ក្រុងរ៉ូម : លូកា លូក គឺជា​សិល្បករ​តុបតែង​មុខ​ដ៏មាន​ទេពកោសល្យ​ម្នាក់​ដែល​បាន​ប្រើ​ជំនាញ​របស់​ខ្លួន​ប្រែកាឡា​ក្បាល​ទៅ​ជា​រូបភាព 3D គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។

លោក លូក អាយុ ៤០ ​ឆ្នាំ​បាន​បំពេញ​ការងារ​ជា​អ្នក​ផាត់មុខ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​មួយ​ក្នុង​ប្រទេស​អ៊ីតាលី​ជាង ១៨ ​ឆ្នាំ តែ​ទើប​ចាប់ផ្ដើម​ចេះ​ប្រើ​រាងកាយ​ខ្លួនឯង​ជំនួស​ផ្ទាំង​ក្រណាត់​សម្រាប់​រូបភាព​បំភាន់​ភ្នែក​ប្លែកៗ​ក្នុង​ឆ្នាំ​ ២០១៤​។ លោក​មាន​ឈ្មោះ​បោះ​សំឡេង​តាម​អនឡាញ​តាំងពី​ឆ្នាំ​​ ២០១៥ ពេល​រូបភាព​ផាត់មុខ​របស់​លោក​ត្រូវ​បាន​បង្ហោះ​នៅ Instagram និង Facebook​។

លោក​ទទួល​បាន​ប្រជាប្រិយភាព​ចាប់ពី​ពេល​នោះ​ដោយ​ការប្រើ​ជំនាញ​ដៃ និង​ក្បាល​ដែល​ពេល​នេះ​លោក​ព្រម​ទាំង​ឆ្លាក់​ផាត់ ចោះ និង​កែច្នៃ​ជាមួយ​សិល្បៈ​ផាត់​ពោរពេញ​ដោយ​ទេពកោសល្យ​។ ថ្វីដ្បិត​តែ​សិល្បៈ​នៃ​ការ​ផាត់មុខ​មាត់​ជា​ចំណង់​ចំណូល​ចិត្ដ​ខ្លាំង​បំផុត​របស់​លោក​យ៉ាងណា​ក៏ដោយ ក៏​លោក លូកា លូក គូររូប 3D និង​ព្រាង​គូសវាស​លើ​ក្រដាស តែ​មិន​ទាន់​ប្រាកដប្រជា​នោះ​ទេ រហូត​ដល់​លោក​ផ្ដើម​ប្រើ​ដៃ​ជំនួស​ក្រណាត់ ទើប​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​។

ស្នាដៃ​សិល្បៈ​ដំបូង​គឺ​ជណ្ដើរ​ចុះ​រណ្ដៅ​លើ​បាតដៃ​របស់​លោក​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម​រហូត​មាន​ការចុះផ្សាយ​ពី​កាសែត​អង់គ្លេស Mail Online​។

យ៉ាងណា​មិញ​រូបភាព​បំភាន់​ភ្នែក​លើ​បាតដៃ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​សម្រាប់​លោក លូក ដែល​បន្ដ​ប្រើ​ផ្ទៃមុខ និង​ក្បាល​ជំនួស​ក្រណាត់​រំលេច​រូបភាព​ដ៏អស្ចារ្យ​៕ HR