The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កោះ​កុង​​មាន​កន្លែង​​កម្សាន្ត​ពិសេស​ស្វាគមន៍​ឆ្នាំ​ថ្មី

កោះ​កុង​​មាន​កន្លែង​​កម្សាន្ត​ពិសេស​ស្វាគមន៍​ឆ្នាំ​ថ្មី

Content image - Phnom Penh Post

កោះ​កុង​​មាន​កន្លែង​​កម្សាន្ត​ពិសេស​ស្វាគមន៍​ឆ្នាំ​ថ្មី

កោះកុង ឆ្នេរ​ស្នេហ៍​ខេត្ត​ កោះកុង ជា​កន្លែង​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍ និង​មាន​ភ្ញៀវ​ទៅ​ទស្សនា​ញឹក​ញាប់​បំផុត។ ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មក​ខេត្ត​កោះកុង​ពី​តំបន់​ផ្សេងៗ​ជុំវិញ​ពិភព​លោក​ ចូលចិត្ត​ទស្សនា​កោះ​ស្នេហ៍ ព្រោះ​ឆ្នេរ​នេះ​ផ្តល់​ជូន​សម្រស់ដ៏​ស្រស់​ស្អាត​នៃ​សមុទ្រ​និង​ ឆ្នេរ​សមុទ្រ​។

ឆ្នេរ​ខ្សាច់​ដ៏​វែង​បញ្ចេញ​ពន្លឺ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ប្រាកដ​ជា​ កន្លែង​ពិសេស​បំផុត​ដែល​អាច​ចំណាយ​​ពេល​វេលា​ជាមួយ​អ្នក​ជាទី​ស្រឡាញ់​របស់​ អ្នក។ កោះ​ស្នេហ៍​ ​មាន​ទីតាំង​​ចម្ងាយ​ប្រហែល​ ១៧ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កោះកុង​ ស្ថិត​​នៅ​ក្នុង​ឃុំ​ដងទង់ នៃ​ស្រុក​ស្មាច់​មាន​ជ័យ​ ខេត្ត​កោះកុង​។

ភ្ញៀវ​ទេសចរ​កំពុង​ជិះ​ទូក​កម្សាន្ត​លេង​លើ​ផ្ទៃ​ទឹក​ថ្លា​ឆ្វង់​អម​ដោយ​ព្រៃ​កោង​កាង​នៅ​ពាម​ក្រសោម។
ភ្ញៀវ​ទេសចរ​កំពុង​ជិះ​ទូក​កម្សាន្ត​លេង​លើ​ផ្ទៃ​ទឹក​ថ្លា​ឆ្វង់​អម​ដោយ​ព្រៃ​កោង​កាង​នៅ​ពាម​ក្រសោម។ ហេង ជីវ័ន

ទឹកជ្រោះ​ក្បាលឆាយ​ព្រែក​កោះ​ ជា​កន្លែង​ចាប់អារម្មណ៍​ដែល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ ដោយ​សារ​ទីនេះ​មាន​ទេសភាព​ស្រស់​ស្អាត​បំផុត​​នៃ​តំបន់​ជិតៗ​គ្នា។

ភ្ញៀវទេសចរ​អាច​រីក​រាយ​នឹង​ពេលវេលា​ដ៏​សុខសាន្ដ និង​ស្ងប់ស្ងាត់​របស់​ទឹកជ្រោះ​នេះ ដែល​ជា​កន្លែង​មួយ​នៅ​ឆ្ងាយ​ពី​ភាព​អ៊ូអរ​នៃ​ទី​រួម​ខេត្ត។ ទឹក​ដ៏​ត្រជាក់​រួម​នឹង​ព្រៃឈើ​ដុះ​ជុំវិញ​ទឹកជ្រោះ​នេះ​ធ្វើឲ្យទី​នេះ​ជា​ កន្លែង​ពិ​កនិក​ដ៏​ល្អឥតខ្ចោះ។​

ទឹកជ្រោះ​នេះ​មាន​ចម្ងាយ​ប្រហែល​ ២២ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កោះ​ កុងទីតាំង​នៅក្នុង​ភូមិ​នា​ង​កុក ឃុំ​បាក់ខ្លង ក្នុង​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង។

ឆ្នេរ​ឡា​មដា ដែល​អ្នក​អាច​ចំណាយ​ពេល​នៅ​ជាមួយ​សមុទ្រខ្សាច់ និង​ភាព​ស្ងប់​ស្ងាត់ បាន​លាត​សន្ធឹង​ដ៏​វែង​នៃ​ឆ្នេរ​ពណ៌​មាស​មាន​ពន្លឺ​​ជា​ជួរ ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ទេសចរ​ទាំង​ក្មេង និង​ចាស់។ អ្នកធ្វើ​ដំណើរ​ទាំងអស់​អាច​ជួល​រថយន្ដ​មួយ ឬ​បើកបរ​ដោយ​​ខ្លួនឯង​ប្រសិន​បើ​ពួកគេ​ស្នាក់​នៅ​តំបន់​ជិត​ឆ្នេរ​ឡា​មដា​ ​មាន​ទីតាំង​ប្រហែល​ ២០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ ទីតាំង​ជាក់លាក់​នៃ​ឆ្នេរ​ឡា​មដា គឺ​ស្ថិតនៅ​ភូមិ​ឡាមដា ឃុំ​កោះ​កាំ​ពី ដែល​ទាំង​ភូមិ និង​ឃុំ​ស្ថិត​នៅក្នុង​ស្រុក​កោះកុង​។

Content image - Phnom Penh Post

ឃុន​ឆាង​ឃុន​ផែន ​ជា​រមណី​យដ្ឋាន​ដែល​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​​មាន​ចេតិយ​មួយ​ដែល​មាន​ ទីតាំង​លើ​ថ្ម​ធំ​មួយ​នៅ​កណ្ដាល​សមុទ្រ ​ពណ៌​ខៀវ​។ នេះ​ជា​កន្លែង​ជួបជុំ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​អំឡុង​ ថ្ងៃ​នៃ​ពិធី​បុណ្យ​ផ្សេងៗ។

អ្នក​ធ្វើ​ដំណើរ​អន្ដរជាតិ​មក​ទីនេះ​ដើម្បី​ទស្សនា​រមណីយ​ដ្ឋាន​ឃុន​ឆាង​ឃុន​ ផែន​អំឡុង​ថ្ងៃ​នៃ​ពិធី​បុណ្យ និង​ទស្សនា​មរតក​ដ៏​សម្បូរ​បែប​របស់​ប្រទេស។ សម្រស់​ដ៏​ស្រស់​ស្អាត​នៃ​កន្លែង​ដែល​គួរ​ឲ្យ​​ចាប់​អារ្មណ៍​ជុំវិញ​ធ្វើឲ្យ ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ជុំវិញ​ពិភពលោក​មក​ទស្សនារ​មណីយដ្ឋាន​ឃុន​ឆាង​ឃុន​ ផែន​ក្នុង​ខេត្ត​កោះកុង​នេះ​ និង​កោះ​មូលក៏​ជា​រមណីយ​ដ្ឋាន​​ដ៏​ពិសេស​របស់​ខេត្ត​កោះ​កុង នៅ​ជិត​ឋាន​សួគ៌​។

លោក ប៊ុន ប៊ិវ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បាន​បញ្ជាក់​ថា ​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​កោះ​កុង​មាន​ទាំង​អស់​ជិត​២០​កន្លែង​។ ប៉ុន្តែ​លោក​ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​ថា តំបន់​ទេសចរណ៍​ទាំង​នោះ​ភាគច្រើន​នៅ​មាន​តែ​ឈ្មោះ​ ហើយ​មាន​ចម្ងាយ​ឆ្ងាយ​ពី​រួម​ខេត្ត តែ​មិនសូវ​ជាមាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើនទេ ព្រោះ​ថា​ការ​អភិវឌ្ឍមិន​ទាន់​ទៅ​ដល់។

Content image - Phnom Penh Post

ក្រៅ​ពីទឹក​ជ្រោះ​តាតៃ ទឹក​ជ្រោះ តាប៉ន និង​ទៅ​លេង​តំបន់​ព្រំដែន​ខ្មែរ-​ថៃ ច្រក​ចាំយាម ដែល​ភ្ញៀវ​ភាគច្រើន​ស្គាល់​ និង​ធ្លាប់​បាន​ទៅ​លេង​ហើយ​នោះ​ លោក​បញ្ជាក់​ថា មិន​មែន​ថា ​តំបន់​ទេសចរ​ណ៍ ដែល​ស្ថិត​នៅ​ឆ្ងាយ​ៗ ​និង​ផ្លូវ​ធ្វើដំណើរ​ក៏​ពិបាក​ផ្សេង​ទៀត​មិន​មាន​ភ្ញៀវ​ទៅ​ទស្សនា​ទេ គឺ តែ​រហូតពិសេស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​មាន​ច្រើន​ដែរ តែ​គ្រាន់​ថា ​វា​មិនសូវ​ជា​ពេញ​និយម​ដូចតំបន់​ទេស​ចរណ៍ទាំង​ប្រាំ​ដែល​ល្បី​នោះ​ទេ។

យ៉ាងណាក៏ ​ដោយ​សម្រាប់​ឱកាស​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរឆ្នាំ​នេះ ប្រធានមន្ទីរ​ទេសចរ​ណ៍ខេត្ត​កោះកុង​រូប​នេះ​បាន​បង្ហាញ​ការរំពឹង​ថា ​ខេត្ត​កោះ​កុង​​ឆ្នាំនេះ​នឹង​មាន​ភ្ញៀវមក​ទស្សនា​ច្រើន​ជាង​​ឆ្នាំ​មុន បើទោះ​ជា​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ខេត្តនេះ​មិន​សូវ​ជាល្អក៏​ដោយ។

លោក​លើកឡើងថា៖​«ឆ្នាំ​នេះ​ពិសេស​ជា​ង​ឆ្នាំ​កន្លង​មក​ ព្រោះ​ថាឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ សួន​កម្សាន្ត​ដែល​ល្បី​ស្វាវាយ​បុក​នោះ បាន​បើក​ដំណើរ​ការ​បម្រើ​ភ្ញៀវ​ចូល​កម្សាន្ត​វិញ​ហើយ​»៕

អត្ថបទគួរចាប់អារម្មណ៍