The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Cellcard សម្ភោធ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ 4G LTE




Cellcard សម្ភោធ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ 4G LTE

Content image - Phnom Penh Post
លោក អៀន វ៉ាតសុន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន សែល​កាត។

Cellcard សម្ភោធ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ 4G LTE

ភ្នំពេញៈ ក្រុមហ៊ុន​បម្រើ​សេវា​ទូរស័ព្ទ​ដៃ សែលកាត (Cellcard) ​បាន​ប្រកាស​សម្ភោធ​ឲ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា 4G LTE របស់​ខ្លួន​កាលពី​ថ្ងៃអង្គារ ទី ១៧ វិច្ឆិកា នេះ​នៅ​ការិយាល័យ​កណ្តាល សែល​កាត​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ។

បច្ចេកវិទ្យា​ 4G LTE របស់​សែល​កាត​និង​ដំណើរការ​ជំហាន​ដំបូង​នៅ​ទីក្រុង​ ភ្នំពេញ និង​ឈាន​ទៅ​ពង្រីក​ប្រព័ន្ធ​នេះ​នៅ​តាម​បណ្តាល​ខេត្ត​នានា​នៅ​ក្នុង​ដំណាច់​ឆ្នាំ​នេះ ចំនួន ៦ ខេត្ត​ទៀត​គឺ កំពង់ចាម សៀមរាប បាត់ដំបង ព្រះសីហុន ស្វាយរៀង និង​បន្ទាយ​មានជ័យ។

បើ​ធៀប​ជាមួយ​និង​ 3G ប្រព័ន្ធ​បច្ចេក​វិទ្យា 4G LTE ផ្តល់​ជូន​ល្បឿន​លឿន ឧទាហរណ៍​ដូចជា ការ​ទាញ​យក​ហ្គេម​ដែលមាន​ទំហំ​ ២០ MB ចំណាយពេល​ត្រឹម​តែ ២៥ វិនាទី​ប៉ុណ្ណោះ បើ​ធៀប​ជាមួយ​ 3G គឺ​ដល់​ទៅ​ ៣ នាទី​​ឯណោះ។ ចំពោះ​រូបភាព​អាច​ធ្វើ​ការ upload មិន​ដល់​ ៣០ វិនាទី​ផង ដែល​ផ្ទុយ​ពី​ 3G ត្រូវ​ចំណាយ ពេល​ប្រហែល ៥ នាទី។

លោក អៀន វ៉ាតសុន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន សែល​កាត បាន​មាន​ប្រសាសន៍​ថា យើង​មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​ផ្តល់​បទ​ពិសោធ​បច្ចេកវិទ្យា​ឌីជីថល ដល់​អតិថិជន ហើយ​បច្ចុប្បន្ន​យើង​មើល​ឃើញ ថា​ទូរស័ព្ទ​អាច​ប្រើ​ 4G បាន​មាន​ចំនួន​ច្រើន និង​តម្លៃ​សមរម្យ នៅលើ​ទីផ្សារ។ យើង​បាន​សាង កេរ្តិ៍ឈ្មោះ ក្នុង​នាម​ជា​ក្រុមហ៊ុន ឯករាជ្យ ជាទី​ទុក​ចិត្ត​បំផុត​នៅ​កម្ពុជា ហើយ​ប្រព័ន្ធ​ 4G LTE របស់​យើង​មាន​បំណង​ផ្តល់​និង​នាំមក​ជូន​នូវ​គុណភាព និង​សេវាកម្ម​ថ្មី​កម្រិត​ខ្ពស់​បំផុត។

សម្រាប់​អតិថិជន​សែល​កាត​ដែល​ចង់​ប្តូរ​ស៊ីម​ 3G កំពុង​តែ​ប្រើ ទៅជា​ស៊ីម​សែល​កាត​ 4G LTE ថ្មី គឺអាច​មក​កាន់​ការិយា​ល័យ សែល​កាត ណាមួយ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​សម្ភោធ​នេះ​ទៅ។

ចំពោះ​ការ​ប្តូរ​ពី​ស៊ីម​3G ទៅជា​ស៊ីម​ 4G ថ្មី​គឺ​មិន​មាន​ការ​បង់​ប្រាក់​នោះ​ទេ។

អត្ថបទគួរចាប់អារម្មណ៍