The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហ្វាន ពីងពីង ​​សុំទោស​​រឿង​គេចពន្ធ​ ក្រោយ​អាជ្ញាធរ​ពិន័យ​ ១២៩ លាន​ដុល្លារ​

ហ្វាន ពីងពីង ​​សុំទោស​​រឿង​គេចពន្ធ​ ក្រោយ​អាជ្ញាធរ​ពិន័យ​ ១២៩ លាន​ដុល្លារ​

Content image - Phnom Penh Post

ហ្វាន ពីងពីង ​​សុំទោស​​រឿង​គេចពន្ធ​ ក្រោយ​អាជ្ញាធរ​ពិន័យ​ ១២៩ លាន​ដុល្លារ​

ក្រុង​ប៉េកាំង​ : កំពូ​លតារា​ភាពយន្ដ​ចិន ហ្វាន ពីងពីង បាន​ប្រើ​បណ្ដាញ​សង្គម​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ កាល​ពី​ថ្ងៃពុធ​នេះ បាន​ធ្វើ​ការ​សុំ​ទោស​ចំពោះ​ក្រុម​អ្នកគាំទ្រ និង​បក្ស​កុម្មុយនិស​រឿង​គេច​ពន្ធ មុន​យូរប៉ុន្មាន​ក្រោយ​ពី​ព័ត៌មាន​បាន​ផ្ទុះ​ឡើង​ថា អាជ្ញាធរ​បាន​បង្គាប់​ឲ្យ​នាង​បង់​ប្រាក់​ជិត ១៣០ លាន​ដុល្លារ​លើ​ថ្លៃ​ពន្ធ និង​ការ​ពិន័យ។

តារាភាពយន្ដ ម៉ូដែល និង​ផលិតករ វ័យ ៣៦ ឆ្នាំរូប​នេះ មាន​ឈ្មោះ​ល្បាញ​ល្បី​នៅ​ទូទាំង​ប្រទេស​ និង​ឆាក​អន្ដរជាតិ​ចំពោះ​ការ​សម្ដែង​ភាពយន្ដ​ហូលីវូដ​ឆ្នាំ​ ២០១៤ រឿង «​X-Men: Days of Future Past»។

ប៉ុន្ដែ​នាង​បាន​បាត់​មុខ​ពី​ក្រសែភ្នែក​មហាជន​ ហើយ​វត្ដ​មាន​ដ៏​សកម្ម​លើ​បណ្ដាញ​សង្គម​ក៏​ប្រែ​ជា​ស្ងប់​ស្ងាត់​តាំង​ពីខែ​ឧសភា ក្រោយ​ពី​រង​នូវ​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​បាន​គេច​ពី​ការ​បង់ពន្ធ​ចំពោះ​ចំណូល​ថត​ភាពយន្ដ​ និង​ក្រុមហ៊ុន​នាង​ពី​បទ​ក្លែង​បន្លំ។

ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​ចិន ស៊ីនហួរ បាន​រាយ​ការណ៍​ថា ហ្វាន ពីងពីង ត្រូវ​ចំណាយ​ប្រាក់​សរុប ៨៨៣ លាន​យ័ន (១២៩ លាន​ដុល្លារ​) លើ​តម្លៃ​ពន្ធ ប្រាក់​ពិន័យ និង​ទោស​ទ័ណ្ឌ។ កាសែត​ដដែល​បាន​បន្ថែម​ថា នាង​អាច​រួច​ទោស​ដរាប​ណា​នាង​បង់​ប្រាក់​ទាន់​ពេ​លវេលា។

ហ្វាន ពីងពីង បាន​ប្រើ​បណ្ដាញ​សង្គម​ចិន Weibo កាល​ពី​ថ្ងៃពុធ​ដើម្បី​សារភាព​កំហុស​ ដោយ​អង្វ​ចិត្ដ​អ្នក​គាំទ្រ​ឲ្យ​អត់​ឱន​ទោស​ និង​សុំ​ទោស​ជា​សាធារណៈ​ ក៏​ដូចជា មិត្ដភក្ដិ ដែល​យកចិត្ដ​ទុក​ដាក់​ចំពោះ​នាង មហាជន​ និង​អាជ្ញាធរ​ពន្ធ​ដារ​ជាតិ។

នាង​បាន​សរសេរ​ថា​៖ «​គ្មាន​បក្ស​កុម្មុយ​និស្ដ គ្មាន​គោលន​យោបាយ​ល្អ​របស់​ប្រទេស គ្មាន​ក្ដី​ស្រឡាញ់​ពី​មហាជន ក៏​គ្មាន​ ហ្វាន ពីងពីង​ នោះទេ​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍