The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អារាម​ថៃ​លិច​ទឹក​ក្រោយ​គ្រោះ​បាក់ឆ្នេរ​ ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ថ្មី

អារាម​ថៃ​លិច​ទឹក​ក្រោយ​គ្រោះ​បាក់ឆ្នេរ​ ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ថ្មី

Content image - Phnom Penh Post
អារាម​ព័ទ្ធ​ទៅ​ដោយ​ទឹក​ល្ហល្ហេវ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​។ រូបថត AFP

អារាម​ថៃ​លិច​ទឹក​ក្រោយ​គ្រោះ​បាក់ឆ្នេរ​ ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ថ្មី

ក្រុងបាងកក: ពេល​ទឹកសមុទ្រ​ចាប់ផ្ដើម​ជោរ​បន្ដិច​ម្ដងៗ​លិច​ទី​អារាម ហើយ​អ្នកជិតខាង​ភៀសខ្លួន​ទៅ​កាន់​ដីគោក ព្រះចៅអធិការ​វត្ដព្រះនាម សុមនឿក អាទីប៉ានយ៉ូ មិន​ព្រម​រើ​រហូត​ដល់​ពេល​នេះ​។

ព្រះអង្គ​ជា​និមិត្តរូប​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ទប់ទល់​ជំនោរ​ទឹកសមុទ្រ​ឡើង​លិច​ឆ្នេរ​យ៉ាង​ឆាប់រហ័ស​។

បម្រែបម្រួល​អាកាសធាតុ កសិដ្ឋាន​ឧស្សាហកម្ម និង​នគរូបនីយកម្ម​ដុះដាល​យ៉ាង​លឿន​កំពុង​តែ​បំផ្លិចបំផ្លាញ​ឆ្នេរ​ឆកសមុទ្រ​ថៃ​ដោយ​រំលាយ​ព្រៃកោងកាង និង​ពន្លិច​អគារ​មួយ​ចំនួន​។ ក្នុង​រយៈពេល ៣០ ​ឆ្នាំ​តាំងពី​ទឹក​ចាប់ផ្ដើម​ហក់​ឡើង អ្នក​ជិតខាង​របស់​ព្រះអង្គ​ភាគច្រើន​ក្នុង​ភូមិ​នេសាទ សាមុត ឈិន បាន​រើ​ផ្ទះ​ចេញ​ទៅ​សង់ផ្ទះ​ឈើ​លើ​ដី​គោក​ថ្មី​។

Content image - Phnom Penh Post
ក្រុម​អ្នកស្ម័គ្រចិត្ត​ដាំ​ដើមកោងកាង​នៃ​គម្រោង​ដាំ​ព្រៃ​ក្នុង​បេះដូង​មនុស្ស​។ រូបថត AFP

ឈរ​ក្បែរ​រន្ទា​ទល់​អារាម​ឲ្យ​ខ្ពស់​ផុត​ទឹក​ហៅថា «​អារាម​បណ្ដែត​ទឹក​» ព្រះសង្ឃ​ព្រះជន្ម ៥១ ​វស្សា​អង្គ​នេះ​បាន​ចង្អុល​ទៅ​កាន់​សមុទ្រ​នៅ​កន្លែង​ដែល​ធ្លាប់​មាន​សាលារៀន​ ១ ​ខ្នង​។

ព្រះសង្ឃ​មាន​សង្ឃដីកា​ប្រាប់ AFP ក្នុង​ភូមិ​សាមុត ឈិន ដែល​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ ១ ម៉ោង​ភាគ​ខាង​ត្បូង​ក្រុង​បាងកក​ថា​៖ «​អារាម​នេះ​ធ្លាប់​ជា​ទីចំណុច​នៃ​ភូមិឋាន​»​។

ព្រៃកោងកាង​ត្រូវ​បាន​ឈូសឆាយ​យក​ទីតាំង​ធ្វើ​កសិដ្ឋាន​ចិញ្ចឹម​បង្គា និង​ធ្វើ​ស្រែអំបិល​ជាមួយ​ផ្ទះ និង​សណ្ឋាគារ​ថ្មីៗ​ដែល​ជា​ការអភិវឌ្ឍ​ចុងក្រោយ​បំផុត​នា​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ​។

ដើម្បី​សង្គ្រោះ​ភូមិឋាន និង​អារាម​គម្រោង​ត្រូវ​បាន​គេ​ចាត់ទុក​ថា ដាំ​ព្រៃកោងកាង​ក្នុង​បេះដូង​មនុស្ស​។

ប៉ុន្ដែ​ជំនន់​ទឹកសមុទ្រ​បាន​នាំ​យក​មក​នូវ​គុណប្រយោជន៍​ឥត​ព្រៀង​ទុក​មួយ នោះ​គឺ​ភ្ញៀវទេសចរ​ដែល​នាំ​គ្នា​មកលេង​អារាម​បណ្ដែត​ទឹក​ដ៏ពេញនិយម​ជា​គោលដៅ​ថតរូប​សែលហ្វី​បង្ហោះ​លើ​បណ្ដាញ​សង្គម​អ៊ីនស្ដាក្រាម​៕ HR

អត្ថបទគួរចាប់អារម្មណ៍