ក្រុងវីយេន៖ នៅក្នុងស្ដង់សម្ដែងសកម្មភាពសិចមួយក្នុងទីក្រុងវីយែន បរិក្ខារ ១ ឈុតរក្សានៅដដែល ចាប់ពីកញ្ចក់ និងកម្រាលក្រហមរហូតដល់ពន្លឺភ្លើងស្រទន់ តែកូរ៉ូណាបានប្រហារទម្លាប់ចាស់អស់រលីង។
អ្នកសិល្បៈដែលធុញទ្រាន់នឹងការសម្ដែងតាមអ៊ីនធឺណិតបានចាប់យកវិធីថ្មី និងអាចច្រៀងផ្សាយផ្ទាល់ខ្លីៗ ដោយមហាជនគ្រាន់តែចាយប្រាក់ទស្សនាតន្ដ្រីមួយភ្លែត។
កាលពីថ្ងៃពុធសប្ដាហ៍មុន មនុស្សប្រមាណ ១៥០ នាក់ នាំគ្នាក្រេបស្រាបៀរ ខណៈរង់ចាំវេនដើរតាមសាលបិទរូបភាពនារីអាក្រាតពត់ពេនកាយវិការ។
លោក ស្ដេហ្វាន ស្ដ្រាហាមម័រ ជាអ្នករៀបចំកម្មវិធីម្នាក់បាននិយាយថា៖ «យើងមានការភ្ញាក់ផ្អើលដែលបានឃើញប្រតិកម្មវិជ្ជមានរបស់អ្នកសិល្បៈ និងមហាជន។ ពេលយើងអ៊ីមែលទៅម្ចាស់កម្មវិធី Peepshow គាត់បានស្វាគមន៍ និងគាំទ្រឲ្យយើងប្រើវេទិការបស់គាត់ដោយឥតគិតថ្លៃ»។
មានមនុស្សតែ ១៧ នាក់ ត្រូវបានឲ្យចូលម្ដង ស្របតាមគោលការណ៍សុវត្ថិភាព ហើយពួកគេចំណាយពេល ១៥ នាទី ដែលគ្រប់គ្រាន់សម្រាប់ការស្ដាប់ចម្រៀងពី ៣ ទៅ ៤ បទ។
អ្នកស្រី អាណេលីស សៃល៍ អាយុខ្ទង់ ៤០ ឆ្នាំ និយាយថា៖ «ខ្ញុំគិតថា វារាងចម្លែកបន្ដិចចំពោះការសម្ដែងបែប Peepshow នេះ ពីព្រោះខ្ញុំអត់ធ្លាប់ស្គាល់កម្មវិធីនេះសោះ។ ជាលើកដំបូង វាជាគម្រោងដ៏ល្អសម្រាប់អ្នករកស៊ីផ្លូវភេទ ដែលរង់ចាំជំនួយ»។
អ្នកចម្រៀង វូឌូ ជូហ្គេនស៍ បានផ្ដល់ចំណូល ២០ ភាគរយ ឧបត្ថម្ភដល់នារីរកស៊ីផ្លូវ។
សិចជារបរស្របច្បាប់នៅអូទ្រីស តែផ្ទះបនជាច្រើនក្នុងទីក្រុងបានបិទទ្វារ ដើម្បីទប់ស្កាត់កូវីដ ១៩៕ AFP/HR