The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឪពុក​តារាសម្តែង​ស្រី លី ច័ន្ទសីហា បង្ហើប​រឿង​កូន​មុន​ពេល​បែកបាក់​គ្នា

ឪពុក​តារាសម្តែង​ស្រី លី ច័ន្ទសីហា បង្ហើប​រឿង​កូន​មុន​ពេល​បែកបាក់​គ្នា

Content image - Phnom Penh Post
តារាស្រី​អ្នកនាង លី ច័ន្ទសីហា កូនស្រី និង​ស្វាមី​។ រូបថត ហ្វេសប៊ុក

ឪពុក​តារាសម្តែង​ស្រី លី ច័ន្ទសីហា បង្ហើប​រឿង​កូន​មុន​ពេល​បែកបាក់​គ្នា

ភ្នំពេញៈ រឿង​នឹកស្មាន​មិន​ដល់​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​ ៩ ខែ​មករា ឆ្នាំ​ ២០១៩ កន្លង​មក​ដែល​គឺជា​ថ្ងៃ​ប្រារព្ធ​ខួបកំណើត ១ ​ឆ្នាំ​កូនស្រី​ខ្លួនឯង​ឈ្មោះ លី ច័ន្ទរចនា តែ​បែរជា​អ្នកនាង លី ច័ន្ទសីហា និង​ឪពុក​នាង​បង្ហើប​ប្រាប់​ភ្ញៀវ​ជា​មិត្ត​សិល្បៈ មិត្តភក្តិ និង​បងប្អូន​ពី​រឿង​ចំណង​ស្នេហ៍​បែកបាក់​តាំងពី​កូនស្រី​នៅ​មាន​វ័យ ៥ ខែ​ក្នុង​ពោះ​មក​។

ដើមចម​នៃ​ការ​ហ៊ាន​ទម្លាយ​ពី​អាថ៌កំបាំង​បែក​គ្នា​របស់​គូស្នេហ៍​តារាស្រី លី ច័ន្ទសីហា និង​ស្វាមី​កើតឡើង ខណៈ​ពេល​ភ្ញៀវ​ញាតិមិត្ត និង​អ្នក​សិល្បៈ​ចូលរួម​ទាំងឡាយ​បាន​ជជែក​សួរ​គ្នា​រឿង​បាត់​វត្តមាន​ប៉ា [​លោក ច័ន្ទ ថៃសេង​] ​។

ដោយសារ​មិន​ចង់​លាក់បាំង​រឿង​ដែល​ខំ​បិទបាំង​ជាង ១ ​ឆ្នាំ​ហើយ​នោះ លោក លី សុជុន ដែល​ជា​ឪពុក​របស់ លី ច័ន្ទសីហា និង​ត្រូវ​ជា​ជីតា​ចៅស្រី​ក៏​សម្រេច​ចិត្ត​ទម្លាយ​រឿង​បែកបាក់​របស់​កូន​នៅ​ថ្ងៃ​ប្រារព្ធ​ខួបកំណើត​ចៅស្រី​តែ​ម្តង​។

Content image - Phnom Penh Post
តារាសម្តែង​ស្រី និង​ថៅកែ​ហាង​សម្អាង​កាយ​អ្នកនាង លី ច័ន្ទសីហា​។ រូបថត ភ្នំពេញប៉ុស្តិ៍

លោក លី សុជុន បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ពេល​ថ្ងៃ​ពិសេស​ជា​កូនស្រី ដែល​ជា​សាច់ឈាម​បង្កើត​បាន​មក​ដល់ ហើយ​ប៉ា​បង្កើត និង​សាច់ញាតិ​គ្មាន​វត្តមាន​ចូលរួម​នោះ ទោះបី​ខំ​លាក់បាំង ឬ​ចង់​រក​លេស​និយាយ​យ៉ាងណា​ក៏​វា​ពិបាក​ដែរ​។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ និង​កូនស្រី​ខ្ញុំ [​សីហា​] បាន​សម្រេច​ប្រាប់​រឿងរ៉ាវ​នេះ​ដើម្បី​កុំ​ឲ្យ​មាន​ភាពមន្ទិលសង្ស័យ​អ្វី​ទៀត ខណៈ​ការចែក​ផ្លូវ​ដោយសារ​រស់នៅ​មិន​ចុះ​សម្រុង​គ្នា​»​។

បើ​តាមពិត​ទៅ​ចំណង​ស្នេហ៍​រវាង​តារា​សម្តែងស្រី​អ្នកនាង លី ច័ន្ទសីហា ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​កាលពី​ពេល​កន្លងទៅ​ដោយ​ទស្សនិកជន​ដាក់​រហស្សនាម​ថា​ជា​តារា​ទឹកភ្នែក​ក្នុង​កុន​រឿង «​កតញ្ញូ​» និង​រឿង «​មរណមាតា​» និង​ស្វាមី​ឈ្មោះ ច័ន្ទ ថៃសេង ក៏​ធ្លាប់​មាន​ភាពរអាក់រអួល​ច្រើន​លើក​ផង​ដែរ​មុន​ពេល​បាន​សំពះ​ក្រាប​ផ្ទឹម​ចូល​រោងជ័យ​កាលពី​ថ្ងៃ​សុក្រ​ទី ៥ ខែ​ឧសភា​ឆ្នាំ ២០១៧ ដោយសារ​មាន​លេចឮថា​លោក លី សុជុន ហាក់​នៅ​ពុំទាន់​ជឿជាក់​ខ្លាំង​ទៅលើ​ទឹកចិត្ត​អនាគត​កូនប្រសា​ទើប​មាន​ការពន្យារពេល​រឿង​វេលា​រៀបការ​ជារឿយៗ​នោះ​។

លោក លី សុជុន បាន​រំឭក​ប្រាប់​ថា​៖ «​កាលពី​មុន​រៀបការ​នោះ​ដោយ​សង្កេត​ឃើញ​ថា កូនស្រី​ខ្លួន និង​កូនប្រសា​ហាក់​នៅ​មាន​វ័យក្មេង​នៅ​ឡើយ​ក្នុង​រឿង​សម្ព័ន្ធ​ស្នេហា​ទើប​ចង់​ទុក​ពេល​ដើម្បី​ពួកគេ​បាន​ស្គាល់​យល់ចិត្ត​គ្នាច្រើន​សិន ទើប​បាន​ជា​រក​លេស​ពន្យារពេល​កំណត់​ថ្ងៃ​ចូលរោង​នោះ​។ តែ​ក្រោយ​មក​ដោយសារ​ពួកគេ​បាន​តាំងចិត្ត​ព្រម​គ្នា​ហើយ​នោះ ទើប​ខ្ញុំ​ក៏​មិន​ចង់​ក្លាយ​ជា​តួ​បំបែកបំបាក់​កូន ហើយ​មុន​ពេល​សម្រេច​តាម​ពួកគេ ខ្ញុំ​ក៏​បាន​ហៅ​កូនប្រសា​សួរ​នាំ​បញ្ជាក់​ពី​ទឹកចិត្ត​ជា​កូនប្រុស​ក្នុង​ការមើល​ថែទាំ​កូនស្រី​ខ្ញុំ​តែ​មួយ​នេះ​ហើយ​គាត់​ក៏​សន្យា​គ្រប់​យ៉ាង​ដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍