ក្រុងហុងកុងៈ តារាភាពយន្តចិនស្រី ហ្សាង ហ្ស៊ីយី បានប្រកាសប្រាប់ថា នាងនឹងឈប់សម្តែងជាតួក្នុងរឿងវាយប្រហារទៀតហើយ។
នេះបើតាមសម្តីរបស់នាង បានប្រាប់កាលសម្ពោធភាពយន្តរឿង The Grandmaster 3D នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ កន្លងមក។
នាងនិយាយថា៖ «ឆ្នាំនេះខ្ញុំមានវ័យ៣៦ឆ្នាំហើយ។ ខ្ញុំគិតថា ខ្ញុំមានវ័យជ្រេបន្តិចហើយក្នុងការប្រថុយប្រថាននឹងគ្រោះថ្នាក់ថតរឿងវាយប្រហារទៀតនោះ។ ជាតិជាស្រ្តីនៅតែចៀសមិនរួចពីរឿងរៀបការមានគូស្រករ និងបង្កើតកូនឲ្យប្តី។
ដូច្នេះខ្ញុំគួរតែមកគិតនឹងរឿងបច្ចុប្បន្ននិងអនាគតជាសុភមង្គលខ្លួនឲ្យបានច្រើនវិញទើបល្អ»។ ថ្មីៗនេះគេក៏បានឮពាក្យចចាមអារ៉ាមដែរថា នាង ហ្សាង ហ្ស៊ីយី បានបង្ខំគូដណ្តឹងជាតារាចម្រៀងរ៉ុក លោក វ៉ាង ហ្វឹង ឲ្យឆាប់ចូលរោងការក្នុងពេលឆាប់ៗខាងមុខ៕ PR