The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ដាឡាត់​ឋានសួគ៌​នៃ​ផ្កា​រីក​គ្រប់​រដូវ​នៅ​ដី​វៀតណាម

ដាឡាត់​ឋានសួគ៌​នៃ​ផ្កា​រីក​គ្រប់​រដូវ​នៅ​ដី​វៀតណាម

ទិដ្ឋភាព​សួន​ផ្កា​ដែល​មាន​មនុស្ស​ទស្សនា​កុះករ​នៅ​ទីក្រុង​ដាឡាត់។
ទិដ្ឋភាព​សួន​ផ្កា​ដែល​មាន​មនុស្ស​ទស្សនា​កុះករ​នៅ​ទីក្រុង​ដាឡាត់។

ដាឡាត់​ឋានសួគ៌​នៃ​ផ្កា​រីក​គ្រប់​រដូវ​នៅ​ដី​វៀតណាម

ក្រុងដាឡាត់ៈ ធ្វើ​ដំណើរ​ពី​ក្រុង​ហូជីមិញ​ប្រមាណ​ជា​៤-៥​ម៉ោង លោក​អ្នក​អាច​ទៅ​ដល់​ទី​ក្រុង​ដាឡាត់ លើ​តំបន់​ភ្នំ​ក្នុង​ទឹក​ដី​ខេត្ត​ឡាមដុង។

ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេង​ប្រទេស​វៀតណាម​កម្រ​ខកខាន​ទៅ​ទស្សនា​ក្រុង ដាឡាត់​ដ៏​ត្រជាក់​គ្រប់​រដូវ ដែល​ពោរ​ពេញ​ដោយ​តំបន់​ផ្ទះ​ម៉ូដ​បារាំង និង​សំណង់​ទួអេហ្វហ្វែល ស្រដៀង​នឹង​ទីក្រុង​ប៉ារីស​របស់​ប្រទេស​បារាំង​ដែរ​នោះ​។

គេ​បាន​និយាយ​ថា​ ក្រុង​ដាឡាត់​គឺជា​ទី​កន្លែង​ផ្តល់​នូវ​ទេសភាព​ដ៏​ល្អ​ប្រពៃ​មួយ​លើ​ ពិភពលោក​សម្រាប់​តំបន់​មាន​អាកាស​ធាតុ​ត្រូពិក។

Content image - Phnom Penh Post

ទី​ឋាន​សួគ៌​នេះ​ស្ថិត​ នៅ​លើ​ទឹក​ដី​ខ្ពង់​រាប​ឡាងបៀន ដែល​មាន​កម្ពស់​រហូត​ដល់ ​១៥០០ ម៉ែត្រ​។ តំបន់​នេះ​គឺជា​ទី​រមណីយដ្ឋាន​មួយ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​សតវត្សរ៍​ទី១៩។

បច្ចុប្បន្ន​ទឹក​ដី​នៃ​ក្រុង​ដាឡាត់​នេះ​បាន​ក្លាយ​ជា​ទី​ជម្រើស​សម្រាប់​ ឋាន​សួគ៌​របស់​ក្រុម​ភ្ញៀវ​ទេសចរ ជា​ពិសេស​គឺ​សម្រាប់​គូ​ស្នេហ៍​មាន​បំណង​ចង់​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​តែ​ម្តង។

ទេសភាព​ដ៏​ទាក់ទាញ​របស់​ក្រុង​ដាឡាត់ ​មាន​ដូច​ជា​ សម្រស់​ដ៏​ត្រកាល​នៃ​បឹង និង​តំបន់​ទឹក​ជ្រោះ ជ្រលង​ភ្នំ​ទាំង​ឡាយ​ដែល​មាន​ព្រៃ​ព្រឹក្សា​ខៀវ​ស្រងាត់​ និង​ផ្ការីក​ស្គុសស្គាយ​ជាប់​ពេញ​មួយ​រដូវ​កាល​។

ចំពោះ​សេវាកម្ម​វិញ​ក្រុង​ដាឡាត់​មាន​សាង​សង់​ភូមិ​ដ្ឋាន​មាន​ផ្ទះ​ធ្វើ​ពី ​ឈើ ​កន្លែង​ស្ប៉ា និង​សណ្ឋាគារ​ដ៏ល្អ​ប្រណីតៗ​សម្រាប់​ភ្ញៀវ​ ជា​ទីក្រុង​ដែល​គេ​បាន​ប្រសិទ្ធនាម​ថា​ទីក្រុង​នៃ «ឋាន​សួគ៌​របស់​គូ​ស្នេហ៍»។

បើ​គេ​ក្រឡេក​ទៅ​មើល​ផ្នែក​សេវាកម្ម ម្ហូប​អាហារ​វិញ​នោះ ដាឡាត់​មាន​អាហារដ្ឋាន​ព្រោង​ព្រាត ហើយ​នា​ពេល​រាត្រី​ក៏​មាន​តូប​អាហារ​ឆ្ងាញ់ៗ​ពាស​ពេញ​ចិញ្ចើម​ថ្នល់​ហូរហែ​ផង​ដែរ។

នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ភ្ញៀវ​ទេសចរ​និយម​ទិញ​ចំណី​មួយ​ផ្ញើ​មិត្ត​ភក្តិ​បង​ប្អូន ដូច​ជា​ ផ្លែ​ឈើ​ស្រស់ ផ្លែ​ស្ត្រប៊ើរី តែ កាហ្វេ​ ពូជ​ផ្កា​អ័រគីដេ និង​ផ្លែប៊័រ​ជាដើម។ នៅ​តាម​ហាង​មួយ​ចំនួន​ក៏​មាន​លក់​ស្រា​លិង្គ​ខ្លា​ដែល​គេ​ល្បី​ថា​អាច​ប៉ូវ សុខភាព​ផ្លូវ​ភេទ​ផង​ដែរ៕ PR

អត្ថបទគួរចាប់អារម្មណ៍