The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឧទ្យាន​ហូឡង់ ថែម​តុក្កតា​មុខ​អាស៊ី អាហ្វ្រិក តប​ការរិះគន់​រើសអើង​ពូជសាសន៍




ឧទ្យាន​ហូឡង់ ថែម​តុក្កតា​មុខ​អាស៊ី អាហ្វ្រិក តប​ការរិះគន់​រើសអើង​ពូជសាសន៍

Content image - Phnom Penh Post
ឧទ្យាន Efteling ដំណើរការ​តាំងពី​ឆ្នាំ​ ១៩៥២ នៅ​ប្រទេស​ហូឡង់​។ រូបថត AFP

ឧទ្យាន​ហូឡង់ ថែម​តុក្កតា​មុខ​អាស៊ី អាហ្វ្រិក តប​ការរិះគន់​រើសអើង​ពូជសាសន៍

ក្រុងឡាអេ: ឧទ្យាន​កម្សាន្ដ​ធំ​បំផុត​នៅ​ប្រទេស​ហូឡង់​នឹង​ធ្វើ​បច្ចុប្បន្នភាព​នូវ​ឧបករណ៍​ពេញនិយម​របស់​ខ្លួន ដើម្បី​ផ្លាស់ប្ដូរ​តុក្កតា​អាហ្វ្រិក និង​អាស៊ី​ដ៏ចម្រូងចម្រាស​ដែល​មតិ​ខ្លះ​ចាត់ទុក​ជា​ការរើសអើង​ពូជសាសន៍​។

ឧទ្យាន Efteling បាន​ឲ្យ​ដឹង​ថា ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍ Carnaval Festival នឹង​ធ្វើឲ្យ​វា​កាន់តែ​ប្រសើរ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ដូចជា សម្លៀកបំពាក់​ប្រពៃណី​អាហ្វ្រិក​ជាជាង​ការពាក់​ក្រវិល​ច្រមុះ​ជាដើម​។

ឧទ្យាន​កម្សាន្ដ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហូឡង់​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា តុក្កតា​អាស៊ី​រំលេច​រង្វង់​ភ្នែក​តឹង និង​ធ្មេញ​ទន្សាយ​ក៏​នឹង​ត្រូវ​ផ្លាស់ប្ដូរ​លើ​ឧបករណ៍​កម្សាន្ដ​អាយុ ៣៥ ​ឆ្នាំ​នេះ​ដែរ​។

វេបសាយ​ទូរទស្សន៍ NOS បាន​ដកស្រង់​សម្ដី​ស្ដ្រី​អ្នក​នាំពាក្យ​ឧទ្យាន Femke van Es ដែល​បាន​និយាយ​ថា​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​រូប​តុក្កតា​ទាំង​នោះ កើតឡើង​មួយ​ផ្នែក​ពី​ភ្ញៀវ​អន្ដរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​យល់​ឃើញ​ជា​ការកម្សាន្ដ​។

Content image - Phnom Penh Post
តុក្កតា​នៅ​ឧទ្យាន​នឹង​មាន​មុខមាត់​បែប​អាស៊ី និង​អាហ្វ្រិក​ថែម​ទៀត​។ រូបថត AFP

ប៉ុន្ដែ​ឧទ្យាន​គ្មាន​គម្រោង​ផ្លាស់ប្ដូរ​ឧបករណ៍​ផ្សេង​ទៀត​ឈ្មោះ Monsieur Cannibale ដែល​រំលេច​សត្វ​សាហាវ​សម្បុរ​ខ្មៅ​ចំ​កណ្ដាល​ឧទ្យាន​ជាមួយ​ឆ្នាំង​ចម្អិន​សាច់​ជាច្រើន​។

NOS រាយការណ៍​ថា​ក្រុម​សកម្ម​ប្រឆាំង​ការរើសអើង​តែងតែ​អំពាវនាវ​ដល់​ឧទ្យាន​នេះ​ឲ្យ​ផ្លាស់ប្ដូរ​នូវ​ឧបករណ៍​ទាំង​ ២ និង​ធ្វើការ​តវ៉ា​ក្នុង​ឆ្នាំ​ ២០១៦​។ ពេល​នោះ​ក្រុម​បញ្ឈប់​ការរើសអើង​សង្កត់សង្កិន បាន​រិះគន់​ទាំង​ឧបករណ៍ Carnaval Festival និង​ Monsieur Cannibale ជា​គ្រឿង​ម៉ាស៊ីន​បំពាន​សាហាវ​ស៊ីសាច់​មនុស្ស និង​រើសអើង​ជាតិ​សាសន៍​។

ឧទ្យាន Efteling បាន​បើក​សម្ពោធ​ក្នុង​ឆ្នាំ​ ១៩៥២ និង​ជាប់​ងារ​ជា​ឧទ្យាន​កម្សាន្ដ​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប​ដោយ​បាន​ទាក់ទាញ​ភ្ញៀវ ៥,១៨ លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៧​។

ហូឡង់​កន្លង​មក​តែង​រង​មតិ​រិះគន់​ច្រើន​ដូចជា​ច្បាប់​ប្រើ​គ្រឿងញៀន ពេស្យាកម្ម និង​ការ​បញ្ចប់​ជីវិត​បំបាត់​ទុក្ខ​ទារុណ​ជាដើម​៕ HR

អត្ថបទគួរចាប់អារម្មណ៍