ក្រុងស៊ីដនី: មនុស្សប្រមាណ ៥០០នាក់ចិត្ដសឿងហ៊ានដោះសម្លៀកបំពាក់ថតស្រាតលើដំបូលអគារចំណតរថយន្ដក្រុងមែលប៊នដ៏ចម្រូងចម្រាស។
ការថតរូប ដែលត្រូវបានរៀបចំឡើងដោយវិចិត្រករអាមេរិក ស្ពេនស័រ ធូនិក នៅវេលាព្រឹកកាលពីចុងសប្ដាហ៍ក្នុងសីតុណ្ហភាព ៨ អង្សាសេ។
លោកធូនិក មានឈ្មោះល្បីពីការថតរូបអាក្រាតជាង ១២០ នាក់នៅទីសាធារណៈនៅជុំវិញពិភពលោកចាប់ពីក្រុងមុយនិចរហូតដល់ក្រុងម៉ិកស៊ីកូ។
ព្រឹត្ដិការណ៍ថតរូបចុងក្រោយទាក់ទាញបេក្ខភាពចំនួនជាង ១៨០០ នាក់។ វិចិត្រករបាននិយាយថា ការស្រាតនៅទីសាធារណៈ អាចត្រូវបានចាត់ទុកជា «សេរីភាពនៃការបញ្ចេញមតិ»។
លោកបានបន្ថែមថា៖ «អ្នកត្រូវការសេរីភាពពេលវាបានឆ្លុះបញ្ចាំងនៅលើរាងកាយ និងទីសាធារណៈ ដែលរដ្ឋាភិបាល និងអង្គការនានាមិនមានកម្មសិទ្ធិលើរាងកាយអ្នកឡើយ»។
លោកនិយាយថា បេក្ខភាពជាង ១២ ០០០ នាក់បានដាក់ពាក្យចូលរួម តែត្រូវបានជ្រើសរើសជាង ៩២០ នាក់សម្រាប់វគ្គជម្រុះចុងក្រោយ។
លោក មីឆែល បូឡែន ជាបុគ្គលិកធនាគារអាយុ ៣៥ ឆ្នាំ ដែលបានហោះពីក្រុងស៊ីដនីមកក្រុងមែលប៊ន សម្រាប់តែការចូលរួមថតរូបនេះបាននិយាយថា៖ «ពេលយើងមកជួបជុំគ្នា ៥០០ នាក់ វាប្រែជាសិល្បៈមួយបែប»៕