The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហ្វាង ពីងពីង ស្ថិត​នៅ​បាត​តារាង​ជា​ តារា​មិន​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ ក្រោយ​រង​ការ​ចោទ​ប្រកាន់​គេច​ពន្ធ​

ហ្វាង ពីងពីង ស្ថិត​នៅ​បាត​តារាង​ជា​ តារា​មិន​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ ក្រោយ​រង​ការ​ចោទ​ប្រកាន់​គេច​ពន្ធ​

Content image - Phnom Penh Post
តារា​ភាពយន្ត ហ្វាន ពីងពីង ចូលរួម​កម្មវិធីមហោស្រពភាពយន្ត​នាពេលកន្លងមក។ រូបថត AFP

ហ្វាង ពីងពីង ស្ថិត​នៅ​បាត​តារាង​ជា​ តារា​មិន​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ ក្រោយ​រង​ការ​ចោទ​ប្រកាន់​គេច​ពន្ធ​

ក្រុង​ប៉េកាំង : តារាភាព​យន្ដ​ចិន​ ដែល​មាន​តម្លៃ​​ខ្លួន​ខ្ពស់​កប់​ពពក​ ហ្វាង ពីងពីង ដែល​អត់​បង្ហាញ​ខ្លួន​ជា​សាធារណៈ​តាំង​ពី​ខែ​កក្កដា ត្រូវបាន​ដាក់​ចំណាត់​ថ្នាក់​បាត​តារាង​ ក្នុង​របាយ​ការណ៍​ស្ដីពី​តារា​ល្បី​ៗ​លំដាប់​កំពូល ​លើ​ភាព​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​។

តារា​ភាពយន្ដ​វ័យ ៣៦ ឆ្នាំ មាន​ឈ្មោះ​ល្បី​ល្បាញ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ឆាក​អន្ដរជាតិ​ចំពោះ​ការ​សម្ដែង​ភាពយន្ដ​ខ្នាត​ហូលីវូដ នា​ឆ្នាំ​២០១៤​ រឿង​ «​X-Men: Days of Future Past»។

កាល​ពី​ឆ្នាំ​មុននាង​ជាប់​ជា​តារា​ឆ្នើម​ដែល​រក​ចំណូល​ខ្ពស់​បំផុត​លើ​ទស្សនាវដ្ដី Forbes ដោយ​ទទួល​ចំណូល​ ៣០០ លាន​យ័ន (៤៣ លាន​ដុល្លារ)។ ប៉ុន្ដែ​នាង​បាន​មាត់​មុខ​ពី​មហាជន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​បន្លំ​ពន្ធ​។

ក្នុង​របាយ​ការណ៍​ថ្មី​ពី​សាកលវិទ្យា​ល័យ​ Beijing Normal University ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះតារា​ចិន​ ១០០ ដួងរួមទាំងកំពូល​តារា​វាយ​តប់​បែប​កំប្លែកជេកគីចាន់ (ឈិន ឡុង) និង​តារា​ភាពយន្ដ​ទទួល​ជ័យ​លាភី​ ចាង ហ្ស៊ីយី ក៏​ស្ថិត​ក្នុង​លំដាប់​តារា​បំពេញ​កិច្ចការ​ជំនាញ​ មនុស្ស​ធម៌ និង​សហប្រតិបត្ដិការ​ល្អ​ថែម​ទៀត​។

ប៉ុន្ដែ​អ្នក​ជាប់​ងារ​ជា​កំពូល​តារា​ឆ្នើម​ត្រូវ​ទទួល​បន្ទុក​ចាប់​ពី ៦០ ភាគរយដោយ​មាន​តារា​តែ ៩ រូប​ប៉ុណ្ណោះ​ត្រូវបាន​កាត់​ចេញ ​​ខណៈ​​ ស៊ូ ចេង ឈរ​លើ​លំដាប់​កំពូល​ដោយ​មាន​ពិន្ទុ​ ៧៨ ភាគរយ​។

Content image - Phnom Penh Post
ហ្វាន ពីងពីង ត្រូវ​អ្នក​ព័ត៌មាន​ចោមរោម​ មុនពេល​នាង​លែង​បង្ហាញ​ខ្លួន​តាំងពីខែ​កក្កដា។ រូបថត AFP

ហ្វាង ពីងពីង ទទួល​បាន​សូន្យ​។ ក្រុម​អ្នក​និពន្ធ​របាយ​ការណ៍ បាន​ឲ្យ​ដឹង​ថា ពួកគេ​សិក្សា​ពី​អត្ដចរឹក​តារា​ដើម្បី​វាយ​តម្លៃ​ពី​ភាព​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ តែ​មិន​បាន​ប្រាប់​អំពី​វិធី​ពួកគេ​ប្រមូល​ទិន្នន័យ​ឡើយ​ ដោយ​បាន​អះអាង​ថា លទ្ធផល​នេះ​អាស្រ័យ​លើ​ការ​ស្រាវជ្រាវ និង​ដកស្រង់​ចេញ​ពី​វេបសាយ​។

លំដាប់​ថ្នាក់​តារា​​ធ្វើ​ឲ្យ​​ក្រុម​អ្នក​គាំទ្រ​លើ​អនឡាញ​ខកចិត្ដ​ ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើនបាន​នាំ​ឋគ្នា​​សរសេរ​ការពារ ហ្វាង ពីងពីង​។ អ្នក​ប្រើ​ប្រាស់ Weibo ម្នាក់​បាន​សរសេរ​ថា​៖ «​របាយ​ការណ៍​ស្អីគេ? ហ្វាង ពីង​ពីង ធ្វើ​ល្អ​សន្ធឹក​កន្លង​មក​»។

ក្នុង​វ័យ ៣៦ ឆ្នាំ ហ្វាង ពីងពីង ជា​តារា​ភាពយន្ដ​អន្ដរជាតិ​ឈាន​មុខ​ម្នាក់​ក្នុង​ចំណោម ៥ នាក់ ដែល​សម្ដែង​ជា​ចារនារី​ភាពយន្ដ​ថ្មី​រឿង «355» ជាមួយ​តារា​ហូលីវូដនាង ចេសស៊ីកា ចាស្ទែន និង​ប៉េណេឡូប គ្រូស៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍