The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កីឡា​ជិះ​ក្ដារ​លើ​​រលក ​នៅ​​​ប្រជុំ​កោះ​​ស្អាត​ដូច​គំនូរ​​ ឯ​ប៉ូល​ខាង​ជើង​

កីឡា​ជិះ​ក្ដារ​លើ​​រលក ​នៅ​​​ប្រជុំ​កោះ​​ស្អាត​ដូច​គំនូរ​​ ឯ​ប៉ូល​ខាង​ជើង​

Content image - Phnom Penh Post
សកម្មភាពជិះ​ក្ដារ​លើ​រលក ​​ជាមួយ​ទេសភាព​ស្អាត​ដូច​គំនូរ ទឹករលក​ដូច​មរកត និង​ផ្ទៃ​មេឃ​ខៀវស្រងាត់។ រូបថត AFP

កីឡា​ជិះ​ក្ដារ​លើ​​រលក ​នៅ​​​ប្រជុំ​កោះ​​ស្អាត​ដូច​គំនូរ​​ ឯ​ប៉ូល​ខាង​ជើង​

ក្រុង​អូស្លូ៖ ទឹក​​សមុទ្រ​ចាប់​ផ្ដើម​ពូន​ជា​រលក​ក្រោម​បរិយាកាស​ក្ដៅ​ហែង​ ហើយ​រលក​បន្ដ​បោក​រលេញ​ជះ​ទឹក​លើ​ឈុត​ហែល​ទឹក ​របស់​កីឡាករ​ដែល​​ឈរ​លើ​ក្ដារ​បន្ទះ​។ ឈ្មោះ​របស់​អ្នក​ជិះ​ក្ដារ​នោះ​ គឺ Anker Olsen Frantzen អាយុ​ទើប​តែ ១៨ ឆ្នាំ​ និង​អ្នក​ស្រុក​ឆក​ Unstad ជា​ទី​ដែល​ការ​ប្រកួត​ជិះ​​ក្ដារ​លើ​ទឹក​ Lofoten Masters ត្រូវ​បាន​រៀបចំ​ឡើង។

លោក Anker ស្ថិត​ក្នុង​ចំណោម​អ្នក​លេង​កីឡា​នេះ ២៩ នាក់​ (ស្ដ្រី ៨ និង​ប្រុស ២១ នាក់) ដែល​បាន​ចូលរួម​ការ​ប្រកួត ​Masters ឆ្នាំ​ ២០១៩ ជា​ការ​ប្រកួត​រៀបចំ​ឡើង​ស្រប​ពេល​ដែល​​ប៉ូល​ខាង​ជើង​នៃ​កម្រិត​រយៈ​ទទឹង​អេក្វាទ័រ​ ៦៨,៩ ដឺក្រេ​​។

ស្ថិត​ក្នុង​​ជ្រលង​ប្រជុំ​កោះ​ឆក​នៅ​ន័រវែស​នេះ ពិត​ជា​ចោល​សម្រស់​ស្រស់​​ស្អាត​ ដែល​ជា​ឋាន​សួគ៌​សម្រាប់​ហ្វូង​បក្សី និង​ទីឋាន​ស្អាត​បែប​ស្ងប់ស្ងាត់​សម្រាប់​​មនុស្ស​។

Moskstraumen ឬ​ទឹក​កួច ដែល​បង្កើត​ឡើង​នៅ​តាម​ប្រជុំ​កោះ បាន​ទាក់​ទាញ​ក្រុម​អ្នក​និពន្ធ​ តាំង​ពី​កវី​បុរាណ​មក​ម្ល៉េះ​។ សំណាង​ល្អ​ សម្រាប់​ក្រុម​អ្នក​ជិះ​ក្ដារ​ទឹក​ថ្ងៃ​នេះ វា​មិន​មាន​សញ្ញា​នៃ​អព្ភូត​ហេតុ​ទឹក​កួច​នៅ​ឆក​ Unstad ឡើយ។

Content image - Phnom Penh Post
ពន្លឺ​​ប៉ូលខាង​ជើង​បំភ្លឺ​ផ្ទៃមេឃ ជាបាតុភូត​ធម្មជាតិ​ដ៏ទាក់ទាញ​។ រូបថត AFP

រដូវ​ក្ដៅ​បាន​ធ្វើ​ឲ្យ​តំបន់​នោះ​កើន​សីតុណ្ហភាព​ដល់ ១៧ អង្សាសេ ​អំឡុង​ពេល​ថ្ងៃ​ដោយ​ទឹក​សមុទ្រ​មាន​កម្រិត​សីតុណ្ហភាព ១០ អង្សាសេ​។ សម្ពាធ​ខ្លាំង​នៅ​តែ​ធ្វើ​ឲ្យ​រលក​មិន​អាច​ពង្រីក​ខ្លួន​ធំ​គ្រប់​គ្រាន់​។

ជីតា​របស់​យុវជន Anker ឈ្មោះ Thor Frantzen គឺជា​អធិរាជ​អ្នក​ជិះ​រលក​ក្នុង​តំបន់​។ កាល​ពី​ឆ្នាំ ​១៩៦៣ ការ​ប្រើប្រាស់​រូបភាព​ក្រប​អាប៊ុម​ចម្រៀង «Surfin' Safari» របស់​​ក្រុម​ចម្រៀង «The Beach Boys» ដែល​ចេញ​លក់​កាល​ពី ​១ ​ឆ្នាំ​មុន​នោះ លោក Thor បាន​ផលិត​ក្ដារ​រលក​ដំបូង​នៅ​ប្រជុំ​កោះ Lofoten ដោយ​​ប្រើ​សំឡី​កែវ និង​ក្រដាស​កាសែត​។

រដូវ​ក្ដៅ​នៅ​ឆ្នាំ ​១៩៦៣ នោះ លោក​រៀន​ប្រើប្រាស់​ឧបករណ៍​ក្ដារ​រលក​ប្រភេទ​នេះ​ ហើយ​លោក​​តែងតែ​ជិះ​លើវា​ជា​និច្ចកាល​។ ប៉ុន្ដែ​លោក​ត្រូវ​ផ្ទេរ​ងារ​នោះ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​។

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន Ine Haugen ជន​ជាតិ​ន័រវែស បាន​ដណ្ដើម​​ពាន​ជិះ​ក្ដារ​រលក​​ផ្នែក​នារី ខណៈ​ Tim Latte មក​ពី​ស៊ុយអែត គ្រង​តំណែង​បុរស​ឆ្នើម​។ រីឯ​ចៅ​ប្រុស​អធិរាជ​ក្ដារ​រលក​​ក៏​បាន​ឈ្នះ​ពាន​ក្ដារ​វែង​បំផុត​ផង​ដែរ​ ៕ AFP/HR

Content image - Phnom Penh Post
ក្រុម​អ្នកជិះក្ដារ ពាក់អាវ​រងា​​ដើរសំដៅទៅ​កន្លែង​មានរលក​ធំ​ ។ រូបថត AFP

អត្ថបទគួរចាប់អារម្មណ៍