ក្រុង​ឡាអេ : ធុញ​នឹង​សំរាម​ខោ​ទឹក​នោម​គ​ដូច​ភ្នំ​មែន​ទេ ក្រុមហ៊ុន​ហូឡង់​មួយ​ កាល​ពី​ថ្ងៃ​អង្គារ ចាប់​ផ្ដើម​សង់​រោង​ចក្រ​កែច្នៃ​ខោ​ទឹក​នោម​ដំបូង​បំផុត​ដើម្បី​ប្រែ​ក្លាយ​ជា​លាមក​ទៅ​ជា​​វត្ថុ​ប្រើ​ប្រាស់​។

ប្លាស្ទីក​សល់​ពី​ខោ​ទឹក​នោម​​ត្រូវបាន​ចម្រាញ់​នៅ​ក្នុង​ទីក្រុង​ Weurt ក្រុង Nijmegen នឹង​មាន​អត្ថប្រយោជន៍​លើក​ទីពីរ​ ជា​វត្ថុ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ ដូចជា គ្រឿង​សង្ហារឹម​ក្នុង​សួន ឬ​ផើង​ផ្កា​។

អ្នក​នាំ​ពាក្យ លោក ហារី អារេដស៍ នៅ​ក្រុមហ៊ុន​ ARN ដែល​នឹង​បើក​រោង​ចក្រ បាន​ប្រាប់ AFP ថា​៖ «​សរុប​មក យើង​គ្រោង​កែច្នៃ​ខោ​ទឹក​នោម​ប្រមាណ ១៥០០០ តោន​ក្នុង​មួយ​ឆ្នាំ​»។

នៅ​ទូទាំង​ពិភព​លោក ខោ​ទឹក​នោម​ប្រឡាក់​ជា​ប្រភព​ធន​ធាន​កខ្វក់​ដោយ​រាប់​លាន​តោន​ត្រូវបាន​ចាក់​ចោល​គ​រៀងរាល់​ឆ្នាំ​ ដែល​បង្កើត​ជា​កង្វល់​ចំពោះ​សុខភាព​ប្រជាជន​។ នេះ​បើ​យោងតាម​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​។

ដោយ​ចាប់​ផ្ដើម​ប្រតិបត្ដិការ​កែច្នៃ​នៅ​ខែ​ធ្នូ ក្រុមហ៊ុន​ដាក់​ម៉ាស៊ីន​ធំ​មួយ ដែល​ប្រើ​សម្ពាធ​ចំហាយ​ទឹក ​ដើម្បី​បែង​ចែក​សមាស​ធាតុ​ប្លាស្ទីក​ពី​ខោ​ទឹក​នោម​ពី​ទឹក​នោម និងលាមក​។

លោក អារេដស៍ បាន​បន្ដ​ថា​៖ «​ខោ​ទឹក​នោម​ប្រឡាក់​ត្រូវបាន​ដុត​កម្ដៅ​ ២៥០ អង្សាសេ​រហូត​ដល់​រលាយ​។ ពេល​ល្បាយ​ចុះ​ត្រជាក់ សមាស​ធាតុ​ប្លាស្ទីក​បណ្ដែត​ខ្លួន​ពី​លើ និង​ត្រូវបាន​ញែក​ពី​សមាធាតុ​ផ្សេង​ៗ ដែល​ត្រូវ​បញ្ជូន​ទៅកាន់​លូរ​សម្អុយ​»។

បន្ទាប់​មក ប្លាស្ទីក​នោះ​ត្រូវ​បាន​ដាក់​ចូល​ម៉ាស៊ីន​ច្នៃ​ផលិត​ជា​សម្ភារ​ផ្សេង​ៗ​។ ទឹក​សម្អុយ​បង្កើត​ជា​ឧស្ម័ន​ហ្គាស និង​ប្រែ​ជា​ចំហេះ​ថាមពល​អគ្គិសនី និង​ជី ខណៈ​សារធាតុ​ដទៃ​ត្រូវបាន​បង្ហូរ​ចូល​រោង​ចក្រ​ចម្រោះ​ទឹក​សម្អុយ​។

លោក អារេដស៍ បាន​ប្រាប់​ថា ម៉ាស៊ីន​រ៉េអាទ័រ​ដំបូង​របស់​ក្រុមហ៊ុន មាន​សមត្ថភាព​ចំហេះ ៥០០០ លីត្រ​ ហើយ​មាន​គម្រោង​សង់​រោង​ចក្រ​ពីរ​បន្ថែម​ទៀត​។

យោង​តាម​អង្គភាព​បរិស្ថាន ក្នុង​មួយ​ឆ្នាំ Milieu Centraal បាន​បង្ហាញ​ថា ហូឡង់​សង់​សំរាម​ខោ​ទឹក​នោម​ ១៤៤០០០ តោន​៕ AFP/HR