ភ្នំពេញៈ ការសម្តែង​​​នូវ​​​ទម្រង់​​​សិល្បៈ​​​ខ្មែរ​​​ចម្រុះ ដែល​​​រៀបចំ​​​ដោយ​អង្គការ​សិល្បៈ​​​ខ្មែរ​អមតៈ មាន​​​រយៈពេល​​​យូរ​រហូតដល់ ៣ ខែ គឺ​​​ចាប់ផ្តើម​​​ពីថ្ងៃ​នេះ បន្ត​​រហូត​ដល់​ចុងខែ​កញ្ញា ឆ្នាំ ២០១៨ ខាងមុខ ក្រោម​ប្រធាន​បទ​ថា «ការ​ស្វែង​រក​អត្ត​សញ្ញាណ»។

កញ្ញា អឿន រ៉ូ​​​ហ្សា ស​មាជិក​​ម្នាក់​នៃ​​ក្រុមការងារ​​​ស្ម័គ្រចិត្ត​​​មកពី​​​ក្រុម​រីកសាយ ដែល​សហការ​​រៀបចំ​​កម្មវិធី​ ជាមួយ​អង្គការ​សិល្បៈ​​​ខ្មែរ​​​អមតៈ​ បង្ហើប​ប្រាប់​ពី​គោល​បំណង​​​​​ថា គោល​​​បំណង​​​នៃ​កម្មវិធី គឺ​​​បំផុស​​​នូវ​សំណួរ​​​ក្នុង​ចំណោម និង​​រវាង​ទស្សនិក​ជន ជាមួយ​​សិស្ស​ព្រមទាំង​​​ ជំរុញ​​​ឲ្យ​មាន​ការ​ការ​ជជែក​ពិភាក្សា ទៅ​លើ​​​ការ​យល់​ឃើញ​​​របស់​​​ពួកគេ​ជុំវិញ​នៃ​ពាក្យ​ថា «អត្តសញ្ញាណ» ជាពិសេស​ អំពី​អត្ត​សញ្ញាណ​កម្ពុជា​។

កញ្ញាថ្លែងថា «យើង​តែង​មាន​ការ​ចូលរួម​ពី​សិល្ប​ករ្បករ និង​អង្គការ​ជា​ដៃគូ​​​នានា ទូទាំង​ប្រទេស​កម្ពុជា និង​​​ក្រៅ​ប្រទេស នឹង​​​រៀបចំ​កម្មវិធី​​នានា រួម​មាន​ការ​សម្ដែង​សៀក​សហម័យ ដោយ ហ្វារ​ពន្លឺ​សិល្បៈ ល្ខោន​កាយវិការ អង្គការ​​អេពិក​អាត ផ្ទាំង​ទស្សនីយ​ភាព​​ដោយ​ក្រុម​សិល្បករ​មហាជន​​ភូមិ​តង​ណង​ឡិះ មក​ពី​​​ខេត្ត​រតនគិរី ក្រុម​​​ល្ខោន​យីកេ​​​ខ្មែរ ដោយ​ក្រុម​យីកេ​អតមៈ ល្ខោន​ហ្ស៊ីកេ​ម៉ាឡេស៊ី។»

ក្រៅ​ពី​នេះ កញ្ញាបន្ថែមថា អ្នក​ចូលរួម​​​នឹង​ទទួល​បាន​បទពិសោធ​ដោយ​ផ្ទាល់​ស្តីពី​សិក្ខាសាលា ដែល​ស្វែងរក​អត្តសញ្ញាណ​កម្ពុជា​របស់​យើង សម្រប​សម្រួល​ដោយ​​អង្គការ នារី​ដើម្បី​​​សន្តិភាព។

សិក្ខាសាលា​​​រាំ​​​ច្នៃប្រឌិត ក្រុម​​​សិល្បករ​​​អេ​ពិក​អាត កិច្ចពិភាក្សា​​​នានា ការ​​បញ្ចាំង​ភាព​ដោយ​មជ្ឈមណ្ឌល​​​ធនធាន​រៀបចំ​​សម្រប​សម្រួល​​ជា​ដៃគូ​ដៃគូ ដោយ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា​អម​ដោយ​កិច្ច​ពិភាក្សា​ចុង​កម្មវិធី​ជា​ច្រើន​ទៀត​ផង​ដែរ។

ក្រុមសិល្បករការិនីជនពិការ​នឹង​បង្ហាញ​ទម្រង់​សិល្បៈ​ក្នុង​រដូវ​កាល​វប្បធម៍លើក​ដំបូង​​។ ហ្វេសប៊ុក​

ចំពោះ​កម្មវិធី​នឹង​ប្រព្រឹត្តទៅ​នៅតាម​ទីតាំង​នានា នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅលើ​ឆាក​សម្ដែង​សិល្បៈ​ខ្មែរ​អមតៈ​នៃ​បរិវេណ​សារមន្ទីរ​ជាតិ សាកលវិទ្យាល័យ​នានា ម​ជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា​ជាដើម។

​ការចាប់ផ្តើម​ថ្ងៃ​ដំបូង​គឺ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ជាមួយ​នឹង​ការសម្តែង​របាំ​សហសម័យ​ឈ្មោះថា «ក្មេង​ឃ្វាលក្របី» របស់​ក្រុម​សិល្បករការិនី​ជា​ជនពិការ​នៃ​អង្គការ​អេ​ពិ​កអាត​នៃ​បរិវេណ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា។

ការសម្ដែង​​​នៅ​​​សារមន្ទី​​​រ​​​​​ជាតិ សំបុត្រ​​​ចូល​​​ទស្សនា​​​តម្លៃ ២ ម៉ឺន​​​រៀល​និង​​​អាច​​​សាកសួរ​​​ព័ត៌មាន​​​តាម​​​គេហទំព័​​​​រ www.cambodianlivingarts.org៕