The Phnom Penh Post Search

Search form

ឱក សុគន្ធ​កញ្ញា ពន្យល់​ពីហេតុផល​ស្និទ្ធ ឆន សុវណ្ណរាជ

Content image - Phnom Penh Post
កញ្ញា ឱក សុគន្ធ​កញ្ញា ច្រៀង​ឆ្លើយឆ្លង​ជាមួយ​លោក ឆន សុវណ្ណរាជ។ ហ្វេសប៊ុក

ឱក សុគន្ធ​កញ្ញា ពន្យល់​ពីហេតុផល​ស្និទ្ធ ឆន សុវណ្ណរាជ

ភ្នំពេញ: តារា​ចម្រៀង​ល្បីឈ្មោះ​ពីរដួង​ជ្រកក្រោម​ផលិតកម្ម​តែមួយ ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ ដែល​កំពុង​ពើប​សម្ដី​មហាជន​ផ្គូផ្គង​ស័ក្តិសម​ណាស់​ជាគូ​ស្នេហ៍​នឹងគ្នា ទាំង​ពួកគេ​ទាំងពីរ​ក៏ហាក់​នៅ​សម្ងំ​ស្ងប់ស៊ូ​ស្តាប់​ការផ្គូផ្គង​ដ៏រន្ទឺ​នេះ ហើយ​ពួកគេ​ក៏រឹត​តែរំ​លេចចេញ​កាយវិការ​ប្លែកៗ​ខុស​ប្រក្រតី ធ្វើឲ្យ​មហាជន​ជាពិសេស​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សង្ស័យថា តារា​ចម្រៀង​ប្រុស-ស្រី​មួយគូ​នេះ កំពុង​លួចបង្កើត​ទំនាក់ទំនង​ស្នេហា​ស្ងាត់ៗ​កំបាំង​ភ្នែក​មហាជន។

ថ្មីៗនេះ​ក្នុង​ដំណើរ​រួម​តារា​ចម្រៀង​ជាមហា​គ្រួសារ​ហង្សមាស​ទៅ​ប្រទេស​កូរ៉េខាងត្បូង កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា ក៏បាន​រំលេច​ការទាញ​ការចាប់អារម្មណ៍​ខ្លាំង​លើស​ការផ្គូផ្គង​ដៃគូ​ជីវិត​មុននេះ លេចឡើង​ពីអត្ថន័យ​សារខ្លី ដែល​បង្ហាញ​នៅលើ​គណនី​ហ្វេសប៊ុក ភ្ជាប់​មកជា​មួយដៃ​ផ្គុំគ្នា​ជារូប​បេះដូង ហើយ​អ្វីដែល​ពិសេស​ដៃម្ខាង​ទៀត​ត្រូវ​ទស្សនិកជន​ស្គាល់ និង​ជឿជាក់​ថា​ជាដៃ​របស់​បុរស​សង្ហា​សំឡេង​ស្រទន់ លោក ឆន សុវណ្ណរាជ យ៉ាងច្បាស់។

សារ ឱក សុគន្ធកញ្ញា បរិយាយ​ថា៖ «ឈ្លោះ​គ្នាមិន​សំខាន់ តែ​សំខាន់​កុំឲ្យ​ឈ្លោះ​គ្នា​ច្រើនពេក ខ្លាច​អស់​ពាក្យ​ឈ្លោះ ព្រោះ​នៅសល់​ពេល​ដល់ទៅ​ជាង ៦០ ឆ្នាំទៀត»។

ភ្លាមៗ​បណ្ដា​អ្នកគាំទ្រ​បាន​លាន់មាត់​សឹងតែ​គ្រប់គ្នា​ក្នុងន័យ​ថា ឱក សុគន្ធកញ្ញា បង្ហោះ​សារ​នេះចង់​សំដៅ​ទៅលើ ឆន សុវណ្ណរាជ។

ខណៈដែល​អ្នកគាំទ្រ​ក៏មើល​ឃើញ​ផងដែរ ក្នុង​ហ្វេសប៊ុក​កំពូល​តារាចម្រៀង​ស្រី​ផលិតកម្ម​ហង្សមាស​រូបនេះ ក៏​បង្ហោះ​រូបភាព​ចាប់ដៃគ្នា​ច្រៀងក្នុង​កាយវិការ​អឹមអៀន ជាមួយ​លោក ឆន សុវណ្ណរាជ និង​បន្ថែម​សារ​អមថា៖ «អរគុណ​នៅពេល​វេលា និង​និស្ស័យ​ដែល​បានផ្សំ​ឲ្យខ្ញុំ ជួប​មនុស្សល្អ។ មនុស្ស​យើង​ត្រូវការ​សេចក្តីសុខ​តាមចិត្ត និង​កាយ ដែល​វាមាន​ខ្លឹមសារ និង​រស់នៅ​ជាមួយ​មនុស្ស និងវត្ថុ​ដែលយើង​ស្រឡាញ់។ អតីតកាល​កន្លង វា​មិនមែន​ជាបញ្ហា ការបោះ​ជំហាន​ទៅមុខ​ទេ គឺជា​រឿង​ដែលត្រូវ​តម្រង់​ទិសដៅ​ដើរ»។

ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្ដី នេះ​គ្រាន់តែ​ជាការ​លើកឡើង​របស់​មហាជន​តែប៉ុណ្ណោះ ចំណែកឯ​សាមីខ្លួន​ដែលជា​តារា​ចម្រៀង​ល្បីឈ្មោះ ឱក សុគន្ធ​កញ្ញា និង​បុរស​សង្ហា ឆន សុវណ្ណ​រាជ មិនទាន់​ចេញមុខ​មក​បញ្ជាក់​ពីការពិត​នូវ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​នៅថា​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ទស្សនិកជន​ភាគច្រើន​គឺពិតជា​ចង់ឲ្យ​តារា​ប្រុសស្រី​មួយគូ​នេះ​ស្រឡាញ់គ្នា​ពិតប្រាកដ​ដូចពាក្យ​កំពុង​ល្បីនេះ​ណាស់។

ប៉ុន្តែយ៉ាង​ណាមិញ មហាជន​ក៏​បែរជា​ស្រឡាំងកាំង​ទៅវិញ ខណៈ​ឃើញសារ​កំពូល​តារា​ច្រៀង​ស្រី​រូបនេះ បង្ហោះ​ចុងក្រោយ បែរជា​លើកការ​បរិយាយ​ពី​ហេតុផល​ដែល​ភាពស្និទ្ធស្នាល​របស់​នាងមាន​ជាមួយ​បុរស​ម្នាក់នេះ។

ក្នុងសារ​នេះ កញ្ញា បង្ហាញថា៖ «មិត្តភក្ដិ​ទោះជា​អ្នក​ស្ថិតក្នុង​ស្ថានការណ៍​អ្វីក៏នៅ​ជាមួយគ្នា​រហូត ថែរក្សា​គ្នាទុក​ដូច​បងប្អូន។ មិត្តភក្ដិ បើ​អ្នកធ្វើ​អ្វីលើ​គេខុស អាច​ត្រូវគ្នា​វិញ​ដោយ​ការ​សុំទោស​បន្តិចបន្ដួច តែបើ​សង្សារ​វិញ បើហ៊ាន​តែខុស​បន្តិច ហើយ​គេចង់​បែកចិត្ត​ទៀត​នោះ លួងចង់​ស្លាប់ក៏​មិនងាយ​ត្រូវគ្នា​វិញដែរ។ មិត្តភក្ដិ មិនដែល​ចង់បាន​អ្វីពី​អ្នកទេ តែបើ​សង្សារ​វិញ រកតែ​ផលចំណេញ​ជាពិសេស​រឿងលើ​គ្រែ​តែម្ដង»៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។