ក្រុងតូក្យូៈ អូតាស៊ូកេ (Otasuke) ជាភោជនីយដ្ឋានថ្មីមួយនៅក្នុងក្រុងតូក្យូដែលល្បីល្បាញដោយសារតែ ការបញ្ចុះតម្លៃពិសេសដល់បណ្ដាភ្ញៀវទាំងឡាយជាបុរសក្បាលទំពែក។
ស្ថិត ក្នុងតំបន់អាកាសាកា កណ្តាលក្រុងតូក្យូ ភោជនីយដ្ឋាននេះទទួលបានជោគជ័យផងដែរចាប់តាំងពីបានបើកបម្រើនា ដើមខែនេះមក។
យីហោក្រៅហាងមានរូបបុរសក្បាលទំពែកកាន់ចង្កាក់សាច់អាំង អមដោយពាក្យស្លោកលើកទឹកចិត្តថា៖ «ទំពែកក៏ជាមោទនភាពដែរ»។
ម្ចាស់ ភោជនីយដ្ឋានអ្នកស្រី យូស៊ីកូតូយ៉ូតា មានគំនិតអាជីវកម្មដ៏ប្លែកនេះក្រោយពីអ្នកស្រីបានចូលរួមស្ម័គ្រចិត្តធ្វើការស្ដារតំបន់តូហូគូ ក្រោយបាតុភូតរលកយក្សស៊ូណាមិ។
អ្នកស្រីយល់ថា បុរសជាឪពុកប្រែក្លាយជាទំពែកដោយសារតែជំងឺស្រេ្តសនឹងការងារចិញ្ចឹមគ្រួសារ។
គួរ បញ្ជាក់ថា អត្រាជ្រុះសក់ទំពែកក្បាលនេះបានកើតឡើងលើបុរសជប៉ុនមិនតិចជាង ២៦ភាគរយឡើយ ដោយមូលហេតុចម្បងគឺបណ្ដាលមកពីរោគស្រេ្តសតែម្ដង៕