រដ្ឋវីស្កូនស៊ីន: ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមិនមានខ្សាច់ទេ តែសម្បូរក្រួសរលោងស្រិលដែលទំនងជាអាចជួយម៉ាស្សាជើងអ្នកដើរជាន់ពីលើ។ ប៉ុន្តែ ឆ្នេរដ៏ចម្លែកនេះក៏អាចធ្វើឲ្យអ្នកដំណើរឈឺជើង បើពួកគេមិនពាក់ស្បែកជើងផ្ទាត់នៅពេលដើរចុះទឹកនោះទេ។
មិនថាឈឺរមួលយ៉ាងណាក៏ដោយ ក៏ឆ្នេរស្គូលហោស (Schoolhouse Beach) គឺជា ទីកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អ្នកដែលមិនចូលចិត្ដគ្រាប់ខ្សាច់ល្អិតៗជ្រាបចូលបាញ័រទឹក។
ស្ថិតនៅកោះវ៉ាស៊ីតោន រដ្ឋវីស្កូនស៊ីន និងជាឆ្នេរមួយចំណោមឆ្នេរទាំង៥លើលោកដែលមិនសម្បូរខ្សាច់ ឆ្នេរនេះត្រូវបានដាក់ឈ្មោះតាមបន្ទប់មួយក្នុងសាលាឈើដែលធ្លាប់នៅទីនោះ តែក្រោយមកត្រូវបានជំនួសដោយតុអាហារ និងកន្លែងអាំងសាច់។
នៅឆ្នេរស្គូលហោសជារមណីយដ្ឋានចម្លែកមួយចំណោមរមណីយដ្ឋានឆ្នេរខ្វះខ្សាច់ទាំង ៥ កន្លែងលើពិភពលោក ដែល ៤ កន្លែងទៀតស្ថិតនៅក្នុងប្រទេសស៊ុយអែត ន័រវែស សង្កាត់ណៃប្រទេសបារាំង និងប្រទេសម៉ិកស៊ិក។
គ្រាប់ថ្មតូចៗដែលជាសម្បត្ដិធម្មជាតិត្រូវបានទឹករលកបោកបក់ដុសខាត់ក្នុងរយៈពេលរាប់ពាន់ឆ្នាំផងដែរ។ ការពិត អ្នកប្រមាញ់វត្ថុអនុស្សាវរីយ៍បានប្រមែប្រមូលក្រួសជាច្រើនដុំដែលអាជ្ញាធរត្រូវដាក់ពិន័យចំពោះអ្នកយកក្រួសទាំងនោះចេញ។
ភ្ញៀវទេសចរភាគច្រើនមកហែលទឹកជាប្រចាំដោយសារភាពទាក់ទាញនៃទឹកដ៏ថ្លាដូចកញ្ចក់ និងហាលសំដិលថ្ងៃ។ ប៉ុន្ដែពួកគេចូលចិត្ដបន្ដុបក្រួស និងសង់រូបចម្លាក់ប្លែកៗផងដែរ។ ឆ្នេរដ៏ស្រស់ស្អាតនេះត្រូវបានផ្ដុំឡើងពីថ្មក្រួសពណ៌សរលោងដែលរំលេចខ្លួនផ្លេកៗលើផ្ទៃទឹក។
ឆ្នេរសមុទ្រក្រាលដោយដុំថ្មសរលោងនេះជាទស្សនីយភាពដ៏ត្រកាលដែលអរគុណដល់ការតាក់តែងច្បាប់ប្រឆាំងនឹងអ្នកលួចក្រួសទាំងនេះ។ លោកអ្នកអាចដើរពីនេះទៅកាន់មជ្ឈមណ្ឌលសិល្បៈ និងធម្មជាតិ ហើយទៅទស្សនាព្រះវិហារចំណាស់បំផុតនៅលើកោះដែលកសាងក្នុងអំឡុងឆ្នាំ១៨៦៥ផងដែរ៕ HR