះ​រហូត​ទៅ​តែម្តង»។

អ្នកនាង ស្វែង សុជាតា ក៏​បញ្ជាក់​ពី​រូបភាព​លើ​ថ្ងាស​ខ្លួន​ខណៈ​មហាជន​ចូលរួម​មើល​តាម​សំណេរ​ក្នុង​សារ​ហ្វេសប៊ុក​ភាគច្រើន​ថា​មាន​រូបរាង​ជា​សត្វ​នាគ​ថា៖ «នាង​ខ្ញុំ​មិន​ហ៊ាន​ថា​ឲ្យ​ប្រាកដ​ទេវា​ជា​រូប​សត្វ​នាគ ឬ​យ៉ាងណា តែវា​គួរ​ឲ្យ​ចម្លែក​សម្រាប់​រូប​មួយ​ប៉ុស្តិ៍​នៅ​លើ​ថ្ងាស​នោះ»។

ទោះជា​យ៉ាងណា​ក្តី តារា​សម្តែង​រូបនេះ ចូល​កាន់សីល​រហូត​មែន តែក៏​មិន​បាន​បោះបង់​ចោល​ទី​ស្រែ​វិថី​លើ​សិល្បៈ​ទេ។

ស្វែង សុជាតា បាន​បង្ហើប​ថា៖ «ចំពោះ​ការងារ​សិល្បៈ និង​មុខរបរ​រកស៊ី​ប្តី​ជា​គ្រូ​ឱសថ​បុរាណ​នោះ យើង​បន្ត​រក្សា​ដដែល គឺ​គ្រាន់តែ​សម្រេចចិត្ត​ចូល​សុំសីល ដើម្បី​កាត់បន្ថយ​ភាព​ភ្លើតភ្លើន​ក្នុង​សង្គម​មនុស្ស​វ័យក្មេង​ប៉ុណ្ណោះ»៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។