ក្រុងអាំស្ទែរដាំ៖ តំបន់ភ្លើងក្រហម ឬផ្ទះបនដ៏ល្បីល្បាញប្រចាំក្រុងអាំស្ទែរដាំ បានបើកទ្វារឡើងវិញ ក្រោយពីបិទដោយសារកូរ៉ូណាជាច្រើនខែ ដោយនារីរកស៊ីផ្លូវភេទ ហើយភ្ញៀវត្រូវគោរពតាមបទបញ្ជាថ្មី ដើម្បីទប់ស្កាត់ការឆ្លង។
ហូឡង់បានបញ្ជាឲ្យផ្ទះបនទាំងអស់បិទទ្វារកាលពីពាក់កណ្ដាលខែមីនា និងគ្រោងបន្ដផ្អាកអាជីវកម្មរហូតដល់ខែកញ្ញា តែថ្មីៗនេះ គម្រោងត្រូវបានកែប្រែដោយសារអត្រា អ្នកឆ្លងកូវីដ ១៩ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។
នាង ហ្វេលីស្យា អានណា អាយុ ៣៤ ឆ្នាំជានារីរកស៊ីផ្លូវភេទសញ្ជាតិរូម៉ានី នៅតំបន់ភ្លើងក្រហមក្រុងអាំស្ទែរដាំ និងជាប្រធានសហជីពពាណិជ្ជកម្ម Red Light United បាននិយាយថា៖ «វាមានអារម្មណ៍ល្អពេលបានធ្វើការឡើងវិញ។
អំឡុងពេលបិទទ្វារនារីរកស៊ីផ្លូវភេទជាច្រើនបានជួបវិបត្ដិសេដ្ឋកិច្ច។ ដូច្នេះយើងរីករាយណាស់ ដែលអាចចាប់ផ្ដើមរបរជាថ្មី»។
អានណា បានប្រាប់ថា មានការភ័យខ្លាច ដែលនឹងសល់ភ្ញៀវតិចតួច ដោយសារពួកគេជាច្រើនជាអ្នកទេសចរ ហើយហូឡង់នៅបន្ដដាក់បម្រាមលើបណ្ដាប្រទេសជាច្រើន។
នាង អានណា បានបន្ដថា៖ «ប៉ុន្ដែខ្ញុំបានសាកសួរមិត្ដភក្ដិមួយចំនួនហើយ ពេលនេះពួកគេនិយាយថា របរនេះនៅតែល្អ។ ខ្ញុំត្រូវបានកក់សម្រាប់ថ្ងៃពុធដោយបន្ថែម ហ្វកស៊ី ជាមិត្ដរួមអាជីព និងជាសកម្មជននៅមជ្ឈមណ្ឌលព័ត៌មានពេស្យាកម្ម (PIC) ក្នុងក្រុងអាំស្ទែរដាំ ដោយប្រើឈ្មោះរកស៊ី។
ហ្វកស៊ី ដែលជួលបន្ទប់ក្នុងផ្ទះបនក្រៅតំបន់ភ្លើងក្រហមបានបន្ថែមថា៖ «ខ្ញុំបានរៀបចំកម្មវិធីជប់លៀងតូចតាចមួយពេលបានឃើញសេចក្ដីប្រកាសរបស់រដ្ឋាភិបាលថ្ងៃទី ២៤ ខែមិថុនា ដែលអាចឲ្យអាជីវកម្មពេស្យាកម្មបើកឡើងវិញ»។
ខណៈបណ្ដាប្រទេសដទៃបានបន្ធូរបន្ថយបម្រាមបិទប្រទេស នៅហូឡង់បានបិទទាំងអំពូលភ្លើងក្រហម និងទូកញ្ចក់ ដែលអ្នករកស៊ីផ្លូវភេទអាំស្ទែរដាំ តែងតែទទួលភ្ញៀវ។
បច្ចុប្បន្នពួកគេកំពុងបើកទ្វារឡើងវិញតែខណៈហាងកាត់សក់ និងម៉ាស្សាហូឡង់ ដែលត្រូវបានអនុញ្ញាតឲ្យបន្ដប្រតិបត្ដិការនារីរកស៊ីផ្លូវភេទត្រូវបានលើកទឹកចិត្ដឲ្យបញ្ជាក់ថា អតិថិជនរបស់ខ្លួនមិនមានរោគសញ្ញាជំងឺកូវីដ ១៩។
ហ្វកស៊ី បានបន្ដថា៖ «មុនពេលណាត់ជួបភ្ញៀវខ្ញុំត្រូវឆែកថា តើពួកគេមិនមានអាការ មិនស្រួលខ្លួន និង តើពួកគេមិនមានរោគសញ្ញាអ្វីមួយ ឬតើអ្នកផ្ទះណាម្នាក់មានបញ្ហាសុខភាពនោះទេ។ ភាគច្រើនយើងចៀសវាងការនៅទល់មុខគ្នា និងថើបគ្នា»។
លោក ដេវក្រូកេ ជាម្ចាស់ជំនួញ ដែលបានជួលបន្ទប់ឲ្យនារីរកស៊ីផ្លូវភេទ បាននិយាយថា តំបន់ភ្លើងក្រហមពេលនេះផ្ដើមស្រស់បំព្រងវិញបណ្ដើរៗហើយ៕ AFP/HR