The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អម្បូរ​ត្រី​ធំ​បំផុត​ក្នុង​លោក ​​រំលេច​ខ្លួន​ក្បែរ​ហ្វូង​មនុស្ស​ដ៏​កម្រ​​ ក្នុង​ដែនសមុទ្រ​ប៉ាស៊ីហ្វិក​

អម្បូរ​ត្រី​ធំ​បំផុត​ក្នុង​លោក ​​រំលេច​ខ្លួន​ក្បែរ​ហ្វូង​មនុស្ស​ដ៏​កម្រ​​ ក្នុង​ដែនសមុទ្រ​ប៉ាស៊ីហ្វិក​

Content image - Phnom Penh Post

អម្បូរ​ត្រី​ធំ​បំផុត​ក្នុង​លោក ​​រំលេច​ខ្លួន​ក្បែរ​ហ្វូង​មនុស្ស​ដ៏​កម្រ​​ ក្នុង​ដែនសមុទ្រ​ប៉ាស៊ីហ្វិក​

ក្រុង​ម៉ិកស៊ីកូ : ព្រលឹង​ចុង​សក់! ឆ្លាម​បាឡែន​មួយ​ក្បាល​បាន​ផុស​ចេញ​ពី​បាត​សមុទ្រ​ និង​ហែល​មក​ក្រវែល​ហ្វូង​មនុស្ស​ ត្រូវបាន​ថត​ក្នុង​វិដេអូ​ឃ្លីប​មួយ​ពី​លើ​អាកាស​។

យក្សសមុទ្រ​ដ៏​សុភាព​រាប​សា ជា​ប្រភេទ​ត្រី​ធំ​បំផុត​ក្នុង​លោក រំលេច​វត្ដមាន​ធំ​សម្បើម​ចំណោម​មនុស្ស​តូច​ៗ​ក្នុង​វីដេអូ​ឃ្លីប​។ វា​ត្រូវបាន​ថត​នៅ​ក្បែរ​ឆ្នេរ​បាចា កាលីហ្វនីរញ៉ា ស៊ួរ ប្រទេស​ម៉ិកស៊ិក ដែល​ចាប់​ពី​ដើម​រដូវ​រងា​ដល់​ចុង​និទាឃ​រដូវ​គឺជា​ឋាន​សួគ៌​ឆ្លាម​បាឡែន​ធំ​ៗ​ទាំង​នេះ​។

ពួក​វា​វិល​វិញ​គ្រប់​រដូវ​កាល​មក​កាន់​ផ្ទៃ​ទឹក​នៃ​ឆក​ក្បែរ​ទីក្រុង​ឡាប៉ាស​។ អ្នក​ថ​ត​វីដេអូ​ឃ្លីប​ពី​លើ​អាកាស​ តាស៊ីស្យុង សានូដូ សួរ៉េស អាយុ ៣៦ ឆ្នាំ បាន​និយាយ​ថា​ វា​ជា​ឱកាស​ដ៏​ពិសេស​ពេល​លោក​បាន​ដឹង​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​។

លោក​បាន​ពន្យល់​ថា​៖ «​វេលា​នោះ ខ្ញុំ​​ស្ថិត​នៅ​លើ​ទូក​ជាមួយ​មនុស្ស​ម្នា​ដទៃ​មក​ពី​សារមន្ទីរ​បាឡែន​ក្រុង​ឡាប៉ាស​។ ឆ្លាម​បាឡែន​ ហែល​យ៉ាង​សុភាព​ ហើយ​ពួក​វា​មិន​រំខាន​មនុស្ស​ទេ។ នៅ​ថ្ងៃនោះ ខ្ញុំ​ក៏​បាន​ហែល​ទឹក​ជាមួយ​ពួកគេ និង​ថតរូប​ក្រោម​ផ្ទៃ​ទឹក​ផង​ដែរ​»។

ទោះបីជា​វា​មាន​ឈ្មោះ​រាង​កាច​បន្ដិច ឆ្លាម​បាឡែន​គឺជា​ត្រី​ ដែល​ធំ​បំផុត​ក្នុង​លោក​។ វា​អាច​ធំ​ធាត់​ដល់​ប្រវែង ១២,៥ ម៉ែត្រ​ និង​ទម្ងន់ ៣៦ តោន​ ព្រមទាំង​អាច​រស់​នៅ​ដល់​អាយុ ៧០ ឆ្នាំ​។

ពូជ​មច្ឆា​ដ៏​កម្រ​នេះ​ ដែល​ស្ថិត​ក្រោម​កិច្ច​អភិក្ស​របស់​ច្បាប់​អន្ដរជាតិ និង​ម៉ិកស៊ិក មាន​ប្រវត្ដិ​តាំងពី ៦០ លាន​ឆ្នាំ​មុន​។ ដំណើរទេសចរណ៍​គយ​គន់​ឆ្លាម​បាឡែន​ក្នុង​ក្រុង​ឡាប៉ាស ពិត​ជា​ពេញ​និយម​ ហើយ​យោងតាម​ Baja Insider ពួក​វា​មិន​តែងតែ​បង្ហាញ​ខ្លួន​លើ​ផ្ទៃ​ទឹក​។ ដូច្នេះ វីដេអូ​ឃ្លីប​នេះ​ពិត​​ជា​ឱកាសដ​ដ៏​អស្ចារ្យ​ហើយ​៕ HR

ប្រភព៖ mirror.co

អត្ថបទគួរចាប់អារម្មណ៍