The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហាង​ផ្ដល់​កាហ្វេ​ហ្វ្រីៗ​បើ​ព្រះអង្គ​ម្ចាស់ ​ហារី​​​ រើ​មក​គង់​នៅ​កាណាដា រង​ការ​រិះគន់

ហាង​ផ្ដល់​កាហ្វេ​ហ្វ្រីៗ​បើ​ព្រះអង្គ​ម្ចាស់ ​ហារី​​​ រើ​មក​គង់​នៅ​កាណាដា រង​ការ​រិះគន់

Content image - Phnom Penh Post
រូបតំណាង: សម្ព័ន្ធ​ហាងកាហ្វេ Tim Hortons ដែល​រង​ការ​រិះគន់​។ រូបថត AFP

ហាង​ផ្ដល់​កាហ្វេ​ហ្វ្រីៗ​បើ​ព្រះអង្គ​ម្ចាស់ ​ហារី​​​ រើ​មក​គង់​នៅ​កាណាដា រង​ការ​រិះគន់

ក្រុង​អូតាវ៉ា៖ សម្ព័ន្ធ​ហាង​កាហ្វេ​កាណាដា​មួយ ដែល​នឹង​​ថ្វាយ​កាហ្វេ​ឥត​គិត​ថ្លៃ​ដល់​ព្រះអង់​ម្ចាស់​ចក្រភព​អង់គ្លេស​ ហារី និង​ព្រះ​នាង ម៉េហ្គេន ពេញ​មួយ​ព្រះជន្ម​ បើ​ព្រះអង្គ​​រើ​មក​គង់​នៅ​ប្រទេស ​កាណាដា​ បាន​រង​នូវ​ការ​រិះគន់​តាម​អនឡាញ។

ការ​រិះគន់​កើត​ឡើង​ ក្រោយ​ពី​សម្ព័ន្ធ​កាហ្វេ Tim Hortons បាន​សរសេរ​សារ​បែប​លេង​សើច​ថា​៖ «​គ្មាន​សម្ពាធ​សម្រាប់​ ព្រះនាង ម៉េហ្គេន និង​ព្រះអង្គ​ម្ចាស់ ហារី តែ​​បើ​ទ្រង់​ជ្រើសរើស​មក​គង់​នៅ​កាណាដា យើង​នឹង​ថ្វាយ​កាហ្វេ​ឥត​គិត​​ថ្លៃ​ពេញ ​១ ​ព្រះជន្ម​»។

ការ​ផ្ដល់​ជូន​នេះ​ពិបាក​ទទួល​យក​ដោយ​ពលរដ្ឋ​កាណាដា​ចំពោះ​ការ​សន្យារ​របស់​សម្ព័ន្ធ​ហាង​កាហ្វេ​ល្បី​នេះ​។ បណ្ដាញ​ផ្សព្វផ្សាយ​កាណាដា បាន​រាយ​ការណ៍​ថា សាខា​យីហោ Tim Hortons មួយ​នៅ​ទីក្រុង Winnipeg បាន​ហាម​ឃាត់​កម្មករ​មុន​ចំណុះ​​សហជីព ដែល​ទាមទារ​ការ​បង្កើន​ប្រាក់​​បៀវត្សរ៍​។

ក្នុង​ការ​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​ពុធ​ ព្រះអង្គ​ម្ចាស់ ហារី និង​ព្រះ​នាង ម៉េហ្គេន មាន​ព្រះ​រាជ​បន្ទូល​ថា ព្រះអង្គ​នឹង​លាលែង​ពី​សាច់សា​លោហិត​រាជវង្ស​ និង​ចំណាយ​ពេល​នៃ​ឆាក​ជីវិត​ចុង​ក្រោយ​រស់នៅ​តំបន់​អាមេរិក​ខាង​ជើង ជា​ទី​ដែល​ព្រះ​នាង ម៉េហ្គេន ធ្លាប់​រស់នៅ​ជា​ច្រើន​ឆ្នាំ​ ពេល​ថត​ល្ខោន​ទូរទស្សន៍​រឿង «Suits»។

អ្នក​តាមដាន​ព័ត៌មាន​ម្នាក់​ទៀត​បាន​បន្ដ​ថា​៖ «​ដឹង​ទេ​! ក្រុមហ៊ុន​ជា​អ្នក​ត្បិត​ត្បៀត​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​ តែ​បែរ​ជា​មក​ផ្ដល់​កាហ្វេ​​ហ្វ្រីៗ​ដល់​ញាតិ​វង្ស​ទៅ​វិញ​»។

អ្នក​ប្រើប្រាស់​ Twitter ម្នាក់​ទៀត បាន​សរសេរ​ឡើង​ថា​៖ «​គ្មាន​សម្ពាធ​! Tim Hortons តែ​ក្រុមហ៊ុន​នឹង​បាត់បង់​អតិថិជន​ទេ បើ​ចេះ​ប្រើ​ប្រាក់​កាក់​លើ​កាហ្វេ​​ហ្វ្រីៗ​ដល់​ព្រះ​អង្គ​ម្ចាស់ និង​ព្រះ​នាង​ មក​ឈប់​ត្បិត​ត្បៀត​ប្រាក់ ១០ សេន ​ចំពោះ​ការ​សម្រាក​របស់​បុគ្គលិក​មួយ​ម៉ោងៗ​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍