ក្រុងតូក្យូៈ តារាចម្រៀងស្រីកូនកាត់ជប៉ុនអាមេរិក នាង អ៊ូតាដា ហ៊ីការ៉ុនិងស្វាមីក្មេងជនជាតិអ៊ីតាលីរបស់នាងបានរៀបការនៅឯ ព្រះវិហារសាន់តាម៉ារៀអាសុនតា នៅប្រទេសអ៊ីតាលីកាលពីថ្ងៃទី២៣ ខែឧសភា។
នារសៀលថ្ងៃរៀបមង្គលការនោះដែរគេឃើញមានក្រុមអង្គរក្សចំនួនបួន នាក់ឈរចាំការពារសុវត្ថិភាពកូនក្រមុំ។
គួរបញ្ជាក់ថា តារាចម្រៀងស្រីវ័យ៣១ឆ្នាំរូបនេះធ្លាប់រៀបការជាមួយចាងហ្វាង ភាពយន្តវ័យជ្រេម្នាក់ម្ដងរួចមកហើយកាលពីនាងមានវ័យ១៩ឆ្នាំនិងបានលែងលះគ្នានៅខែមីនាឆ្នាំ២០០៧៕