The Phnom Penh Post Search

Search form

ហ្សំប៊ី​បង្ក្រាប​ជំនួញ និង​ការប្រើ​តុក្កតា​សិច ព្រោះ​ខុស​ពី​ក្រឹត្យ​ក្រម​ធម្មជាតិ

Content image - Phnom Penh Post
តុក្កតា​ និង​ឧបករណ៍សិច ត្រូវបានលក់​លួចលាក់នៅហ្សំប៊ី​​។ AFP

ហ្សំប៊ី​បង្ក្រាប​ជំនួញ និង​ការប្រើ​តុក្កតា​សិច ព្រោះ​ខុស​ពី​ក្រឹត្យ​ក្រម​ធម្មជាតិ

ក្រុងលូសាកា: គ្មាន​នរណា​ហ៊ាន​លក់​វត្ថុ​ទាំងនេះ​ដោយ​បើក​ចំហ​ឡើយ​ហើយ​គ្មាន​នរណាម្នាក់​សារភាព​ជា​ម្ចាស់​វត្ថុ​ទាំងនេះ​ទេ និង​ក៏​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដែរ។ តែ​ប្រទេស ហ្សំប៊ី កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​លើ​តុក្កតា​សិច ទាំង​អ្នកលក់ និង​អ្នក​ទិញ។

រដ្ឋាភិបាល​បាន​បើក​ការបង្ក្រាប​លើ​តុក្កតា​សិច​កាលពី​ខែ​មុន ដោយបាន​គំរាមកំហែង​ជនល្មើស​នូវ​ទោស​ទណ្ឌ​ជាប់​គុក​ដោយ​ចាត់​ទុក​ជា​ទង្វើ​ផ្ទុយ​ពី​ធម្មជាតិ។

រដ្ឋមន្ដ្រីក្រសួង​គោលការណ៍​ណែនាំ​ជាតិ និង​កិច្ចការ​សាសនា លោកស្រី ហ្គូដ​ហ្រ្វីដា ស៊ូម៉ៃលី បាន​ប្រាប់ AFP ថា៖ «ក្នុង​នាម​ជា​ប្រទេស​គ្រិស្ដសាសនា​មួយ ច្បាស់​ណាស់ យើង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ឲ្យ​បាន​តឹងរ៊ឹង ហើយ​នឹង​តម្លៃ​មួយ​នេះ​ដែល​ជា​សីលធម៌ និង​ក្រម​សីលធម៌»។

លោកស្រី បន្ដថា ការលក់ ឬ​ប្រើ​ឧបករណ៍​សិច​ត្រូវតែ​ប្រឆាំង​នឹង​ច្បាប់ ហ្សំ​ប៊ី ដោយបាន​ប្ដេជ្ញា​ធានា​ថា ឧបករណ៍​ទាំង​នេះ​គ្មាន​លក់​តាម​អនឡាញ និង​នាំចូល​ពី​តំបន់​អាស៊ី។

លោកស្រី ស៊ូម៉ៃលី បាន​បន្ថែម​ថា៖ «ការ​ប្រើប្រាស់​តុក្កតា​សិច​ជា​ទង្វើ​ផ្ទុយស្រឡះ​ទៅ​នឹង​បេតិកភណ្ឌ​ធម្មជាតិ និង​គោលការណ៍​របស់​យើង។ ព្រះ​ជាម្ចាស់ បាន​បង្កើត​មនុស្ស ប្រុស និង​ស្រី ឲ្យ​ចេះ​ប្រតិព័ទ្ធ​ភេទ​សម្ព័ន្ធ​គ្នា​ហើយ តែ​សម្រាប់​បុរស និង​នារី​ដែល​ហ៊ាន​ប្រើ​ឧបករណ៍​គ្មាន​ជីវិត​ទាំង​នេះ ពួកគេ​ជា​មនុស្ស​គ្មាន​សីលធម៌​ឡើយ»។

លោកស្រី បាន​បញ្ជាក់ថា៖ «ចូរ​កុំ​នាំចូល​ជំនឿ និង​បទពិសោធ​បរទេស​ឲ្យ​សោះ។ សុំ​ឲ្យ​ពួកយើង​ជឿ​លើ​អ្វីដែល​យើង​មាន»៕

អត្ថបទគួរចាប់អារម្មណ៍