ក្រុង​ប៉េកាំង: អង្គុយ​ចុច​​អ៊ីនធើណិត​​ក្នុង​នាម​ជា​ប៉ូលិស​វ័យ​ក្មេង​នៅ​ប្រទេស​ចិន លោក ម៉ា បាវលី បាន​រំឭក​ពី​សំណេរ​ជា​ច្រើន​ដែល​សរសេរ​លើ​ទំព័រ​ថា លោក​ជា​មនុស្ស​មាន​ចរឹក​ប្លែក កើត​ជំងឺ និង​ត្រូវ​ការ​ការ​ព្យាបាល​ ដោយ​សារ​លោក​ជា​បុរស​ខ្ទើយ។

លោក ម៉ា បាន​និយាយ​ពេល​បំពេញ​តួនាទី​​ជា​មន្ដ្រី​ប៉ូលិស​ទើប​ចូល​ថ្មី​ក្នុង​ទីក្រុង​ឆ្នេរ​តូច​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ឯកា​ណាស់ ក្រោយ​ពី​ខ្ញុំ​បាន​ដឹង​ពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ឯង​»។

ពីរ​ទសវត្សរ៍​ក្រោយ​មក ម្ចាស់​កម្មវិធីទូរស័ព្ទ​​សម្ដី​ផ្អែមវ័យ ៤៣ ​ឆ្នាំ Blued ជា​ app ណាត់​ជួប​ស្នេហ៍​សម្រាប់​បុរស​​ខ្ទើយ​ដ៏​ធំ​បំផុត​មួយ​ក្នុង​លោក។

កម្មវិធី​ទូរស័ព្ទ​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​កាលពី​ខែ​កក្កដា ដោយ​បាន​ដាក់​ដើម​ទុន​ ៨៥​ លាន​ដុល្លារ​ លើ Nasdaq​ ជា​ក្រុមហ៊ុន​តិចណូ​ឡូជី​ដ៏​ជោគ​ជ័យ​ក្នុង​ប្រទេស នៅប្រទេស​មួយ​ដែល​ចាត់​ទុក​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជា​មនុស្ស​មាន​ជំងឺ​ផ្លូវ​ចិត្ដ​រហូត​ដល់​ឆ្នាំ​ ២០០១។

គូស្នេហ៍​ វ៉ាង ធានមីង អាយុ ៥៧ឆ្នាំ និង​ដៃគូ ហូ ស៊ាង អាយុ ៧៥ឆ្នាំ។ សង្គម​​ចិន​​ចាត់​ទុក​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជា​មនុស្ស​មាន​ជំងឺ​ផ្លូវ​ចិត្ដ​រហូត​ដល់​ឆ្នាំ​ ២០០១។ រូបថត AFP

ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​លោក ម៉ា ក្នុង​ឧស្សាហ៍​បច្ចេកវិទ្យា​ចិន​ បាន​ចាប់​ផ្ដើម​កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ ​២០០០ ពេល​លោក​ចាប់ផ្ដើម​បង្កើត​​ប្លុក Danlan.org ​អំពី​ជីវិត​លោក​ជា​ប្រុស​ខ្ទើយ។

លោក​ក៏​បាន​បង្កើត​ Blued App នា​ពេល​ដំណាល​គ្នា​នេះ។ បច្ចុប្បន្ន app នេះមាន​អ្នក​ប្រើ​​ជាង ៥៨​ លាន​នាក់​ ក្នុង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀតដូចជា ឥណ្ឌា កូរ៉េ និង​ថៃជាដើម។

មិន​ខុស​ពី​ app ណាត់​ស្នេហ៍​ដទៃ អ្នក​ប្រើ​ប្រាស់ Blued ជា​ច្រើន​កំពុង​ស្វែង​រក​ដៃគូនិង​គូស្នេហ៍​យល់​ចិត្ដ។

ប៉ុន្ដែ​លោក ម៉ា ក៏​រក្សា​នូវ​លិខិត​របស់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ ដែល​បាន​សរសេរ​អរគុណ​លើ​ចំពោះ​ការ​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ទៅកាន់​ដៃគូ​យូរ​អង្វែង​របស់​ពួកគេ។

គូស្នេហ៍ ហូ មីងលាំង និង ស៊ុន វិនលីង នៅ​ខេត្ត​ហូណាន ខែឧសភា ឆ្នាំ​២០១៦។ រូបថត AFP

លោក ម៉ា បាន​និយាយ​ថាលោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ប្រតិកម្ម​ដែល​លោក​ទទួល​បាន ក្រោយ​ពី​អំពាវ​នាវ​មន្ដ្រី​សុខាលភិបាល​សហការ​បង្កើត​យុទ្ធនាការ​ទប់​ស្កាត់​ជំងឺ​ហ៊ីវ។

លោក​បាន​ប្រាប់ AFP ថា​៖ «​ពួកគេ​និយា​យ​ថា ពួកគេ​ពិត​ជា​ចង់​ឃើញ​សហគមន៍​ខ្ទើយ​ណាស់។ តែ​ពួកគេ​អត់​មាន​អី​បង្កើត និង​មិន​ដឹង​ពីរបៀប​រក​ថែម​ទៀត​»។

BlueCity បាន​ដំណើរ​ការ​លើ​អនឡាញដែល​លក់​សៀវភៅ​រោគ​វិនិច្ឆ័យ​មេរោគ​ហ៊ីវ​ និង​ផ្ដល់​ការ​ប្រឹក្សា​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត។

វា​ក៏​សហការ​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ណែនាំដល់​អ្នក​ប្រើ​ប្រាស់​ឱ្យ​កាន់​មជ្ឈមណ្ឌល​រោគ​វិនិច្ឆ័យ​ដោយ​ឥត​គិត​ថ្លៃ។

លោក ម៉ា បាន​ឱ្យ​ដឹង​ថា ក្រុម​របស់​លោក​មាន​ការ​ប្ដេជ្ញា​ចិត្ដ​កសាង​កេរ្ដិ៍​ឈ្មោះ​សហគមន៍​ល្អ។

លោក​បាន​និយាយថា​៖ «​ខ្ញុំ​គិត​ថានឹង​មាន​ថ្ងៃ​មួយ​ អាពាហ៍ពិពាហ៍​ខ្ទើយ​នឹង​ត្រូវបាន​អនុញ្ញាត​ក្នុង​ប្រទេស​ចិន។ វា​គ្រាន់តែ​ត្រូវ​ការ​ពេល​វេលា​បន្ដិច​ទៀត»៕ AFP/HR

កម្មវិធី​ទូរស័ព្ទ​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​កាលពី​ខែ​កក្កដា ដោយ​បាន​ដាក់​ដើម​ទុន​ ៨៥​លាន​ដុល្លារ​លើ Nasdaq​។ រូបថត AFP

លោក ម៉ា និង​បុគ្គលិក​របស់លោក​នៅទីស្នាក់ការឯក្រុងប៉េកាំង។ រូបថត AFP

app ​អ្នក​ប្រើ​​ជាង ៥៨​លាន​នាក់​ក្នុង​ប្រទេស​ចិននិង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀតដូចជា ឥណ្ឌា កូរ៉េ និង​ ថៃ ជាដើម។ រូបថត AFP

មិន​ខុស​ពី​ appណាត់​ស្នេហ៍​ដទៃ អ្នក​ប្រើ​ប្រាស់ Blued ជា​ច្រើន​កំពុង​ស្វែង​រក​ដៃគូ និង​គូស្នេហ៍​យល់​ចិត្ដ។ រូបថត AFP

ទីស្នាក់ការ ដែល​មានការតុបតែង​ចម្រុះពណ៌របស់ app ស្វែងរកដៃគូភេទទីបី នៅទីក្រុងប៉េកាំង។ រូបថត AFP

ម្ចាស់​កម្មវិធីទូរស័ព្ទ​​សម្ដី​ផ្អែមវ័យ ៤៣​ឆ្នាំ Blued ជា​ app ណាត់​ជួប​ស្នេហ៍​សម្រាប់​បុរស​​ខ្ទើយ​ដ៏​ធំ​បំផុត​មួយ​ក្នុង​លោក។ រូបថត AFP