The Phnom Penh Post Search

Search form

ហូឡង់ ឈឺក្បាល​នឹង​ហ្វូង​សេក​តូច​ រាប់ម៉ឺន​ឈ្លាន​ពាន​បណ្ដា​ទីក្រុង

Content image - Phnom Penh Post
កូនសេក​បៃតង ចំពុះ​ក្រហម មាន​ប្រភព​ពី​ប៉ាគីស្ថាន​​។ AFP

ហូឡង់ ឈឺក្បាល​នឹង​ហ្វូង​សេក​តូច​ រាប់ម៉ឺន​ឈ្លាន​ពាន​បណ្ដា​ទីក្រុង

ក្រុងឡាអេ: ចំពោះ​អ្នក​ស្អប់​សេក​ពួកវា​ជាស​ត្វ​ចេចចាច​រំខាន​ការ​សម្រាក​ចុង​សប្តាហ៍ ដូចជា​នៅ​ហូឡង់ ដែល​កំពុង​ឈឺ​ក្បាល​នឹង​វត្តមាន​កូន​សេក​ជាង ១៥ ០០០ វាត​ទី​តាម​ក្រុង។

នាំចូល​ពី​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដើម្បី​បង្កើន​ភាព​សម្បូរ​បែប​ក្នុង​ប្រទេស បក្សី​បៃតង​ចម្រុះ​ពណ៌ ជាមួយ​ចំពុះ​ក្រហម បាន​បន្ដ​បង្កើន​ចំនួន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​ក្រុង​នានា នៅ​អឺរ៉ុប ដូចជា ទីក្រុង​ឡុងដ៍ ប៉ារីស និង​ឡាអេ ជាដើម។

ពួកវា​បានមក​ជួបជុំគ្នា​នៅលើ​ដើមឈើ​ក្នុង​សួនច្បារ និង​បរិវេណ​សាលារៀន ព្រមទាំង នៅ​អគារ​សភាជាតិ​ហូឡង់​ក្នុង​ទីក្រុង​ឡាអេ ដោយ​ធ្លាប់​មាន​រឿង​តំណាល​ថា ការប្រជុំ​សភា​ត្រូវបាន​រំខាន​ដោយ​សំឡេង​បក្សី​នេះ​ថែម​ទៀត​ផង។

សេក​តូច​បង្កង់ ឬ​កង​កុលាប ត្រូវបាន​ចុះបញ្ជី​ក្នុងចំណោម​ពូជ​បក្សី​ដ៏​គឃ្លើន​បំផុត​មួយ​ក្នុង​ចំណោម ១០០ នៅ​អឺរ៉ុប ក្នុង​ប្រតិបត្ដិ​វិទ្យាសាស្ដ្រ Biological Invasions កាល​ពី​ខែ​ធ្នូ។

នៅ​ក្រុង​អាំ​ស្ទែរ​ដាំ ដែល​សម្បូរ​បក្សី​រស់នៅ​ច្រើន​បំផុត​មួយ សាលា​ក្រុង បាន​ដាក់​បម្រាម​ពលរដ្ឋ​ពី​ការ​ផ្ដល់​ចំណី​នៅ​តាម​តំបន់​ខ្លះ ឬ​អាច​ប្រឈម​ការ​ផាក​ពិន័យ ៨៦ ដុល្លារ។

ក្រុម​អ្នក​រិះគន់​បាន​លើកឡើងថា ហ្វូង​បក្សី​តូចៗ​ទាំង​នេះ​ពិតជា​រំខាន​ដល់​ភាព​ស្ងប់​ស្ងាត់​នៃ​ធម្មជាតិ ដោយ​ទាំង​ដណ្ដើម​ជម្រក​ទីទុយ និង​ប្រចៀវ ព្រមទាំង​សម្បូរ​លាមក និង​ប៉ះពាល់​ដល់​រុក្ខជាតិ​ផ្សេង។

Wilfred Reinhold នាយក​សមាគម ប្រយុទ្ធ​ប្រឆាំងនឹង​វត្ដមាន​បក្សី​ក្នុង​ប្រទេស បាន​និយាយ​ថា៖ «ពលរដ្ឋ​ខ្លះ ថែម​ទាំង​គិត​ចង់​រើ​ផ្ទះ​ដោយសារ​សំឡេង​រំខាន»៕

អត្ថបទគួរចាប់អារម្មណ៍