The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កំប្រុក​សំកាំង​ខ្លួន​ហោះ​លឿន​នៅ​កម្ពស់​ជិត​៥០​ម៉ែត្រ




កំប្រុក​សំកាំង​ខ្លួន​ហោះ​លឿន​នៅ​កម្ពស់​ជិត​៥០​ម៉ែត្រ

កំប្រុក​សំកាំង​ខ្លួន​ហោះ​លឿន​នៅ​កម្ពស់​ជិត​៥០​ម៉ែត្រ

120703_20b
120703_20b

ក្រុងប្រាកផេន : មើល​ទៅ​វា​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច​បាន​ឡើយ​ដោយ​លោត​ទម្លាក់​ខ្លួន​ពី​លើ ​ដើម​ឈើ​ដ៏​ខ្ពស់​មក​ដី ​ក្រុម​សត្វ​កំប្រុក​តូចៗ​ទាំង​នេះ​អាច​បង្កើត​នូវ​ភាព​ដ៏​អស្ចារ្យ​របស់​ពួក ​វា​បាន ដោយ​ការ​ត្រដាង​ខ្លួន​ពី​ដើម​ឈើ​មួយ ទៅ​មួយ​ទៀត នៅ​កម្ពស់​៤៦ ​ម៉ែត្រ​បាន​ដោយ​សុវត្ថិភាព។

ហេតុការណ៍​ដ៏​ចម្លែក​នៃ​សត្វ​កំប្រុក​ព្រៃ​មាន​ស្លាប​អាច​ហោះ​ហើរ​ដូច​ បក្សី​តាម​លក្ខណៈ​ធម្មជាតិ​បាន​នោះ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស។ រូប​ភាព​ទាំង​អស់​នោះត្រូវ​អ្នក​ថត​រូប​អង់គ្លេស គីម តៃឡ័រ បាន​ឆ្មក់​ថត​ពួក​វា​នា​ពេល​រាត្រី​។

សត្វ​កំប្រុក​ប្រភេទ​នេះ វា​ស៊ី​សត្វ​ល្អិត គ្រាប់​ផ្លែ​ឈើ ផ្លែ​សែន ជា​អាហារ ហើយ​ពេល​ត្រដាង​ស្លាប​សំកាំង​ខ្លួន វា​មាន​ទម្ងន់​ប្រមាណ​ជា ៦៥​ក្រាម​ប៉ុណ្ណោះ។

សត្វ​កំប្រុក​ទាំង​អស់​នេះ មាន​ជីវិត​រស់​ប្រកប​ដោយ​ភាព​សម្ងាត់​ក្នុង​រន្ធ​ឈើ និង​ចាក​ចេញ​រក​ស៊ី​នា​ពេល​រាត្រី​។

លោក គីម តៃឡ័រ វ័យ ៧៩ ឆ្នាំ​ក៏​បាន​បង្កើត​ស្ទូឌីយោ​របស់​គាត់​ឈ្មោះ​ថា Warren Photographic នៅ​ឯ​តំបន់​ហ្គីតហ្វដ នៃ​ប្រទេស​អង់គ្លេស​ផង​ដែរ​សម្រាប់​ចាប់​យក​ភាព​ប្លែក​របស់​សត្វ​ក្រុម​ កំប្រុក​ហោះ​ ដែល​ជា​សត្វ​រក​ស៊ី​ ឬ​ហោះ​លេង​តែ​ពេល​យប់ និង​តែង​លាក់​ខ្លួន​នៅ​ក្នុង​រន្ធ​ឈើ​នា​ពេល​ថ្ងៃ​នោះ៕ PR

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។