The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អភិបាលក្រុង​ឡុង​ដ៍​ ស្នើ​មិន​ឲ្យ​មាន​អាហារ​ទាន់​ចិត្ត​ក្បែរ​ចំណត​សាធារណៈ

អភិបាលក្រុង​ឡុង​ដ៍​ ស្នើ​មិន​ឲ្យ​មាន​អាហារ​ទាន់​ចិត្ត​ក្បែរ​ចំណត​សាធារណៈ

Content image - Phnom Penh Post
ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ ហេមប៊ើហ្គើ ជា​អាហារ​ទាន់ចិត្ត​​នៅ​ចំណតរថយន្ត​ក្រុង​​។

អភិបាលក្រុង​ឡុង​ដ៍​ ស្នើ​មិន​ឲ្យ​មាន​អាហារ​ទាន់​ចិត្ត​ក្បែរ​ចំណត​សាធារណៈ

ក្រុងឡុងដ៍: អភិបាលក្រុង​ឡុង​ដ៍ សា​ឌី​ក ខាន កាលពី​ថ្ងៃ​សុក្រ បានដាក់​សំណើ​ហាម​ឃាត់​ផ្សព្វផ្សាយ​អាហារ​មាន​ជាតិ​ខ្លាញ់ អំបិល និង​ស្ករ​ខ្ពស់​ពី​បណ្ដាញ​ដឹក​ជញ្ជូន​ទីក្រុង​បំណង​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​របស់​កុមារ។

អភិបាលក្រុង​ក៏បាន​ដាក់​បម្រាម​លើ​អាហារ​ខ្ចប់ក្ដៅៗ​នៅ​បរិវេណ​សាលា​ចម្ងាយ​ប្រមាណ ៤០០ ម៉ែត្រ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ពី​ការិយាល័យ​របស់​លោក​កាល​ពី​ថ្មីៗ​នេះ។

លោក ខាន បាន​និយាយថា៖ «ការឡើង​ទម្ងន់​របស់​កុមារ​នៅ​ទីក្រុង​ឡុង​ដ៍ ជា​ស្ថានភាព​លំបាក​ទប់ស្កាត់ ហើយ​ខ្ញុំ​មាន​ការ​តាំង​ចិត្ដ​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ»។

លោក​បាន​បន្តថា៖ «វា​មិន​សម​ណា ទីក្រុង​មួយ​ដ៏​សម្បូរ​សប្បាយ​ដូចជា ក្រុង​ឡូង​ដ៍ ដែល​ប្រជាជន​រស់នៅ និង​រក​ចំណូល​ខ្ពស់ អាច​ជះ​ឥទ្ធិពល​លើ​កត្ដា​សុខភាព ជីវជាតិ​អាហារ និង​រង​គ្រោះ​ព្រោះ​អាហារ​ទាន់​ចិត្ដ​ឡើយ»។

ដើម្បី​កាត់បន្ថយ​ចំណង់​អាហារ​ដែល​ល្បី​ប៉ះពាល់​ដល់​សុខភាព​នោះ លោក​អភិបាល​ក្រុង​រូប​នេះ បាន​លើក​ឡើង​ថា៖ «នោះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​ស្នើ​ហាម​ឃាត់​ផ្សព្វផ្សាយ​អាហារ​ទាន់​ចិត្ដ​ដ៏​គ្រោះ​ថ្នាក់​ទាំង​នៅ​បណ្ដាញ​រថភ្លើង​ក្រោម​ដី និង​រថយន្ដ​ក្រុង»។

យោងតាម​ទិន្នន័យ​ផ្លូវការ បាន​បង្ហាញថា កុមារ​ជិត ៤០ ភាគរយ​នៅ​ទីក្រុង​ឡុង​ដ៍ អាយុ ១០ និង ១១ ឆ្នាំ បាន​ធាត់​លើស​ទម្ងន់​ឬ​ធាត់​ជ្រុល ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ជំងឺ​លើស​ឈាម ឬ​ទឹក​នោម​ផ្អែម ពេល​ធំធាត់។

កន្លងមក​មេ​ចុងភៅ​ល្បីឈ្មោះ​របស់​អង់គ្លេស ចេ​មី អូ​លី​វើ ក៏​ធ្លាប់បាន​ហៅ​គម្រោង​នេះ​ជា «ជំហាន​ហោះ​ទៅ​មុខ​យ៉ាង​រឹងមាំ»៕

អត្ថបទគួរចាប់អារម្មណ៍