ក្រុងប៉ារីស៖ ក្រុមវេជ្ជបណ្ឌិតមកពីសារមន្ទីរធំៗក្នុងប្រទេសអង់គ្លេសកាលពីថ្ងៃពុធបានប្រកាសអាសន្នអំពីការកើនឡើងរហូតដល់ ៥ ដងនៃចំនួនកុមារតម្រូវឱ្យទទួលការព្យាបាលក្រោយលេបដែកឆក់ពីឧបករណ៍លេង។
ជិតពាក់កណ្ដាលនៃកុមារទាំងនោះមានអាយុចន្លោះ ៤ ខែឡើង និងតម្រូវឱ្យធ្វើការវះកាត់យកកម្ទេចដែកឆក់ចេញ ក្រោយការបង្កភាពរំខាន ដោយពួកគេបានរាយការណ៍ក្នុងលិខិតស្រាវជ្រាវមួយចុះផ្សាយក្នុងព្រឹត្ដិបត្រវេជ្ជសាស្ដ្រ Archives of Disease in Childhood។
ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២០ មន្ទីរពេទ្យធំៗចំនួន ៤ នៅភាគអាគ្នេយ៍ប្រទេសអង់គ្លេសបានទទួលកុមារ ២៥១ នាក់ដែលលេបកម្ទេចមេដែកក្នុងសម្ភារក្មេងលេង។
កាក់ មានចំនួន ៣៧ ភាគរយដែលធ្លាក់ចូលពោះកុមារមេដែកមានចំនួន ២១ ភាគរយ និងកាក់ថ្មអគ្គិសនី ១៧ ភាគរយ។ ចំពោះប្រភេទឧបករណ៍ទាំងនេះករណីគ្រោះថ្នាក់បានបន្ដកើនឡើងលើសពាក់កណ្ដាល។
ប៉ុន្ដែបញ្ហាទាក់ទងនឹងការលេងមេដែកទាំងនោះដែលភាគច្រើនជាសម្ភាររំលេចពណ៌ស្រស់ស្អាតដូចជាឧបករណ៍ប៉ុនឈើគូសប្រទះឃើញក្នុងឧបករណ៍ក្មេងលេងផ្គុំអគារមានការឡើង ៥ ដង។
ឧប្បត្ដិហេតុជាង ៤០ ភាគរយតម្រូវឱ្យមានវះកាត់យកចេញ។
ហេមេនស៊ូថាកការ ជាគ្រូពេទ្យវះកាត់កុមារនៅមន្ទីរពេទ្យកុមារអេវេលីណាក្រុងឡុងដ៍ បានប្រាប់ AFP ថា៖ «មានទាំងការវះកាត់ចោះពោះ ឬបើកស្បែកពោះដើម្បីយកកម្ទេចមេដែកចេញពីពោះវៀន»។
ករណីពាក់កណ្ដាលមានបញ្ហាស្មុគស្មាញ។
ថាកការ បានពន្យល់ថា៖ «ដោយសារកុមារជួបបញ្ហាស្នាមក្រពះ ពោះរបស់ពួកគេមានភាពកខ្វក់ ហើយវាអាចជាលទ្ធផលបង្កឱ្យកើតជំងឺឆ្លងផ្សេងៗ កុមារខ្លះត្រូវបានកាត់ពោះវៀន ដែលត្រូវតែវះកាត់ដោយសារបញ្ហាសុខភាព»។
ករណីធ្ងន់ធ្ងរបំផុតទាក់ទងនឹងកុមារ ដែលត្រូវធ្វើការវះកាត់ច្រើនដងច្រើនសា ត្រូវនៅបន្ដសម្រាកព្យាបាលច្រើនខែ ហើយនៅក្នុងមន្ទីរពេទ្យជិត ៥ ខែ។ គ្មានករណីស្លាប់ត្រូវបានរាយការណ៍នោះទេ។ ប៉ុន្ដែ ថាកការបានបន្ដថា៖ «ការព្រងើយកន្តើយមិនព្យាបាល របួសអាចបង្កការគំរាមកំហែងដល់អាយុជីវិត»។
នៅចក្រភពអង់គ្លេស បទប្បញ្ញត្ដិបានចែងថា ឧបករណ៍ក្មេងលេងដែលមានផ្ទុកមេដែកទាំងអស់ត្រូវមានការដាក់កំណត់ហេតុព្រមាន តែក្រុមហ៊ុនភាគច្រើនមិនបានបង្ហាញសារព្រមានជាប់នៅលើឧបករណ៍ទាំងនោះឡើយ។
ក្នុងករណីមួយដែលរាយការណ៍កាលពីដើមឆ្នាំក្នុងព្រឹត្ដិបត្រ Emergency Medicine កុមារាវ័យ ៣ ឆ្នាំម្នាក់នៅសហរដ្ឋអាមេរិកបានលេបកម្ទេចមេដែក ៦ គ្រាប់ជាបន្ដបន្ទាប់។ ២ គ្រាប់ទើរជាប់ត្រឹមបំពង់ក និង ៤ គ្រាប់ទៀតធ្លាក់ដល់ពោះវៀន៕ HR