ភ្នំ​ពេញ​ ក្រោយ​ផ្ទុះ​ព័ត៌មាន​​ជា​ជនទីបី​​មក​បំបែក​ចំណង​ស្នេហ៍​ចាងហ្វាងផលិតកម្ម LD Picture និងអតីត​​ភរិយា​ តាមរយៈសារ​បក​អាក្រាត​ពីសំណាក់ស្ត្រីជា​អតីត​ភរិយា​នោះ តា​រា​ស្រី​រាង​ខ្ពស់​ស្រ​ឡះ​កញ្ញា​ សា​ឡាត់​ ស្រី​ឡាង​ បន្ទាប់​ពី​សម្ងំ​ពុំតបត​ប៉ុន្មាន​ថ្ងៃ ពេល​នេះ​នាង​បាន​ទម្លាយ​សេចក្ដីព្រាង​ពាក្យបណ្ដឹង ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​​អតីត​ភរិយា​ចាងហ្វាង​ផលិតកម្ម LD Picture នូវ​ទឹកប្រាក់ ១០ ម៉ឺន​ដុល្លារ ​ព្រមទាំង​​​ការ​សុំទោសជាសាធារណៈ​ផង​ដែរ។​

យ៉ាងណាមិញ អតីត​ភរិយា​លោក លៀក លីដា បាន​ត្រឹម​តែ​បង្ហោះ​រូប​លក់​ផ្កា​ អម​ដោយ​សារ​​​ថា៖ «អូន​រវល់​លក់​ផ្កា​រក​​ស៊ី​សិន​ សន្សំ​លុយ​សង​វា​ 100$ ខំ​ជេរ​វាឲ្យ​វាខ្មាសគេប៉ុណ្ណឹង​ហើយ​ ! ...»។

តាំង​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​​មក​ម្លេះ គណនី​ហ្វេស​ប៊ុក​ឈ្មោះ​« Panhchaka June​» ដែល​ត្រូវបាន​គេ​ដឹង​ថា​ជា​របស់​អ្នកនាង សុទ្ធ​ បញ្ចកា អតីត​ភរិយា​លោក លៀក លីដា បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ ដោយ​បញ្ជាក់​ឈ្មោះ​កញ្ញា​ សា​ឡាត់​ ស្រី​ឡាង​ ចំៗ​ថា​ជា​​ជនទីបី​មក​បំបែក​ចំណង​ស្នេហ៍ប្ដីប្រពន្ធ​។

ទាំង​សំណេរ និង​ការផ្សាយ​វីដេអូ​ពី​ គណនី​ហ្វេស​ប៊ុក​ឈ្មោះ​« Panhchaka June​» បាន​ឲ្យដឹង​ថា ​រូបនាង និង​ស្វាមី​បាន​លែង​លះ​គ្នា​ដាច់​ស្រេចហើយ តែ​អ្វី​ដែល​ធ្វើឲ្យ​ភរិយា​ដើម​​ទ្រាំពុំបាននោះគឺ ​​​ទង្វើ​របស់​ស្ត្រី​ជ្រែក​បំបែក​ស្នេហ៍​នោះគឺ នាង​បាន​ប្រមាថ​ដល់ដំណក់ឈាម​​​ពីចំណង​អាពាហ៍ពិពាហ៍​លោក លៀក លីដា និង​អតីត​ភរិយា។

ប៉ុន្តែ​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ តា​រា​សម្តែង​ សាឡាត់ ស្រីឡាង ពុំ​បាន​​តប​ត​អ្វី​នៅ​ក្នុង​បណ្តាញ​សង្គម​ឡើយ​ ដោយ​មាន​តែ​លោក​ តាន​ គឹម​សួរ​ ជា​អ្នក​ចេញ​មុខ​ជំ​នួស​ក្នុង​ការ​តប​ពាក្យ​សម្តី​ជា​មួយ​អ​តីត​ប្រ​ពន្ធ​លោក​ លៀក​ លី​ដា​ ម្ចាស់​ផលិត​កម្ម ​LD Picture ក្នុង​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ​។

កាល​ពី​មុន​នេះ​បន្តិច​ទើប​តែ​បាន​តា​រា​ស្រី​វ័យ​ក្មេង​កញ្ញា​ សា​ឡាត់​ ស្រី​ឡាង​ បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ពី​ក្រ​ដាស​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អ​តីត​ប្រ​ពន្ធ​របស់​លោក​ លៀក​ លី​ដា​ អម​ជា​មួយ​សំណេរ​អះអាង​ថា​​​៖​ «​តាម​ពិត​បើ​តាម​ចា​រឹក​របស់​ខ្ញុំ​ គឺ​ខ្ញុំ​តប​ត​តាំង​ពី​ដំ​បូង​ម៉្លេះ។ តែ​ក្រោយ​ពី​ពិ​ភាក្សា​គ្នា​ជា​មួយ​បង​គឹម​សួរ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​យល់​ថា​ ការ​តប​ត​មិន​មែន​ជា​ដំ​ណោះ​ស្រាយ​មួយ​ដ៏​ល្អ​ទេ​ ដោយ​សារ​តែ​អ្នក​ដែល​ចូល​រួម​វិ​ភាគ​និង​កាត់​សេច​ក្តី​ទាំង​នោះ​មិន​មែន​ជា​តុ​លា​ការ​ដ៏​សុ​ក្រឹត្យ​នោះ​ទេ ​តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមក​ដាក់​តាំង​ជា​សា​ធា​រណៈ...»។

បញ្ជាក់​ថា​ក្នុង​បណ្តាញ​សង្គម​ដែល​បាន​ធ្វើ​ការ​ខំ​មិន​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​ស្រី​ ភាគ​ច្រើន​មាន​ទំ​នោរ​ទៅ​ខាង​អ​តី​ត​ភ​រិ​យា​ចាង​ហ្វាង​ផលិត​កម្ម​ LD Pictureច្រើន​ជាង​ ដោយ​ធ្វើ​ការ​ស្តី​បន្ទោស​ និង​រិះ​គន់​តា​រា​ស្រី​វ័យ​ក្មេង​កញ្ញា​ សា​ឡាត់​ ស្រី​ឡាង​យ៉ាង​ខ្លាំង​៕