ភ្នំពេញ៖ សម្រាប់មិត្តយុវវ័យដែលមានបំណងចង់ក្លាយជាតារាបង្ហាញម៉ូដអាជីព និងចង់មានឱកាសចូលប្រឡូកទៅក្នុងវិស័យសិល្ប:បំពេញក្តីសុបិនខ្លួននោះ អាចសាកល្បងមកចូលរៀនជាមួយក្លិបសាលាបង្រៀនដើរបង្ហាញម៉ូដអាជីព New Face Cambodia អាចជាស្ពានដើរឆ្លងឆ្ពោះទៅរកវិថីសិល្បៈបាននាពេលអនាគត។
បើតាមលោក ម៉ែន និមលរ័តន៍ ដែលជាម្ចាស់ និងគ្រូបង្ហាត់បង្រៀនដើរម៉ូដនៅ New Face Cambodia បានបង្ហើបឲ្យដឹងពីកម្មវិធីហាត់រៀន ដើម្បីក្លាយជាតារាបង្ហាញម៉ូដអាជីព និងអាចមានឱកាសឈានជើងចូលពិភពសិល្បៈនានាផងដែរថា៖ «នេះគឺជាវិថីមួយ អាចជួយឲ្យយុវវ័យឲ្យក្លាយទៅជាតារាបង្ហាញម៉ូដអាជីព និងបានប្រឡូកនៅក្នុងវិស័យសិល្បៈបាន ខណៈយើងមានបើកបង្រៀនដើរបង្ហាញម៉ូដ សម្តែង និងរៀនកែដំណើរសាជាថ្មីទៀតដែរ។ ការហាត់រៀនចំណាយពេលត្រឹមតែ ១ ខែប៉ុណ្ណោះ ដោយមានចំនួន ៥ ថ្ងៃក្នុង ១ សប្តាហ៍ ហើយម៉ោងហាត់រៀនអាចមាន ២ ជម្រើស គឺមានម៉ោង ១៤:០០ ដល់ ១៦:០០ និងចាប់ពីម៉ោង ១៦:៣០ ដល់ ១៨:៣០»។
អតីតជាប្រធានប្រតិបតិ្តនៅ Arise Agency ដែលទទួលបន្ទុកផ្នែកបណ្តុះបណ្តាល និងបញ្ជូនបេក្ខភាពកញ្ញាឯកតំណាងប្រទេសកម្ពុជា ប្រចាំឆ្នាំកន្លងមកនោះ បន្តថា៖ «យើងមានគ្រូបង្ហាត់សុទ្ធតែជំនាញ និងមានបទពិសោធច្រើនមកបង្ហាត់បង្រៀននៅសាលា New Face Cambodia នេះ ហើយយើងក៏ជួយរកការងារឲ្យពួកគាត់ធ្វើផងដែរ តាមវិស័យនៃជំនាញទាំងនេះ ក្រោយពីបានហាត់រៀនចប់ទៅនោះ»។
គួរកត់សម្គាល់ដែរថា កញ្ញា Ravy គឺជាតារាបង្ហាញម៉ូដ New Face Cambodia និងអតីតគឺជាកញ្ញាឯក Miss Cosmo World Cambodia 2019 ខណៈកញ្ញាក៏ធ្លាប់បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Fashion Night ដែលប្រារព្ធនៅ CHEERS Club កាលពីថ្ងៃទី ៨ មីនា ឆ្នាំ ២០២០ កន្លងមកដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ ២០២០។
មិត្តយុវវ័យ ដែលមានសេចក្តីប្រាថ្នាចង់សម្រេចក្តីសុបិនជាអ្នកដើរបង្ហាញម៉ូដអាជីព និងចង់ហក់ចូលវិស័យសិល្បៈផ្សេងៗនោះ អាចមកហ្វឹកហាត់សមត្ថភាព និងទទួលសេវាកម្មហាត់រៀនជាមួយ New Face Cambodia ដែលមានទីតាំងនៅជាន់ទី ២ នៃអគារ N5 Salon (បុរីជីបម៉ុង ជិតផ្សារទំនើបអ៊ីអន ២) ផ្ទះលេខ ៩៥ ផ្លូវ ១០១៥ ទាក់ទងតាមលេខទូរស័ព្ទ 069 286 818៕