ក្រុងគែរ: អេហ្ស៊ីបកាលពីសប្ដាហ៍កន្លងទៅថ្មីៗបានបើកទ្វារប្រាសាទពីរ៉ាមីតចំនួន ២ ដែលស្ថិតនៅភាគខាងត្បូងទីក្រុងគែរ និងបង្ហាញពីមឈូសថ្មទើបរកថ្មី ដោយមឈូសខ្លះផ្ទុកសពម៉ាំមីនៅស្រស់ញញឹម។
រដ្ឋមន្ដ្រីវត្ថុបុរាណ ខាលេដ អាល់ អាណានី បានប្រាប់អ្នកសារព័ត៌មានថា ប្រាសាទពីរ៉ាមីតកោង ស្ដេចស្នេហ្វេរូ រជ្ជកាលហ្វារ៉ាអុងទី ១ នៃរាជវង្សទី ៤ របស់អេហ្ស៊ីប និងប្រាសាទពីរ៉ាមីតមួយទៀតនឹងត្រូវបើកទ្វារសាជាថ្មីទទួលភ្ញៀវទេសចរជាលើកដំបូងតាំងពីឆ្នាំ ១៩៦៥។
ប្រាសាទពីរ៉ាមីតកោងមានកម្ពស់ជិត ១០៥ ម៉ែត្រ និងប្រវែងជិត ១៩០ ម៉ែត្រជាមួយសភាពប៉ោងខាងក្រោម និងរាងស្រួចខាងលើបន្តិច។
លោកក៏បាននិយាយថា ក្រុមបុរាណវត្ថុវិទ្យាបានរកឃើញមឈូសម៉ាំមី និងសំណល់ជញ្ជាំងបុរាណបន្សល់តាំងពីសម័យរាជាណាចក្រយុគកណ្ដាល ដែលមានអាយុកាលប្រមាណ ៤០០០ ឆ្នាំមុន។
ការរកឃើញនេះត្រូវបានធ្វើឡើងក្នុងកិច្ចការកំណាយក្នុងផ្នូររាជា Dahshur នៅត្រើយម្ខាងនៃទន្លេនីលក្នុងតំបន់សម្បូរប្រាង្គប្រាសាទពីរ៉ាមីតចាស់ៗបំផុតនៃប្រទេសអេហ្ស៊ីប។
ក្រសួងវត្ថុបុរាណបានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «មឈូសថ្ម ដីឥដ្ឋ និងឈើជាច្រើនត្រូវបានរកឃើញ ហើយមឈូសខ្លះរក្សាម៉ាំមីក្នុងស្ថានភាពល្អស្អាតនៅឡើយ»។
ជញ្ជាំងប្រាសាទបុរាណមានប្រវែង ៦០ ម៉ែត្រ និងស្ថិតនៅភាគខាងត្បូងនៃប្រាសាទពីរ៉ាមីតរបស់ព្រះចៅហ្វារ៉ាអុងសតវត្សរ៍ទី ១២ អាមេនេមហាត ទី ២ ក៏ស្ថិតក្នុងផ្នូរ Dahshur នេះផងដែរ។
ក្រសួងបានឲ្យដឹងថាលទ្ធផលនេះក៏រួមបញ្ចូលទាំងម៉ាស់មុខពាក់លើសព និងឧបករណ៍បន្សល់ពីចុងសម័យកាល (Late Period) ដែលមានរយៈពេលជិត ៣០០ ឆ្នាំរហូតដល់ស្ដេចអាឡិចសាន់ឌ័រ អ្នកចម្បាំងអេហ្ស៊ីបឆ្នាំ ៣៣២ ដែលត្រូវបានប្រើសម្រាប់កាត់ថ្ម។
អេហ្ស៊ីប ទើបស្វះស្វែងផ្សព្វផ្សាយលទ្ធផលនៃការរកឃើញបុរាណឋាននៅទូទាំងប្រទេស ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ដែលរងការញាំញីក្រោយពីកើតចលាចលបះបោរឆ្នាំក្នុង ២០១១៕ HR