The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​មេម៉ាយ សុខ សោម៉ាវត្តី បកស្រាយ​រឿង​សារ​ប្លែកៗ

អ្នក​មេម៉ាយ សុខ សោម៉ាវត្តី បកស្រាយ​រឿង​សារ​ប្លែកៗ

Content image - Phnom Penh Post
អ្នកនាង សុខ សោម៉ាវត្តី ឧស្សាហ៍​បង្ហោះ​សារ​ប្លែកៗ​នៅ​តាម​បណ្តាញ​សង្គម​។ រូបថត អ៊ីនស្តាក្រាម

អ្នក​មេម៉ាយ សុខ សោម៉ាវត្តី បកស្រាយ​រឿង​សារ​ប្លែកៗ

ភ្នំពេញៈ ក្រោយពី​ស្ងប់​នូវ​ពាក្យ​ចចាមអារ៉ាម​ថា មាន​សម្ព័ន្ធ​ស្នេហ៍​ជាមួយ​នឹង​តារា​បាល់ទាត់​រូបសង្ហា លី វ៉ាហេដ ក៏​សង្កេត​ឃើញ​ថា តារាសម្តែង និង​ពិធីការិនី​ទូរទស្សន៍​បាយ័ន សុខ សោម៉ាវត្តី ឧស្សាហ៍​បង្ហើរ​សារ​ទាំង​ខ្លី​ទាំង​វែង​តាម​បណ្តាញ​សង្គម​មាន​ទាំង​រឿង​សប្បាយចិត្ត និង​មើល​ទៅ​សារ​ចុង​ក្រោយ​នេះ​ហាក់​មាន​ទំនាស់​អ្វី​មួយ​ដែល​បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី​។

យ៉ាងណា​រាល់​សារ​វែង​ក្តី ឬ​ខ្លី​ក្តី​របស់​តារាស្រី​ខាង​ទេពកោសល្យ​ក្រមិចក្រមើម មេម៉ាយ​កូន ១ រូប​នេះ​គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ឡើយ ដោយសារ​ចុងក្រោយ​ដែល​អ្នកនាង សុខ សោម៉ាវត្តី បាន​បង្ហោះ​ហាក់​ដូចជា​កំពុង​តែ​មាន​ទំនាស់​អ្វីមួយ​ព្រោះ​ថា​ក៏​មាន​ការប្រើប្រាស់​នូវ​ពាក្យពេចន៍​ប្រៀបធៀប​បាន​ល្អ​ទៀត​ផង ខណៈ​គេ​ក៏​គិត​ដែរ​ថា​សារ​នោះ​គឺ​ទំនង​ជា​ឆ្លើយតប​ទៅ​នឹង​អ្នក​ជា​ដៃគូ​ទំនាស់​របស់​នាង​។

អ្នកនាង សុខ សោម៉ាវត្តី បង្ហើរ​សារ​នោះ​ថា​៖ «​ខ្លួនឯង​ពស់​ទេ ដើរ​ស្រែក​ថា​ត្រូវ​ពស់ចឹក ទេវតា មាន​ភ្នែក​ណា​អ្នក​! caption សាធារណៈ កុំ​ស្រូប​!»​។

ខុស​ពី​ការស្មាន​ឲ្យ​ស្រឡះ​តែ​ម្តង ខណៈ​តារាសម្តែង​ស្រី​មេម៉ាយ​កូន ១ ដែល​មាន​ទេពកោសល្យ​សម្តែង​កុន​ដ៏ប៉ិនប្រសប់​នាង សុខ សោម៉ាវត្តី បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖ «​អូ​!​មួយ​ណា​បង​?» និង​បន្ត​ថា​៖ «​អត់​រឿង​ទាស់ទែង​នឹង​អ្នកណា​នោះ​ទេ​!​ដូច​ខ្ញុំ​នោះ មិន​ចេះ​បង្ក​រឿង​ជាមួយ​អ្នកណា​ទេ​បង​។ ជា​ការពិត​ទៅ​នោះ រាល់​សារ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​នោះ​គឺ​សុទ្ធតែ​ជា​ការដកស្រង់​ពី​គេ​ប៉ុណ្ណោះ ដោយសារ​តែ​ឃើញ​មាន​ន័យ​ល្អ ហើយ​ក៏​បណ្តែត​អារម្មណ៍​តាម​សារ​ទាំងនោះ​តែ​ម្តង​ទៅ​»​។

ដោយឡែក​ភាព​ផ្អែមល្ហែម​នឹង​កីឡាករ​បាល់ទាត់​រូប​សង្ហា លី វ៉ាហេដ ធ្វើឲ្យ​មន្ទិល​សង្ស័យ​ដដែល​ម្តង​ហើយ​ម្តង​ទៀត​ថា​មេម៉ាយ​កូន​មួយ​អ្នកនាង សុខ សោម៉ាវត្តី កំពុង​តែ​រឹតបន្តឹង​ទំនាក់ទំនង​ស្នេហា​បន្ថែម​ឬ​ក៏​យ៉ាងណា ខណៈ​គេ​តែង​ឃើញ​ថា អ្នក​ទាំង ២ បាន​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ចាប់ផ្តើម​តាំងពី​ចាប់ដៃ​គ្នា​សម្តែង​ក្នុង​កុន​ដុំ​រឿង «​អ្នក​ខូចចិត្ត​អាជីព​» មក ហើយ​នាង​ក៏​តែងតែ​បាន​ច្រានចោល​ផង​ដែរ​ពី​សម្ព័ន្ធភាព​ពិសេស​នេះ​ជា​រឿយៗ និង​ក្រោយ​មក​ទៀត​ក៏​ស្រាប់​តែ​មាន​ដំណឹង​លេចឮ​ថា សុខ សោម៉ាវត្តី មាន​បុរស​អាណិកជន​ខ្មែរ​អាមេរិក​កំពុង​តែ​រត់ការ​ធានា​គឺ​ទាំង​ម្តាយ​ទាំង​កូន​ដើម្បី​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ចោល វ៉ាហេដ​។

តារាសម្តែង​ស្រី​ស្រស់​អ្នក​មេម៉ាយ​កូន​ ១ តែ​សម្រស់​នៅ​ចាំ​មិន​ចាញ់​ក្រមុំ​អ្នកនាង សុខ សោម៉ាវត្តី ក៏​ធ្លាប់​បាន​បញ្ជាក់​ដដែលៗ​ផង​ដែរ​ថា​ទំនាក់ទំនង​នាង និង​កីឡាករ​លោក លី វ៉ាហេដ គឺ​ត្រឹមតែ​ជា​មិត្តភក្តិ​ក្នុង​សិល្បៈ​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍