The Phnom Penh Post Search

Search form

អ្នក​ជំនាញ​ព្យាយាម​បង្កាត់​ពូជ​ផ្កា​ព្រលឹត​ធំ​ជាង​គេ​បំផុត​ក្នុង​លោក

អ្នក​ជំនាញ​ព្យាយាម​បង្កាត់​ពូជ​ផ្កា​ព្រលឹត​ធំ​ជាង​គេ​បំផុត​ក្នុង​លោក

130719_23b
130719_23b

ក្រុងឡុងដ៍ៈ ក្រុម​អ្នក​រុក្ខសាស្រ្ត​បាន​នាំ​គ្នា​ខិតខំ​បង្កាត់​ពូជ​វារីរុក្ខជាតិ​ធំ​ៗ​ចំនួន​ពី​ដើម្បី​បង្កើត​បាន​ជា​ពូជ​ព្រលឹត​ដែល​មាន​ស្លឹក​និង​កញ្ចុំ​ផ្កា​រីក​ធំ​ជាង​គេ​បំផុត​នៅ​លើ​លោក។ និស្សិត​រុក្ខសាស្រ្ត​ហានណាស​រ៉ូជើរ​វ័យ​១៧​ឆ្នាំ​បាន​ចុះ​ធ្វើការ​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​រុក្ខសាស្រ្ត​VBG​ដើម្បី​បង្កាត់​ពូជ​ព្រលឹត​ម្យ៉ាង​បាន​ពី​ពូជ​វារីរុក្ខជាតិ​ឈ្មោះ​វ៉ិចតូរៀ​គ្រូសៀណា​(Victoria Cruziana)​និង​វ៉ិចតូរៀ​អាម៉ាហ្សូនីកា​(Victoria Amazonica)។ លទ្ធផល​នៃ​ការ​បង្កាត់​ពូជ​វារីរុក្ខជាតិ​នេះ​នឹង​នាំ​ក្តី​សង្ឃឹម​ដល់​ពួកគេ​បាន​សម្រេច​ពូជ​ព្រលឹត​ដែល​មាន​ទំហំ​ស្លឹក​ឬ​កញ្ចុំ​ផ្កា​រីក​ធំ​ជាង​គេ​ក្នុង​លោក។ ពួកគេ​ទទួល​បាន​លទ្ធផល​ពី​ការ​បង្កាត់​ពូជ​នេះ​គឺ​វា​មាន​ស្លឹក​រីក​ទំហំ​១,៨៣​ម៉ែត្រ​ឯណោះ​ហើយ​វា​មាន​ការ​រីក​លូត​យ៉ាង​ឆាប់​រហ័ស​បំផុត​ត្រឹម​តែ​បី​ខែ​ប៉ុណ្ណោះ។

គ្រាប់​វារីរុក្ខជាតិ​នេះ​ប៉ុន្មាន​គ្រាប់​ត្រូវ​បាន​គេ​ដាំ​នៅ​លើ​ទំហំ​អាងទឹក​ទំហំ​២,៤៤​ម៉ែត្រការ៉េ​ប្រើ​ជី​ពីរ​តោន​និង​បញ្ចូល​ទឹក​ចំណុះ​ប្រមាណ​ជា​ជាង​៨​ម៉ឺន​លីត្រ។

តែ​ទោះ​ជា​យ៉ាង​ណា​រុក្ខជាតិ​ដែល​គេ​បង្កាត់​បាន​មក​នោះ​វា​មាន​អាយុ​ខ្លី​ណាស់។ វា​ត្រូវ​ការ​គេ​មើល​ថែទាំ​ល្អិតល្អន់​ដែល​មាន​ការ​បញ្ចាំង​ពន្លឺ​ព្រះអាទិត្យ​គ្រប់គ្រាន់​ដូច​តាម​លក្ខណៈ​ធម្មជាតិ​របស់​វា។

លោក​គ្រីសឃីដ​ជា​អ្នក​អភិរក្ស​វារីរុក្ខជាតិ​របស់​ក្រុម​VBG​ក៏​កំពុង​តែ​រៀបចំ​សំណុំ​ឯកសារ​សម្រាប់​ឲ្យ​ក្រុម​កំណត់ត្រា​ពិភពលោក​សម្រាប់​ទំហំ​ស្លឹក​ប្រមាណ​ជិត​បី​ម៉ែត្រ​ខណៈ​កាល​ពី​ឆ្នាំ​១៩៩៦​លោក​បម្រើ​ការ​នៅ​Kew Gardens។ លោក​និយាយ​ថា​ពេល​នេះ​នៅ​ឆ្នាំ​ក្រោយ​ក្រុម​អ្នក​រុក្ខសាស្រ្ត​ទាំងឡាយ​នឹង​បាន​ជ្រាប​ជា​មិន​ខាន​ឡើយ​ថា​វា​ចូល​ទៅ​ក្នុង​កំណត់ត្រា​ពិភពលោក​ឬ​អត់​? PR

អត្ថបទគួរចាប់អារម្មណ៍