ក្រុងញូវដែលី៖ អ្វីៗ​កំពុង​វិល​ត្រឡប់​មក​រក​សភាព​ធម្មតា​វិញ​នៅ​ព្រះវិហារ​បរិសុទ្ធ​​ហារីដវ៉ា​​​ជា​ទីឋាន​ពិសិដ្ឋ​​មួយ​នៃ​សាសនា​ព្រាហ្ម​ ប៉ុន្តែ​ទីក្រុង​ធម្មយាត្រា​ឥណ្ឌា​នេះ​នៅ​តែ​មានភាព​ស្ងាត់​​ជ្រងំ​នៅ​ឡើយ ​ទោះ​​ប្រទេស​​ទើប​រួច​ផុត​ពី​ការ​រឹត​បន្តឹង​។ ​

ជា​ធម្មតា​ទីក្រុង​នេះ​ទទួល​​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​​នាក់​​ដែល​ខំ​ស្កាត់​មក​ពី​ទី​ជិត​ឆ្ងាយ​​ បំណង​​ចុះ​​​ទឹក​ពិសិដ្ឋ​ក្នុង​ទន្លេ​ហ្គាង​ ​និង​​ធ្វើ​ពិធី​បួងសួង​​ពេល​ព្រលប់​។

ប៉ុន្តែ​​ឥណ្ឌា​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩​ ដែល​​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​ ១៥ ​០០០ នាក់​ និង​ឆ្លង​ជាង​កន្លះ​លាន​នាក់​។

នេះ​ជា​លើក​ទី១​ តាំង​ពី​មាន​បម្រាម​​រឹត​ត្បិត​​ អ្នក​ធ្វើ​ធម្មយាត្រា​​​ឈប់​រៀបចំ​កម្មវិធី​​​នៅ​ចុង​​ខែ​មីនា​បន្ទាប់​ពី​ឥណ្ឌា​​​ប្រកាស​​បិទ​ប្រទេស​ទាំង​មូល​ដោយសារ​​វីរុស​កូរ៉ូណា​​។

លោក បូជាចារ្យ អេម ខេ វ៉ាស៊ីសថា បាន​ប្រាប់ AFP ថា បព្វជិត​ចាស់​ទុំ​របស់​លោក​បាន​រំឭក​ថា សូម្បី​តែ​នៅ​ក្នុង​សម័យ​សោកនាដកម្ម​ជំងឺ​ផា្ដសាយ​អេស្ប៉ាញ​សកល​កាល​ពី ​១ ​សតវត្សរ៍​មុន​ ដែល​បាន​វាយ​ប្រហារ​​​ឥណ្ឌា​យ៉ាង​ខ្លាំង​ ការ​បូជា​សព​នៅ​ដង​ទន្លេ​ដ៏​បរិសុទ្ធ​នៅ​តែ​បន្ត​ឥត​ឈប់ឈរ។

ព្រះវិហារ​​ហារីដវ៉ា​បាន​ប្រកាស​​ឲ្យ​ប្រជាជន​​ពាក់ម៉ាស ​និង​ប្រើ​ទឹកអនាម័យ​ នៅទន្លេ​ពិសិដ្ឋ​។ រូបថត AFP

លោក​និយាយ​​ថា​៖ «​ពេល​នោះ​​គ្រប់​យ៉ាង​នៅ​តែ​ដំណើរការ​​ដូច​ពេល​នេះ​ដែរ​»។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​​ឥណ្ឌា​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​បម្រាម​​ទោះ​នៅ​មាន​ករណី​កើន​ឡើង​ អ្នក​ធម្មយាត្រា​តិចតួច​ប៉ុណ្ណោះ​នាំ​គ្នា​​ផ្តើម​រៀបចំ​កម្មវិធី​ឡើង​​វិញ​។

ព្រះវិហារ​បាន​ស្នើសុំ​ឲ្យ​​អ្នក​កាន់​​​សាសនា​ទាំង​អស់​រក្សា​គម្លាត​​សុវត្ថិភាព​ពីគ្នា​ និង​នៅ​ឆ្ងាយ​ពី​រូប​ចម្លាក់​អាទិទេព ​ដែល​​ជា​ធម្មតា​ពួក​គេ​ប៉ះ​ស្ទាប​​ ​​ព្រម​ទាំង​​ថ្វាយផ្កា​ បង្អែម​ និង​ក្រដាស​ប្រាក់​រូពី។​

តាម៉ានី វ៉ាស៊ីថា មក​ពី​ក្រុម​សាសនា​ ស្រ៊ី​ ហ្គានញ៉ាសាបាដ៏ ​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​ព្រះវិហារ បាន​និយាយ​ដោយ​ចង្អុល​ទៅ​កាន់​អ្នក​ធ្វើ​ធម្មយាត្រា​​ប៉ុន្មាន​រយ​នាក់​នៅ​លើ​ដង​ផ្លូវ​ ដែល​ភាគ​ច្រើន​​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា​ថា​៖ «​មើល​ជុំវិញ​នោះ​មើល៍​! អ្នក​ចូល​រួម​មាន​ចំនួន​មិន​ដល់​ ១ ឬ ២ ភាគរយ​នៃ​ពេល​មុន​ផង​»។

ឈរ​ក្បែរ​ច្រាំង​នៅ​ទន្លេ ហ្គាង​​ដែល​ហូរ​ចេញ​​ពី​ភ្នំ​ហេមពាន្ដ​​ ព្រះវិហារ​ហារីដវ៉ា​ ត្រូវ​បាន​​ជឿ​ថា​ជា​កន្លែង ​១ ​ក្នុង​ចំណោម ​៤​ ដែល​​​​ទឹក​មន្ដ​អមតៈ​បាន​ខ្ពុរ​​​ចេញ​ពី​​ថូ​របស់​បក្សី​គ្រុឌ។ ​

លោក ឌីប៉ាក ចា ជា​បូជាចារ្យ​​ជំនាន់​ទី ​៨​ និយាយ​ថា៖ «នេះ​​ជា​វប្បធម៌​ ប្រពៃណី​ និង​ប្រវត្តិសាស្រ្ត​​យើង​។ វា​អាច​​លំបាក​​​សម្រាប់​​អ្នក​ស្វែង​រក​សៀវភៅ​រៀន​របស់​កូន​ៗ ​​​ក្រោយ​​​​រៀន​ចប់​បាន​ ៦ ខែ​​ តែ​យើង​នៅ​បន្ដ​​រក្សា​​កំណត់ត្រា​ទាំង​នេះ​បាន​ជា​ច្រើន​សតវត្សរ៍​»៕ AFP/HR

ព្រះវិហារ​​​ស្នើ​​​​អ្នកកាន់​សាសនា​រក្សាគម្លាត​សុវត្ថិភាព​ពីគ្នា​​​។ រូបថត AFP